en     km
en     km

​រដ្ឋាភិបាល​ផ្តល់​ថវិកា​បន្ថែម​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​

Share

ភ្នំពេញ៖ ​រដ្ឋាភិបាល​កម្ពុជា​សម្រេច​ផ្តល់​ថវិកា​ឧបត្ថម្ភ​បន្ថែម​សម្រាប់​មូលនិធិ​គន្ធ​បុប្ផា​ តាម​រយៈ​ការ​តម្លើង​ថ្លៃ​ការ​លក់​សំបុត្រ​ឱ្យ​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​រមណី​ដ្ឋា​ន​អង្គរ​។​

អ្នកជម្ងឺរាប់រាយនាក់មកទទួលការព្យាបាលនៅមន្ទីរពេទ្យ គន្ធបុប្ផាជារៀងរាល់ថ្ងៃ។រូបភាពពីyoutebe
អ្នកជម្ងឺរាប់រាយនាក់មកទទួលការព្យាបាលនៅមន្ទីរពេទ្យ គន្ធបុប្ផាជារៀងរាល់ថ្ងៃ។រូបភាពពីyoutebe

​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​ ០៨​ សីហា​ ឆ្នាំ​២០១៦​ ផ្ញើ​ជូន​លោក​វេជ្ជបណ្ឌិត​ បេ​អាត​ រិច​ឆ្លើ​ ប្រធាន​មូលនិធិ​ និង​ស្ថា​និក​មន្ទី​ពេទ្យ​គន្ធ​បុប្ផា​បានឱ្យ​ដឹង​ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ផ្តល់​ថវិកា​ឧបត្ថម្ភ​បន្ថែម​ជូន​ដល់​មន្ទី​ពេទ្យ​គន្ធ​បុប្ផា​ ដោយ​ប្រើប្រាស់​ចំណូល​ទទួល​បាន​ពី​ការ​តម្លើង​ថ្លៃ​ប័ណ្ណ​ចូល​ទស្សនា​រមណី​ដ្ឋា​ន​អង្គរ​ ចំពោះ​ភ្ញៀវ​ទេសចរ​បរទេស​ម្នាក់ៗ​ក្នុង​ចំនួន​ ២​ ដុល្លារ​អា​មេ​រិ​ក​។​

​បើ​តាម​លិខិត​ដដែល​ ការ​តម្លើង​ថ្លៃ​ប័ណ្ណ​ចូល​ទស្សនា​រមណី​ដ្ឋា​ន​អង្គរ​ ចំពោះ​ភ្ញៀវ​ទេសចរ​បរទេស​នេះ​ នឹង​ត្រូវ​អនុវត្ត​ចាប់ពី​ខែកុម្ភៈ​ ឆ្នាំ​២០១៧​តទៅ​។​
​លិខិត​បន្ត​ថា​ ថវិកា​នេះ​គឺជា​ការ​ឧបត្ថម្ភ​បន្ថែម​ពីលើ​ថវិកាបដិភាគ​របស់​រដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​ផ្តល់​ជូន​មូលនិធិ​គន្ធ​បុប្ផា​រៀង​រាល់​ឆ្នាំ​កន្លង​មក​ ហើយ​ក៏​ជា​ការ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​នូវ​ការ​យកចិត្តទុកដាក់​ និង​ការ​គិតគូ​បន្ថែម​ទៀត​របស់​រដ្ឋាភិបាល​ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​ហិរញ្ញវត្ថុ​របស់​មូលនិធិ​គន្ធ​បុប្ផា​ផង​ដែរ​។​

​រដ្ឋាភិបាល​សង្ឃឹម​ការ​គៀងគរ​វិភាគទាន​សប្បុរស​ពី​ភ្ញៀវ​ទេសចរ​បរទេស​ និង​រួមចំណែក​បន្ត​និរន្តរភាព​ប្រតិបត្តិការ​របស់​មន្ទី​ពេទ្យ​គន្ធ​បុប្ផា​ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​កុមារ​ទាំងឡាយ​ ជា​ពិសេស​កុមារ​ក្រី​ក្រី​កម្ពុជា​ ដែល​មាន​ជំងឺ​ និង​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​គន្ធ​បុប្ផា​។​

​លិខិត​របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថ​ បាន​បញ្ជាក់​ថា​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថ​ នឹង​ចាត់​មន្ត្រី​ជំនាញ​ទៅ​ធ្វើការ​ជាមួយ​មន្ត្រី​ជំនាញ​នៃ​មូលនិធិ​គន្ធ​បុប្ផា​ ដើម្បី​រៀបចំ​បែបបទ​តាម​នីតិវិធី​ហិរញ្ញវត្ថុ​ជា​ធរមាន​ក្នុង​ការ​ផ្ទេ​ស​ថវិកា​ជូន​មូលនិធិ​មន្ទី​ពេទ្យ​គន្ធ​បុប្ផា​៕

Share

Image
Image
Image