en     km
en     km

​ឆ្កែ​អនាថា​គ្មាន​ម្ចាស់​រាប់រយ​ក្បាល​នៅ​ប៉ា​គី​ស្ថាន​ងាប់​ដោយ​ការ​បំពុល​

Share

​ប៉ា​គី​ស្ថាន​៖​ មន្ត្រី​ប៉ូ​លី​សបាន​បំពុល​ឆ្កែ​រាប់រយ​ក្បាល​នៅ​ក្រុង​កា​រ៉ា​ជី​ ភាគ​ខាងត្បូង​នៃ​ប្រទេស​ប៉ា​គី​ស្ថាន​ ក្នុង​យុទ្ធនាការ​មួយ​ដើម្បី​ទប់ស្កាត់​ការ​វាយប្រហារ​របស់​ឆ្កែ​ទាំងនោះ​ ដែល​បាន​ខាំ​មនុស្ស​រាប់​ពាន់​នាក់​ជា​រៀង​រាល់​ឆ្នាំ​ នៅ​ក្នុង​ទីក្រុង​ដែល​ប្រជាជន​រស់នៅ​ប្រមាណ​ ២០​ លាន​នាក់​។​

សាកសពឆ្កែដែលត្រូវបានអាជ្ញាធរបំពុលសម្លាប់ក្រោយហេតុផល ការពារប្រជាជនកុំឱ្យឆ្កែទាំងនោះខាំ។រូបភាពRueters
សាកសពឆ្កែដែលត្រូវបានអាជ្ញាធរបំពុលសម្លាប់ក្រោយហេតុផល ការពារប្រជាជនកុំឱ្យឆ្កែទាំងនោះខាំ។រូបភាពRueters

​តាម​បណ្ដាញ​ Channel​ News​ Asia​ សាកសព​សត្វ​ឆ្កែ​បាន​ងាប់​រាយ​ប៉ាយ​ក្នុង​តំបន់​នៃ​ទីក្រុង​នោះ​ ហើយ​កម្មករ​បាន​ប្រមូលផ្តុំ​សាកសព​សត្វ​ឆ្កែ​ទាំង​យក​ទៅ​បោះចោល​។​

លោក​ Sattar​ Javed​ អ្នកនាំពាក្យ​អាជ្ញាធរ​ក្រុង​បាន​និយាយ​ថា​៖​ «​សត្វ​ឆ្កែ​យ៉ាងតិច​ណាស់​ ៧០០​ ក្បាល​ត្រូវ​បាន​សម្លាប់​នៅ​តំបន់​ចំនួន​ពីរ​ភាគ​ខាងត្បូង​នៃ​ក្រុង​កា​រ៉ា​ជី​។​

អាជ្ញាធរ​ក្រុម​បានឱ្យ​ដឹង​ថា​ គេ​បាន​ជ្រើសរើស​ការ​ប្រើ​ថ្នាំ​បំពុល​សត្វ​ឆ្កែ​ដោយ​ប្រលាក់​ក្នុង​សាច់​មាន់​ហើយ​ឱ្យ​ឆ្កែ​ទាំងនោះ​ស៊ី​។​ ប៉ុន្តែ​ការ​សម្លាប់ សត្វ​ឆ្កែ​នេះ​ ត្រូវ​ទទួល​ការ​រិះគន់​ពី​សកម្មជន​សិទ្ធិ​សត្វ​នៅ​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​ តែ​យ៉ាងណា​មន្ត្រី​ក្រុង​ លោក​ Mohammad​  Zahid​ បាន​និយាយ​ថា​ វា​គឺជា​ការ​ចាំបាច់​ដែល​ត្រូវ​សម្លាប់សត្វ​ឆ្កែ​ទាំងនោះ​ ព្រោះ​ពួក​វា​ជា​សត្វ​ គ្មាន​ម្ចាស់​ ហើយ​តែងតែ​បង្ក​ការ​គំរាមកំហែង​ដល់​ប្រជាពលរដ្ឋ​។​

លោក​វេជ្ជបណ្ឌិត​ Seemin​ Jamali​ ប្រធាន​ទទួល​បន្ទុក​សង្គ្រោះ​បន្ទាន់​បានឱ្យ​ដឹង​ថា​ កាលពី​ឆ្នាំ​មុន​មន្ទីរពេទ្យ​ Jinnah​ ក្រុង​កា​រ៉ា​ជី​ បាន​ទទួល​ព្យាបាល​មនុស្ស​ ៦៥០០​ នាក់​ដែល​ត្រូវ​បាន​សត្វ​ឆ្កែ​អនាថា​ខាំ​ ហើយ​គិត​ត្រឹម​ឆមាស​ទី​១​ ឆ្នាំ​នេះ​វិញ​ គេ​បាន​រក​ឃើញ​ថា​មាន​ ៣៧០០​ ករណី​ដែល​សត្វ​ឆ្កែ​បាន​វាយប្រហារ​មក​លើ​ប្រជាជន​៕​

ប្រភព​:CNA

Share

ព័ត៌មានទាក់ទង

Image