loader

ប្រទេស​ហ្វី​លី​ពី​ន​នឹង​ស្ថាបនា​គុក​ច្រើន​ទៀត​ដើម្បី​ដាក់​ពួក​ឧក្រិដ្ឋជន​ និង​មន្ត្រី​ពុក​រលួយ​

​ពួក​មន្ត្រី​ប្រទេស​ហ្វី​លី​ពី​ន​និយាយ​ថា​ រដ្ឋាភិបាល​នឹង​ស្ថាបនា​គុក​ច្រើន​ទៀត​ នៅ​ទូ​ទាំង​ប្រទេស​ ដើម្បី​ដាក់​ឧក​ក្រិ​ដ្ឋ​ជន​ ពួក​មន្ត្រី​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន​ និង​ ពុក​រលួយ​ ដែល​ ប្រទេស​នេះ​ថា​ ជា​យុទ្ធនាការ​សង្គ្រាម​ គឿ​ង​ញៀន​ នៃ​រដ្ឋការ​របស់​ប្រធានាធិបតី​ Rodrigo​ Duterte​។

ពួក​ឧក្រិដ្ឋជន​ គ្រឿងញៀន​រាប់​ពាន់​នាក់​ បាន​ដេក​លើ​ គ្នា​ ក្នុង​គុក​ ព្រោះ​គ្មាន​បន្ទប់​ឱ្យ​ដេក​នោះ​ទេ​ ដែល​ធ្វើ​ឱ្យ​ មាន​ភាព​ ស្អុះស្អាប់​យ៉ាង​ខ្លាំង​
ពួក​ឧក្រិដ្ឋជន​ គ្រឿងញៀន​រាប់​ពាន់​នាក់​ បាន​ដេក​លើ​ គ្នា​ ក្នុង​គុក​ ព្រោះ​គ្មាន​បន្ទប់​ឱ្យ​ដេក​នោះ​ទេ​ ដែល​ធ្វើ​ឱ្យ​ មាន​ភាព​ ស្អុះស្អាប់​យ៉ាង​ខ្លាំង​

​តាម​រូបថត​របស់​ទីភ្នាក់ងារសារព័ត៌មាន​ AFP​ ពួក​ឧក្រិដ្ឋជន​រាប់​ពាន់​នាក់​ បាន​ដេក​លើ​ គ្នា​ ក្នុង​គុក​ ព្រោះ​គ្មាន​បន្ទប់​ឱ្យ​ដេក​នោះ​ទេ​ ដែល​ធ្វើ​ឱ្យ​ មាន​ភាព​ ស្អុះស្អាប់​យ៉ាង​ខ្លាំង​។​

​ចាប់តាំងពី​លោក​ Rodrigo​ Duterte​ បាន​ឡើង​កាន់​តំណែង​មក​នៅ​ចុងខែ​មិថុនា​ អ្នកទោស​បាន​កើនឡើង​ នៅ​គ្រប់​គុក​នៅ​ទូ​ទាំង​ប្រទេស​ ហើយ​ជា​ពិសេស​គុក​មួយ​ នៅ​ក្រុង​ម៉ានីល​ ដែល​ ពី​មុន​មាន​អ្នកទោស​ ៨០០​នាក់​ តែ​ឥឡូវនេះ​កើនឡើង​ជិត​៤០០០​នាក់​។​

​រដ្ឋ​ម​ន្រី​ក្រសួងមហាផ្ទៃ​ លោក​ Ismael​ Sueno​ បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​ AFP​ ថា​ រដ្ឋាភិបាល​នឹង​ចំណាយ​ប្រាក់​ ដើម្បី​ស្ថាបនា​ គុក​ជា​ច្រើន​ទៀត​ ព្រោះតែ​អ្នកទោស​ កើនឡើង​ជិត​ ៨០​ភាគរយ​ ហើយ​ភាគច្រើន​ ពួក​គេ​ ជាប់​ទាក់ទិន​ គ្រឿងញៀន​។​

​ចាប់តាំងពី​លោក​ Rodrigo​ Duterte​ បាន​ចូល​កាន់​តំណែង​ នៅ​ថ្ងៃ​ទី​៣០​មិថុនា​ មក​គឺ​ឧក្រិដ្ឋជន​ គ្រឿងញៀន​ ៨៨៩​នាក់​ ត្រូវ​បាន​សម្លាប់​ ខណៈ​មនុស្ស​ជាង​ ៥០០០​នាក់​ ត្រូវ​បាន​ចាប់ខ្លួន​។​ ប្រភព​:AFP

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ប្រជាជនអាហ្វហ្គានីស្ថាន១៦២នាក់ បានស្លាប់ដោយសារអាកាសធាតុត្រជាក់ខ្លាំង

  អាជ្ញាធរអាហ្វហ្គានីស្ថានបានរាយការណ៍កាល[...]

ក្រោមការគ្រប់គ្រងរបស់យោធាភូមាការដាំដុះអាភៀនមានការកើនឡើង

  របាយការណ៍របស់អង្គការសហប្រជាជាតិបានឱ្យដ[...]

សម្តេចសង្ឃកាតូលិកអំពាវនាវ​ឱ្យ​លុបចោលនូវច្បាប់​ប្រឆាំង​នឹងក្រុម​អ្នកស្រឡាញ់​ភេទ​ដូចគ្នា

  សម្តេចសង្ឃកាតូលិកបានចេញមុខបដិសេធច្បាប់[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x