en     km
en     km

សម្ដេច​នាយក​រដ្ឋមន្ដ្រី​ចុះ​ជួប​ពលរដ្ឋ​នៅ​ខេត្ដ​កំពង់​ឆ្នាំ​ខណៈ​អង្គរក្ស​ការពារ​យ៉ាង​រឹង​មាំ(មានវីដេអូ)🎥​

Share

កំពង់ឆ្នាំង៖ ​សម្ដេច​ ហ៊ុន​ សែន​ នៅ​ថ្ងៃ​ទី​០៩​ សីហា​នេះ​ បាន​ចុះ​ជួប​ប្រជាពលរដ្ឋ​ជា​បន្ដ​ទៀត​ទៅ​តាម​ការ​គ្រោងទុក​របស់​សម្ដេច​ ដែល​ចុះ​ពិនិត្យ​មើល​សមិទ្ធិ​ផល​ពាក់កណ្ដាល​អណ​ត្ដិ​របស់​រាជរដ្ឋាភិបាល​។​ នៅ​ព្រឹក​ថ្ងៃ​ អង្គា​រ៍​ ទី​ ០៩​ ខែ​ សីហា​ នេះ​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​បាន​ចុះ​ទៅ​សួរសុខ ទុក្ខ​ប្រជាពលរដ្ឋ​ក្នុង​ផ្សារ​មួយ​ក្នុង​ទីរួមខេត្ដ​កំពង់​ឆ្នាំ​ ដោយ​មាន​ពលរដ្ឋ​ជា​ច្រើន​រយ​នាក់​ចោមរោម​ថត​អនុស្សាវរីយ៍​ជាមួយ​សម្ដេច​ ខណៈ​ដែល​អង្គរក្ស​របស់​សម្ដេច​បានការ​ពារ​យ៉ាង​រឹង​មាំ​។​

សម្តេច ហ៊ុន សែន បើកយុទ្ធនាការចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋ២៥ខេត្តក្រុង ខណៈគូរប្រកួតប្រជែករបស់សម្តេច គឺលោក សម រង្ស៊ី និងលោក កឹម សុខា កំពុងត្រូវបានគេវាយបំបាក់មុនការបោះឆ្នោត។
សម្តេច ហ៊ុន សែន បើកយុទ្ធនាការចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋ២៥ខេត្តក្រុង ខណៈគូរប្រកួតប្រជែករបស់សម្តេច គឺលោក សម រង្ស៊ី និងលោក កឹម សុខា កំពុងត្រូវបានគេវាយបំបាក់មុនការបោះឆ្នោត។

​នៅ​ក្នុង​ជំនួប​ចុះ​សួរសុខទុក្ខ​ពលរដ្ឋ​នេះ​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ក៏​បាន​ជួប​សំណេះសំណាល​ជាមួយ​ និង​អ្នក​សុំទាន​ម្នាក់​ផង​ដែរ​។​ តាម​បណ្ដាល​សង្គម​របស់​ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច​ ហ៊ុន​ សែន​ និង​ចាកចេញ​ទៅ​កាន់​ខេត្ដពោធិសាត់​ទៀត​នៅ​ថ្ងៃនេះ​។​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​បាន​ប្រកាស​ថា​ ការ​ដែល​លោក​ចុះ​ជួប​ប្រជាពលរដ្ឋ​ មន្ដ្រីរាជការ​ និង​ កងកម្លាំងប្រដាប់អាវុធ​នា​ពេល​នេះ​ គឺ​ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​ចំពោះ​ផង​ដែរ​។​

​តែ​យ៉ាងនេះ​ក្ដី​នៅ​ពេល​ដែល​សម្ដេច​ចុះ​ជួប​ប្រជាពលរដ្ឋ​នៅ​ខេត្ដ​ព្រះ​សីហ​នុ​ ពលរដ្ឋ​ដែល​មាន​ជម្លោះដីធ្លី​ជា​ច្រើន​រយ​នាក់​ ដែល​ព្យាយាម​ជួប​សម្ដេច​ដោយ​ផ្ទាល់​ ត្រូវ​បាន​ខកខាន​ ដោយ​អាជ្ញាធរ​មិន​រៀបចំ​ឲ្យ​ជួប​នោះ​ទេ​។​

​ការ​ចុះ​តាម​មូលដ្ឋាន​របស់​នាយក​រដ្ឋមន្ដ្រី​នៅ​គ្រានេះ​ ត្រូវ​បាន​អ្នក​សង្កេតការណ៍​កិច្ចការ​បោះ​ឆ្នោត​ មើលឃើញ​ថា​ ជា​ការ​ប្រើប្រាស់​ធនធាន​របស់​រដ្ឋ​មុន​ការ​បោះ​ឆ្នោត​ដែល​ចូល​មក​ដល់​ ដែល​ជា​ផ្នែក​មួយ​មើលឃើញ​ថា​ ជា​ការ​ឃោសនា​ដើម្បី​ប្រជាប្រិយភាព​ខណៈ​ដែល​មេ​បក្ស​ប្រឆាំង​ពីរ​រូប​ស្ថិត​នៅ​ក្នុង​សំណុំ​ច្បាប់​។​

​យ៉ាងណា​ក៏​ដោយ​មន្ដ្រី​រដ្ឋាភិបាល​ច្រាន​ចោលការ​មើលឃើញ​របស់​អ្នក​សង្កេតការណ៍​ដូចនេះ​ ដោយ​អះអាង​ថា​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ចុះ​បំពេញ​ផែន​ការណ៍​ពាក់កណ្ដាល​អណ​ត្ដិ​របស់​រដ្ឋាភិបាល​ដែល​កំណត់​ទុក​ប៉ុណ្ណោះ​៕

Share

Image
Image
Image