en     km
en     km

​អេ​ហ្ស៊ី​ប​សម្លាប់​មេដឹកនាំ​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ី​ស្លា​ម​បណ្តាញ​ស៊ី​ណៃ​

Share

អេហ្ស៊ី៖ យោធា​អេ​ហ្ស៊ី​ប​បាន​និយាយ​ថា​ គេ​បាន​បាញ់​សម្លាប់​ប្រធាន​បណ្ដាញ​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ី​ស្លា​ម​ IS​ នៅ​ខេត្ត​ស៊ី​ណៃ​ហើយ​ក្នុង​នោះ​ ក៏​មាន​ពួក​សកម្មប្រយុទ្ធ​រាប់​សិប​នាក់​ត្រូវ​បាន​សម្លាប់​ផង​ដែរ​។​

ប្រជាជនអេហ្ស៊ីចេញសាទរពេលសម្លាប់បានមេដឹកនាំក្រុមរដ្ឋនៅខាងស៊ីណៃ។រូបពីBBC
ប្រជាជនអេហ្ស៊ីចេញសាទរពេលសម្លាប់បានមេដឹកនាំក្រុមរដ្ឋនៅខាងស៊ីណៃ។រូបពីBBC

​យោធា​អេ​ហ្ស៊ី​បន្ត​ថា​ មេដឹកនាំ​បណ្តាញ​ស៊ី​ណៃ​ Abu​ Duaa​ al-Ansari​ ត្រូវ​បាន​គេ​សម្លាប់​ក្នុង​ការ​វាយប្រហារ​តាម​ផ្លូវអាកាស​ជា​បន្តបន្ទាប់​មកនេះ​។​

​ការ​វាយប្រហារ​ពីលើ​អាកាស​នេះ​ដែរ​ គឺ​បាន​កំណត់​គោលដៅ​ចំ​បន្ទាយ​ពួក​ជី​ហា​ដ​នៅ​ជិត​ទីក្រុង​ El-Arish​។​

​ខេត្ត​ស៊ី​ណៃ​ គឺជា​សម្បុក​ក្រុម​សកម្មប្រយុទ្ធ​ធំ​បំផុត​នៃ​ប្រទេស​អេ​ហ្ស៊ី​ប​ ហើយ​ក្រុម​នេះ​ក៏​ធ្លាប់​ចូលរួម​ វាយប្រហារ​សម្លាប់​រង្គាល​នៅ​ខេត្ត​ស៊ី​ណៃ​ និង​ទីក្រុង​គែរ​។​

​យោធា​អេ​ហ្ស៊ី​ប​បាន​និយាយ​ថា​៖​ «​ការ​វាយឆ្មក់​បន្ថែម​ចុង​ក្រោយ​នេះ​ បាន​សម្លាប់​ភេរវ​ករ​ប្រមាណ​ ៤៥​ នាក់​ និង​រាប់​សិប​នាក់​ផ្សេង​ទៀត​រង​របួស​ ហើយ​ឃ្លាំង​អាវុធ​ជា​ច្រើន​ត្រូវ​បាន​បំផ្លាញ​»​។​

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ ក្រុម​ជី​ហា​ដ​ជ្រុលនិយម​ បាន​ធ្វើ​សកម្មភាព​នៅ​ក្នុង​ខេត្ត​ Sinai​ ចាប់តាំងពី​ឆ្នាំ​ ២០១១​មក​។​ពួក​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ី​ស្លា​ម​បាន​កើនឡើង​ក្នុង​ប្រទេស​អេ​ហ្ស៊ី​ ចាប់តាំងពី​កងទ័ព​បាន​ទម្លាក់​លោក​ប្រធានាធិបតី​ Mohammed​ Morsi​ របស់​ក្រុម​ម៉ូ​ស្លី​ម​នៅ​ក្នុង​ឆ្នាំ​ ២០១៣​ ៕
​ប្រភព​៖​ BBC

Share

Image
Image
Image