ភ្នំពេញ៖ ប្រទេសកម្ពុជាមានអនុក្រឹត្យស្តីពីការកំណត់អត្រា និងបែបបទនៃការជ្រើរើសជនពិការចូលបម្រើការងារនៅតាមស្ថាប័នរដ្ឋ ដែលកំណត់ ជ្រើសរើសចំនួន២%នៃចំនួនបុគ្គលិកសរុបហើយវិស័យឯកជនមានចំនួន១% នៃចំនួនបុគ្គលិកសរុប។
លោក ឯម ចន្ទ័មករា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សា សកម្មភាពជនពិការ ដែលផ្ដល់បទសម្ភាសន៍ជាមួយ វិទ្យុស្ត្រី លោកមានប្រសាសន៍ថា មានស្ថាប័នរដ្ឋមួយចំនួន ធំ បានអនុវត្តអនុក្រឹត្យនេះហើយ តែលោកថា ចំពោះវិស័យឯកជនវិញ ខ្លះអនុវត្តបាន ខ្លះទៀតអនុវត្តមិនបាន។ លោកថា រដ្ឋាភិបាល និងបន្តលើកទឹកចិត្ត ស្ថាប័នរដ្ឋ និងឯកជនមួយចំនួនទៀត បន្តអនុវត្តអនុក្រឹត្យ ឱ្យមានប្រសិទ្ធភាពខ្ពស់។
ដើម្បីជ្រាប បន្ត សូមស្ដាប់បទសម្ភាសន៍រវាងកញ្ញា ច្រឹក ស្រីអូន និងលោក ឯម ចន្ទ័មករា ដូចតទៅនេះ៖