ក្រុងម៉ានីល ៖ កីឡារប្រដាល់ដ៏ល្បីល្បាញលោក មេននី ប៉ាគីអៅ( Manny Pacquiao) បានបញ្ជាក់កាលពីថ្ងៃពុធទី ០៩ សីហាថា លោកនឹងត្រូវប្រយុទ្ធជាមួយនឹងកីឡាករម្ចាស់ជើងឯកខ្សែក្រវាត់ទម្ងន់មធ្យមលំដាប់ពិភពលោក (WBO) គឺ Jessie Vargas នៅខែវិច្ឆិកាខាងមុខ គឺបន្ទាប់លោកនឹងសម្រាកវិស្សមកាល ពីតួនាទីជាសមាជិកព្រឹទ្ធសភាហ្វីលីពីន។
តាមបណ្ដាញផ្សាយព័ត៌មាន Channel News Asia ជើងឯកជនជាតិហ្វីលីពីន លំដាប់ពិភពលោកចំនួនប្រាំបីស្ថាប័នរូបនេះ បានប្រកាសដូចនេះ បន្ទាប់ពីជួបពិភាក្សាជាមួយលោក Bob Arum ទីប្រឹក្សារបស់លោកបានកាលពីថ្ងៃអង្គារ។
លោក Pacquiao បាននិយាយថា៖ «បាទ!យើងពិតជាឡើងសង្វៀនប្រយុទ្ធពិតមែន។ ខ្ញុំយល់ព្រមធ្វើការប្រកួតជាមួយ Jessie Vargas ម្ចាស់ខ្សែក្រវាត់ WBO ដើម្បីការពារតំណែងជើងឯករបស់បុរសនេះ នៅថ្ងៃទី ០៥ វិច្ឆិកា ខាងមុខ។
លោក មេននី ប៉ាគីអៅ គឺជាសមាជិកព្រឹទ្ធសភានៃប្រទេសហ្វីលីពីន ។ ពីមុនលោក គឺជាសមាជិកសភា ជាន់ទាបរបស់ប្រទេសកាន់សាលនា កាតូលិកមួយនៅអាស៊ីអាគ្នេយ៌៕ ប្រភព:CNA