បើតាម BBC គណបក្សសាធារណរដ្ឋ លោក Donald Trump ត្រូវបានគេសម្តែងការខឹងសម្បាយ៉ាងខ្លាំង នៅពេលលោក អំពាវនាវកុំឲ្យមានការគាំទ្រសេចក្តីព្រាងអំពីការគ្រប់គ្រងអាវុធដែលស្នើឡើងដោយ លោកស្រី Hillary Clinton ។
លោក Trump និយាយថាលោកស្រី Clinton នឹងនាំយុត្តិធម៌ទៅកាន់តុលាការកំពូល ប្រសិនបើលោកស្រីក្លាយជាប្រធានាធិបតី នៅខែវិច្ឆិការខាងមុខនេះ ដែលលោកថាជាការគំរាមកំហែងសិទ្ធិការគ្រប់គ្រងអាវុធ។
ថ្លែងទៅកាន់មហាប្រជុំមួយ នៅរដ្ឋ Carolina លោក Trump បានព្រលយពាក្យថា សិទ្ធិក្នុងការប្រើប្រាស់អាវុធបញ្ឈប់ បើលោកស្រី Clinton ឈ្នះឆ្នោត។
ការថ្លែងរបស់លោក Trump បានបង្កឲ្យមានមតិប្រតិកម្មប្រឆាំងជាច្រើន តាមអនឡាញដោយចោទប្រកាន់បេក្ខជនសាធារណរដ្ឋរូបនេះពីបទញុះញង់ឱ្យមានអំពើហិង្សា។
លោក Trump បានឆ្លើយតបថា លោកគ្រាន់តែជំរុញឱ្យអ្នកគាំទ្រសិទ្ធិកាន់អាវុធដើម្បីទៅបោះឆ្នោត ដោយប្រើគំនិតមួយក្នុងបញ្ហានេះ។
ប៉ុន្តែប្រធានសភាលោក Paul Ryan ដែលជាមន្ត្រីជាន់ខ្ពស់របស់ គណបក្សសាធារណរដ្ឋ បានហៅការថ្លែងរបស់លោក Trump ថាជារឿងកំប្លែងដែលមិនសមរម្យឡើយ។
ការថ្លែងនេះ បណ្តាលឲ្យផ្ទុះ បាតុកម្មធំមួយ នៅរដ្ឋ Wilmington កាលពីរសៀលថ្ងៃអង្គារ៕ប្រភព:BBC