en     km
en     km

​ប្រធាន​ គ​.​ជ​.​ប​៖​ ដំណើរការ​បោះ​ឆ្នោត​មាន​គោលដៅ​ចម្បង​ចំនួន​៣​សំខាន់ៗ​

Share

ភ្នំពេញ៖ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​លោក​ ស៊ិ​ក​ ប៊ុ​ន​ហុ​ក​ ថ្លែង​ថា​ ដំណើរការ​បោះ​ឆ្នោត​មាន​គោលដៅ​សំខាន់ៗ​ចំនួន​ ៣​ ដើម្បី​ធានា​បាន​ថា​ ការ​បោះ​ឆ្នោត​នោះ​ពិតជា​ត្រឹមត្រូវ​ សេរី​ និង​យុត្តិធម៌​។​ គោលដៅ​សំខាន់ៗ​ទាំង​៣​នោះ​រួម​មាន​ ធានា​បាន​នូវ​សមធម៌​រវាង​អ្នកចូលរួម​ប្រកួត​,​ អ្នកបោះឆ្នោត​អាច​បោះ​ឆ្នោត​ដោយ​សេរី​,​និង​ការ​បោះ​ឆ្នោត​នោះ​ត្រូវ​តែ​ឆ្លុះ​ប​ញ្ចំ​ង​តម្លាភាព​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​។​ ការ​ ថ្លែង​បែប​នេះ​ធ្វើ​ទ្បើ​ង​នៅ​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ ស្តី​ពី​ ការ​ត្រៀម​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ដើម្បី​រៀបចំ​បញ្ជី​បោះ​ឆ្នោត​ថ្មី​ឆ្នាំ​ ២០១៦​ ជាមួយ​ភាគី​ពាក់ព័ន្ធ​ នា​ព្រឹក​ថ្ងៃ​ទី​ ០៥​ ខែសីហា​ ឆ្នាំ​ ២០១៦​ នៅ​សាលសន្និសីទ​គ​.​ជ​.​ប​។​

សមាជិកគណកម្មាធិការជាតិរៀបចំការបោះឆ្នោត កំពុងធ្វើសន្និសីទកាសែតនៅថ្ងៃទិ០៥សីហានេះ។
សមាជិកគណកម្មាធិការជាតិរៀបចំការបោះឆ្នោត កំពុងធ្វើសន្និសីទកាសែតនៅថ្ងៃទិ០៥សីហានេះ។

​គេ​សង្កេត​ឃើញ​ថា​ដំណើរការ​បោះ​ឆ្នោត​នា​ពេល​កន្លង​មកនេះ​ សាធារណៈជន​មួយ​ចំនួន​ និង​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ ធ្លាប់​បាន​លើក​ទ្បើ​ង​ថា​ ការ​បោះ​ឆ្នោត​ហាក់បីដូចជា​មិន​ទាន់​មាន​តម្លាភាព​គ្រប់គ្រាន់​នៅ​ទ្បើ​យ​។​ ឆ្លើយ​តប​នឹង​មតិ​ដែល​ធ្លាប់​បាន​លើក​ទ្បើ​ង​ដូចនេះ​ដែរ​ លោក​ ស៊ិ​ក​ ប៊ុ​ន​ហុ​ក​លើក​ទ្បើ​ង​ថា​ដើម្បី​ធានា​បាន​នូវ​ការ​បោះ​ឆ្នោត​ ត្រឹមត្រូវ​ សេរី​ និង​យុត្តិធម៌​នោះ​ គ​.​ជ​.​ប​ មាន​គោលដៅ​ចម្បង​សំខាន់ៗ​ចំនួន​៣​។​

​លោក​ ស៊ិ​ក​ ប៊ុ​ន​ហុ​ក​ មាន​ប្រសាសន៍​បន្ត​ថា​ គោលដៅ​ចម្បង​សម្រាប់​ការ​បោះ​ឆ្នោត​គឺ​មាន​៣​ចំនុច​សំខាន់ៗ​​រួម​មាន​៖​ ទី​០១​ ធានា​ឱ្យ​បាន​នូវ​សម ធម៌​រវាង​អ្នកចូលរួម​ប្រកួតប្រជែង​ដោយ​ស្មើភាព​គ្នា​ ដោយ​មិន​ត្រូវ​ប្រកាន់​គណបក្ស​នយោបាយ​តូច​ធំ​នោះ​ទេ​។​ ទី​០២​ អ្នកបោះឆ្នោត​អាច​បោះ​ឆ្នោត​ដោយ​សេរី​តាម​ការ​សម្រេចចិត្ត​របស់​ខ្លួន​ មិន​ត្រូវ​បង្ខំ​ត្រូវ​ទៅ​ទិញ​ទឹកចិត្ត​របស់​ពួក​គេ​នោះ​ទេ​។​ ទី​០៣​ ការ​បោះ​ឆ្នោត​នោះ​ត្រូវ​តែ​ឆ្លុះ​ប​ញ្ចំ​ង​តម្លាភាព​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ គឺ​មិន​ត្រូវ​បំភ្លៃ​លទ្ធផល​ការ​បោះ​ឆ្នោត​នោះ​ទេ​។​

លោក​ ស៊ិ​ក​ ប៊ុ​ន​ហុ​ក​ សង្កត់ធ្ងន់​ថា​ គោលដៅ​ទាំង​៣​របស់​គ​.​ជ​.​ប​ ដែល​ត្រូវ​តែ​ធ្វើ​ឱ្យ​បាន​ជោគជ័យ​នោះ​គឺ​ គ​.​ជ​.​ប​ ក៏​បាន​ជួប​ផល​លំបាក​មួយ​ចំនួន​ផង​ដែរ​៖​ «​ទី​០១​គឺ​ការ​អប់រំ​ល​កើ​ក​កម្ពស់​គំនិត​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​ ត្រូវ​ឱ្យ​គាត់​យល់​សិទ្ធិ​របស់​គាត់​គ្មាន​អ្នក​ណា​អាច​បំពាន​បាន​ទេ​ អប់រំ​គំនិត​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​តែ​ប្រជា​ពល​ល​រដ្ឋ​គាត់​អត់​មាន​កម្រិតយល់ដឹង​គេ​អាច​ទិញ​បាន​គេ​អាច​ស្អី​បាន​សព​គ្រប់​ ទី​០២​ ការ​បង្កើន​សមត្ថភាព​របស់​គណកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​គ្រប់​ថ្នាក់​ ទី​០៣​ ការ​បង្កើន​សមត្ថភាព​អ្នក​សង្កេតការណ៍​…​ »​។​

អ្នកពាក់ព័ន្ធក្នុងកិច្ចការបោះឆ្នោត បានចូលរួមស្តាប់សន្និសទីកាសែតនេះ។
អ្នកពាក់ព័ន្ធក្នុងកិច្ចការបោះឆ្នោត បានចូលរួមស្តាប់សន្និសទីកាសែតនេះ។

​លោក​ ស៊ិ​ក​ ប៊ុ​ន​ហុ​ក​ បន្ត​ថា​គេ​ត្រូវ​បង្កើន​សមត្ថភាព​ទទួលខុសត្រូវ​របស់​គណបក្ស​នយោបាយ​ មាន​ន័យ​ថា​គណបក្ស​នយោបាយ​នីមួយៗ​ត្រូវ​ពង្រឹងសមត្ថភាព​ទីភ្នាក់ងារ​  គណ​ក្ស​នយោបាយ​របស់​ខ្លួន​ ជាង​នេះ​ទៅ​ទៀត​ ត្រូវ​មានការ​ចូលរួម​ដោយ​អ​ព្យា​ក្រឹត្យ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ការ​ចួ​ល​រួម​ពី​អាជ្ញាធរ​ដោយ​ត្រូវ​តែ​អ​ព្យា​ក្រឹត្យ​។​

ចំណែក​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ ហៅ​កាត់​ ខម​ហ្វ្រែ​ល​ (COMFREL)​ លោក​ គល់​ បញ្ញា​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ គោលដៅ​ចម្បងៗ​ចំនួន​ ៣​ ដែល​ គ​.​ជ​.​ប​ លើក​ទ្បើ​ង​នោះ​ពិតជា​មាន​សារៈ សំខាន់​ ប៉ុន្តែ​លោក​ថា​ការ​ចូលរួម​ប្រកួតប្រជែង​កំពុង​តែ​មាន​បញ្ហា​ដែល​ គ​.​ជ​.​ប​ ត្រូវ​តែ​ដោះស្រាយ​អំពី​រឿង​នេះ​។​ លោក​ គល់​ បញ្ញា​ សម្តែង​ការ​ព្រួយ​បារ​ម្ម​ណ៍​ថា​ ការ​បង្ហាញ​ឆ​ន្ទះ​របស់​ប្រជាពលរដ្ឋ​នោះ​គឺ​អាច​ទទួល​រង​ការ​បំភិតបំភ័យ​ ឬ​ការ​គំរាមកំហែង​ ហើយ​ការ​ផ្តល់​ព័ត៌មាន​មិន​មាន​សមធម៌​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទៅ​ដល់​ប្រជាពលរដ្ឋ​ជាដើម​។​

​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​លើកកម្ពស់​នៃ​ដំណើរការ​បោះ​ឆ្នោត​ឱ្យ​មាន​ប្រសិទ្ធភាព​នោះ​ លោក​ គល់​ បញ្ញា​ ថា​ គ​.​ជ​.​ប​ ត្រូវ​តែ​ឯករាជ្យ​ មិន​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​បង្គាប់បញ្ជា​ពី​ភាគី​ណាមួយ​នោះ​ទេ​ ជា​ពិសេស​ត្រូវ​ហ៊ាន​តស៊ូ​មតិ​ចំពោះ​ទ​ង្វើ​គណបក្ស​នយោបាយ​ណា​ដែល​ប្រព្រឹត្តិ​ខុស​នឹង​ច្បាប់​៖​ «​គ​.​ជ​.​ប​ ត្រូវ​ហ៊ាន​ធ្វើការ​តស៊ូ​មតិ​ ត្រូវ​និយាយ​ប្រាប់​ចំៗ​អ្វី​ដែល​ត្រូវ​ប៉ះពាល់​ដូច​ថា​ការ​ចូលរួម​ដោយ​តាម​គោលការណ៍​សមធម៌​ ជា​ពិសេស​គណបក្ស​នយោបាយ​អី​មានការ​ចូលរួម​ស្រប​តាម​គោលការណ៍​សមធម៌​ គឺ​ត្រូវ​និយាយ​អំពី​ចំនុច​ខ្វះខាត​បច្ចុប្បន្ន​ដូច​ជា​បញ្ហា​ការ​ដែល​មិន​បាន​ប្រព្រឹត្តិ​ទៅ​តាម​ច្បាប់​ដូចដែល​មាន​ស្រាប់​ហ្នឹង​ ត្រូវ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​ម៉េច​ធានា​ឱ្យ​បាន​ថា​មន្ត្រី​នគរបាល​ មន្ត្រី​កង​ខេមរភូមិន្ទ​ មន្ត្រី​តុលា ការ​ ចៅក្រម​ មិនមែន​ជា​សមាជិក​របស់​គណបក្ស​នយោបាយ​…»​។​

​យោង​តាម​ប្រសាសន៍​របស់​លោក​ ស៊ិ​ក​ ប៊ុ​ន​ហុ​ក​ ថា​ គ​.​ជ​.​ប​ ត្រូវ​មាន​ភាគី​ពាក់ព័ន្ធ​ ក្នុង​ការ​រៀបចំ​បោះ​ឆ្នោត​នេះ​មាន​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ​មួយ​ចំនួន​ដូច​ជា​ ទី​០១​ បេក្ខជន​គណបក្ស​នយោបាយ​ ទី​០២​ អ្នក​ទៅ​ចូលរួម​បោះ​ឆ្នោត​ ទី​០៣​ រដ្ឋសភា​ ទី​០៤​ អង្គភាព​ដោះស្រាយ​វិវាទ​ ទី​០៥​ អង្គការ​សង្គម​ស៊ី​វិល​ ទី​០៦​ ប្រព័ន្ធ​តុលាការ​ ទី​០៧​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ ទី​០៨​ សហគមន៍​ផ្តល់​ជំនួយ​ជាដើម​។​

​សូម​ជំរាប​ថា​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​ ០១​ ខែកញ្ញា​ ឆ្នាំ​២០១៦​ រហូត​ដល់​ថ្ងៃ​ទី​ ៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​។​ ហើយ​ដំណើរការ​បោះ​ឆ្នោត​ថ្នាក់​ក្រោម​ជាតិ​ នឹង​ថ្នាក់​ជាតិ​ ធ្វើ​ទ្បើ​ង​នៅ​ឆ្នាំ​២០១៧-២១០៨​ខាង​មុខ​នេះ​៕

Share

Image
Image
Image