en     km
en     km

រដ្ឋសភា​ខ្មែរ​ចាត់​ទុក​ការ​រិះគន់​ របស់​តំណាងរាស្ត្រ​អូស្ត្រាលី​ម្នាក់​ជា​កា​ប្រមាថ​ធ្ងន់ធ្ងរ​

Share

​ភ្នំពេញ៖ អ្នកនាំពាក្យ​រដ្ឋសភា​កម្ពុជា​ បាន​ចាត់​ទុក​ទស្សនៈ​របស់​លោក​ ហុង​ លឹ​ម​ តំណាងរាស្ត្រ​នៃ​រដ្ឋ​វិច​តូ​រៀ​របស់​អូស្ត្រាលី​ ដែល​ថា​ការ​រស់នៅ​របស់​ប្រជាជន​ខ្មែរ​សព្វថ្ងៃ​ក្រោម​ការ​ដឹកនាំ​របស់​ បក្ស​កាន់​អំណាច​ មាន​លក្ខណៈ​តិ​រិ​ច្ឆា​ន​ គឺ​ផ្ទុយ​នឹង​ការ​ពិត​ទាំងស្រុង​ និង​ទាមទារ​ឱ្យ​មានការ​សុំ​ទោស​ជា​សាធារណៈ​។​

រដ្ឋសភាកម្ពុជា
រដ្ឋសភាកម្ពុជា

​សេចក្តី​ប្រកាស​មួយ​ របស់​អ្នកនាំពាក្យ​រដ្ឋសភា​កម្ពុជា​ បាន​ហៅ​ ការ​លើក​ឡើង​របស់​លោក​ ហុង​ លី​ម​ តំណាងរាស្ត្រ​រដ្ឋសភា​នៃ​ប្រទេស​អូ​ស្រា្ត​លី​ មាន​ដើម​កំណើត​ជា​ខ្មែរ​ដូចនេះ​ ថា​ជា​ការ​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ ដល់​ប្រជាជន​ខ្មែរ​ទាំងមូល​។​

​អ្នកនាំពាក្យ​ដដែល​នេះ​ បន្ត​ថា​ ទស្សនៈ​របស់​លោក​ ហុង​ លឹ​ម​ គឺជា​ការ​វិនិច្ឆ័យ​កើត​ចេញពី​ភាព​ល្ងង់ខ្លៅ​ ភាព​ងងឹត​ងងុល​ ពុំ​ព្រម​ទទួលស្គាល់​ការ​ពិត​ ហើយ​មាន​លក្ខណៈ​ថោកទាប​ទៀត​ផង​ ដោយហេតុ​ថា​លោក​ ហុង​ លឹ​ម​ ដែល​មាន​ដើម​កំណើត​ជា​ខ្មែរ​ មិន​ត្រឹមតែ​មិន​បាន​ធ្វើ​អ្វី​ជួយ​ខ្មែរ​ ហើយ​បែរជា​ប​ន្ទុ​ច​បង្អាក់​ បន្ទាបបន្ថោក​ជាតិខ្មែរ​ខ្លួនឯង​ ដោយ​ខុស​ពី​ការ​ពិត​ទៅ​វិញ​។​

​អ្នកនាំពាក្យ​រដ្ឋសភា​បាន​ថ្កោលទោស​យ៉ាង​ដាចអហង្កា​ ចំពោះ​ទស្សនៈ​ដ៏​ខ្មៅ​ងងឹត​នេះ​ ហើយ​ទាមទារ​ឱ្យ​លោក​ ហុង​ លឹ​ម​ ធ្វើការ​ការ​សុំ​ទោស​ប្រជាជាតិ​ខ្មែរ​ជា​សាធារណៈ​។​

​អ្នកនាំពាក្យ​រដ្ឋសភា​ បាន​បញ្ជាក់​ថា​ ចាប់តាំងពី​ឆ្នាំ​១៩៩៣​ មក​ កម្ពុជា​បាន​អភិវឌ្ឍ​លទ្ធិប្រជាធិបតេយ្យ​យ៉ាង​ខ្ជាប់ខ្ជួន​ជា​អាទិ៍​ ដោយ​មានការ​ដឹកនាំ​ដ៏​ឈ្លៀសវៃ​របស់​ សម្តេច​ ហ៊ុន​ សែន​ តាម​រយៈ​នយោបាយ​ឈ្នះៗ​ បាន​ធ្វើ​ឱ្យ​មាន​សន្តិភាព​ និង​ស្ថេ​រ​ភាព​រយៈពេល​ជាង​២៣​ឆ្នាំ​ ជា​ហេតុ​នាំ​ឱ្យ​ប្រទេស​កម្ពុជា​មានការ​រីក​ចម្រើន​ ដល់​ពី​ភព​លោក​ទទួលស្គាល់​។​

​គួរ​រម្លឹក​ថា​ កាលពី​ថ្ងៃ​ទី​ ៤​សីហា​ ឆ្នាំ​២០១៦​ លោក​ ហុង​ លី​ម​ បាន​ផ្តល់​បទ​សម្ភាស​ជាមួយ​វិទ្យុ​អាស៊ី​សេរី​ ជុំវិញ​ឃាតកម្ម​លើ​លោក​ កែម​ ឡី​ ដោយ​តំណាងរាស្ត្រ​សភា​របស់​អូស្ត្រាលី​រូប​នេះ​ បាន​លើក​ឡើង​ថា​ លោក​មានការ​តក់ស្លុត​ និង​សោកស្តាយ​ជា​ពន់ពេក​ ចំពោះ​ការ​បាត់បង់​លោក​ កែម​ ឡី​ ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​យ៉ាង​សាហាវយង់ឃ្នង​។​

​ដោយ​មូលហេតុ​នៃ​ការ​ស្លាប់​របស់​អ្នកវិភាគ​ដ៏​ល្បីល្បាញ​លោក​ កែម​ ឡី​ លោក​ ហុង​ លី​ម​ បាន​ចាត់​ទុក​ថា​ការ​រស់នៅ​របស់​ប្រជាជន​ខ្មែរ​សព្វ​ថ្ងៃនេះ​របៀប​ដូច​ជា​ តិរច្ឆាន​៕

Share

Image
Image
Image