ប្រជាពលរដ្ឋជនជាតិដើមភាគតិចដែលរងផលប៉ះពាល់ ដោយការផ្តល់ដីសម្បទានពីសំណាក់ក្រុមហ៊ុនអភិវឌ្ឍន៍បាន បង្កើតក្រុមអ្នកសារព័ត៌មាន ដើម្បីជួយអប់រំនិងផ្ដល់ចំណេះដឹង ដល់សហគមន៍ឱ្យយល់ដឹងពីផលប៉ះពាល់ដែលពលរដ្ឋ បានជួបប្រទះកន្លងមក។
លោក ទុយ ញែប ជនជាតិទំពួនតំណាងប្រជាពលរដ្ឋ២៧សហគមន៍ នៅខេត្តរតនគីរីដែលបច្ចុប្បន្នលោកជាតំណាង អ្នកសារព័ត៌មានសហគមន៍លោកមានប្រសាសន៍ថាលោកបាន បង្កើតសហគមន៍សារព័ត៌មាននេះឡើងដើម្បី ជួយឲ្យប្រជាពលរដ្ឋឲ្យយល់ដឹងពីច្បាប់ផ្សេងៗ និងពិភាក្សារកដំណោះស្រាយជាជាងការប្រើហិង្សា ករណីមានការរំលោភបំពានដីធ្លីកើតឡើង។
លោក ទុយ ញែប ដែលបានផ្ដល់សម្ភាសន៍ជាមួយវិទ្យុស្ត្រី នៅក្នុងវេទិកាសហគមន៍ មួយស្ដីពីដីធ្លីរបស់ជនជាតិដើម កាលពីថ្ងៃព្រហស្បត្តិ៍ ទី៤សីហា នៅរាជធានីភ្នំពេញ លោកបាន អះអាងថា ពលរដ្ឋក្នុងសហគមន៍របស់លោកកាន់តែច្រើនឡើង បានទទួល ការយល់ដឹងពីសិទ្ធិរបស់ពួកគាត់ តាមរយៈការអប់រំរបស់ក្រុមអ្នកសារព័ត៌មានសហគមន៍។
ដើម្បីជ្រាបកាន់តែច្បាស់ តទៅនេះសូមស្ដាប់បទសម្ភាសន៍រវាងកញ្ញា ច្រឹក ស្រីអូន និងលោក ទុយ ញែប ដូចតទៅ៖
