en     km
en     km

អ្នកការទូត​ចិន​៖​ ជម្លោះ​សមុទ្រ​ចិន​ខាងកើត​គួរតែ​ដោះស្រាយ​តាម​រយៈ​ការទូត​

Share

​ក្រុង​តូ​ក្យូ​៖​ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​ជប៉ុន​បានឱ្យ​ដឹង​ថា​ លោក​បាន​ប្រាប់​ទៅ​កាន់​រដ្ឋមន្ត្រី​ការ​បរ​ ទេស​ជប៉ុន​ថា​ ប្រជុំ​កោះ​នៅ​សមុទ្រ​ចិន​ខាងកើត​ ដែល​ប្រទេស​ទាំង​ពីរ​គឺ​ចិន​ និង​ជប៉ុន​ បាន​អះអាង​ទាម​ ទារ​រៀងៗ​ខ្លួន​នោះ​ គឺជា​ផ្នែក​សំខាន់​មួយ​នៃ​ការ​ត្រួតត្រា​ទឹកដី​របស់​ចិន​ តែ​យ៉ាងណា​ជម្លោះ​ប្រទេស​ទាំង​ពីរ​នេះ​ គួរតែ​ត្រូវ​បាន​ដោះស្រាយ​តាម​រយៈ​ការទូត​ និង​កិច្ច​សន្ទនា​។

លោក Cheng Yonghua ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសជប៉ុន។រូបភាពពីReuters
លោក Cheng Yonghua ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសជប៉ុន។រូបភាពពីReuters

លោក​ Cheng​ Yonghua​ ឯកអគ្គរដ្ឋទូត​ បាន​ថ្លែង​ទៅ​កាន់​អ្នកកាសែត​បន្ទាប់​ពី​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​លោក​ Fumio​ Kishida​ យ៉ាង​ដូច្នេះ​ថា​៖​ «​ខ្ញុំ​បាន​ប្រាប់​គាត់​ថា​ កោះ​តា​វ​យូ​ គឺជា​ផ្នែក​សំខាន់​មួយ​នៃ​ទឹកដី​របស់​ចិន​ហើយ​ថា​ កោះ​ដែល​សំបូរ​ទៅ​ដោយ​ធនធានធម្មជាតិ​នេះ​ ត្រូវ​បាន​នាវា​ចិន​ធ្វើ​សកម្មភាព​លើ​ដែនទឹក​ ដែល​បាន​បង្ក​ជា​បញ្ហា​ ត្រូវ​ចោទសួរ​»​។​

​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​ពីរ​បាន​កើនឡើង​ ខណៈ​ដែល​ប្រទេស​ជប៉ុន​បាន​បញ្ជាក់​ពី​ការ​កើនឡើង​ខណៈ​ចំនួន​នាវា​រដ្ឋាភិបាល​ចិន​ដែល​បាន​បើក​ចូល​ក្នុង​ដែនទឹក​ជិត​ប្រជុំ​កូន​កោះ​ដែល​មាន​ជម្លោះ​នា​ប៉ុន្មាន​ថ្ងៃ​ចុ​ក្រោយ​នេះ​ ដែល​គេ​ហៅ​ថា​ Senkaku​ ជា​ភាសា​ជប៉ុន​ហើយ​ចិន​ហៅ​ថា​ Diaoyu​។​

​កាលពី​ថ្ងៃ​ម្សិលមិញ​ រដ្ឋមន្ត្រី​គណៈរដ្ឋមន្ត្រី​ លោក​ យូ​ស៊ី​ហ៊ី​ដេ​ ស៊ូ​ហ្គា​(Yoshihide​ Suga)​ បាន​ថ្លែង​នៅ​ទីក្រុង​តូ​ក្យូ​ដោយ​ទទូច​ឱ្យ​ប្រទេស​ចិន​កុំ​បង្កហេតុ​ការណ៍​ណាមួយ​ ដែល​បណ្តាល​ឱ្យ​រីក​រាលដាល​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងកើត​ ខណៈ​ជប៉ុន​នៅ​តែ​រក្សា​ការ​ឆ្លើយ​តប​ដាច់ខាត​ និង​ស្ងៀមស្ងាត់​បំផុត​។​

លោក​ Suga​ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត​មួយ​ថា​ នាវា​ចិន​បាន​ចូល​ក្នុង​តំបន់​ជំ​លោះ​នោះ​ចំនួន​ ១៤​លើក​ ក្នុង​ស​ប្ដា​ហ៍​នេះ​ ដែល​ត្រូវ​រក​ឃើញ​ថា​បាន​រំលោភ​បំពាន​នូវ​អ្វី​ដែល​ប្រទេស​ជប៉ុន​បាន​ចាត់ទុកជា​ទឹកដី​របស់​ខ្លួន​។​

លោក​ស៊ូ​ហ្គា​បាន​លើក​ឡើង​ថា​ នាវា​ចិន​ចំនួន​ ១២​ គ្រឿង​នៅ​តែ​មាន​វត្ត​នៅ​ក្នុង​តំបន់​នេះ​ដដែល​ នៅ​ពី​ថ្ងៃ​ច័ន្ទ​ទី​០៨​នេះ​។​ លោក​បាន​បន្ថែម​ថា​ ទីភ្នាក់ងារ​ឆ្មាំ​សមុទ្រ​ទាំង​ចិន​ និង​ជប៉ុន​ កំពុងធ្វើការ​ជាមួយ​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ដើម្បី​ដោះស្រាយ​ស្ថានភាព​តានតឹង​នេះ​។​

សកម្មភាព​របស់​ចិន​នៅ​ក្បែរ​កោះ​ជំ​លោះ​ដែល​ជប៉ុន​ហៅ​ថា​ Senkaku​ ហើយ​ចិន​ហៅ​ថា​ Diaoyu​ នោះ​ បាន​ធ្វើ​ឱ្យ​កើន​កំ​ដៅ​កាន់តែ​ខ្លាំង​ចាប់តាំង ពី​ថ្ងៃ​សុក្រ​មក​ម្ល៉េះ​ ហើយ​ជំវិញ​បញ្ហា​នេះ​ជប៉ុន​បាន​ប្តឹង​ចិន​ម្តង​ហើយ​ម្តងទៀត​។​

ក្រសួងការបរទេស​ជប៉ុន​បាន​និយាយ​ថា​ នាវា​នេសាទ​ចិន​ចំនួន​ ២៣០​ គ្រឿង​បាន​ចូល​ក្នុង​តំបន់​ជំ​លោះ​នោះ​កាលពី​ថ្ងៃ​សៅរ៍​។​

រូបនាវាចម្បាំងរបស់ចិនដែលបានបើកចូលដែលជំលោះសមុទ្រចិនខាងកើត។ China-thum-03-07-16

បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ រាយការណ៍​ថា​ ឧប្បត្តិ​ហេតុនេះ​ កើតឡើង​ចំ​ពេល​មាន​ភាព​តានតឹង​កាន់​ខ្លាំង​បន្ទាប់​ពី​តុលាការ​ម​ជ្ឈឹ​ត្ត​ការ​អន្តរជាតិ​ក្រុង​ឡា​អេ​ បាន​បដិសេធ​ការ​ទាមទារ​របស់​ប្រទេស​ចិន​ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង​ ដែល​ត្រូវ​បាន​ប្តឹង​ដោយ​ប្រទេស​ហ្វី​លី​ពី​ន​។​

ប្រទេស​ចិន​បាន​បដិសេធ​មិន​ព្រម​ទទួលស្គាល់​សេចក្តីសម្រេច​នោះ​ទេ​។​ យ៉ាងណា​ ជប៉ុន​បាន​អំពាវនាវ​ឱ្យ​ប្រទេស​ចិន​ត្រូវ​ប្រកាន់ខ្ជាប់​ទៅ​នឹង​សាលក្រម​នេះ​ ដែល​សេចក្តីសម្រេច​នេះ​គឺជា​កាតព្វកិច្ច​។​ តែ​យ៉ាង​មិ​ញ​ទីក្រុង​ប៉េ​កាំ​ង​បាន​ព្រមាន​ទីក្រុង​តូ​ក្យូ​ថា​ មិន​ត្រូវ​ជ្រៀតជ្រែក​បញ្ហា​នេះ​ទេ​។​
​កាលពី​ថ្ងៃ​សៅរ៍​ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោកស្រី​ Hua​ Chunying​ បាន​ថ្លែង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​បង្ហោះ​លើ​គេហទំព័រ​របស់​ក្រសួង​ថា​ ប្រទេស​ចិន​មាន​អធិបតេយ្យភាព​ដែល​មិន​អាច​ប្រកែក​បាន​លើ​កោះ​ និង​ដែនទឹក​នៅ​ក្បែរ​នោះ​។​

ចិន​បាន​ចោទប្រកាន់​លើ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថ្មី​ជប៉ុន​ លោកស្រី​ Tomomi​ Inada​ ដែល​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ ដោយ​ខ្វះ​ការ​មិន​ប្រុង​ប្រយ័ត្ន​ ព្រោះ​លោកស្រី​បាន​បង្ហាញ​ខុស​ពី​ប្រវត្តិសាស្ត្រ​ បន្ទាប់​ពី​លោកស្រី​បាន​ធ្វើការ​អត្ថាធិប្បាយ​ដោយ​បដិសេធ​ពី​កងទ័ព​ជប៉ុន​ដែល​បាន​សម្លាប់​រង្គាល​ទាហាន​ចិន​ក្នុង​ប្រទេស​ចិន​នា​អំឡុង​សង្គ្រាមលោក​លើក​ទី​ពីរ​នោះ​។​
​លោកស្រី​Inada​ បាន​បន្ទរ​តាម​សម្តី​លោក​ Suga​ ថា​ នៅ​ថ្ងៃនេះ​យោធា​របស់​ជប៉ុន​នឹង​ធ្វើការ​ល្បាត​តាម​ផ្លូវអាកាស​ដើម្បី​ផ្ដល់​ព័ត៌មាន​ទៅ​កាន់​ឆ្មាំ​សមុទ្រ​របស់​ខ្លួន​។​
​សូម​រំលឹក​ថា​ ទំនាក់ទំនង​រវាង​ប្រទេស​ចិន​ និង​ប្រទេស​ជប៉ុន​ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី​ពីរ​ និង​ទី​បី​របស់​ពិភពលោក​ ត្រូវ​បាន​ញាំញី​ដោយ​ជម្លោះ​ដណ្តើម​ទឹកដី​ ដែល​ជា​កេរ្តិ៍​ដំណែល​នៃ​ការ​កាន់កាប់​របស់​ជប៉ុន​ក្នុង​សម័យ​សង្គ្រាម​ផ្នែក​ក្នុង​ខ្លះ​នៃ​ប្រទេស​ចិន​ និង​ការ​ប្រកួតប្រជែង​ក្នុង​តំបន់​៕

ប្រភព​៖​ CNA

Share

Image
Image
Image