en     km
en     km

ប្រធាន​UN៖​ ទ​ង្វើ​ក្រុង​ព្យុ​ង​យ៉ាង​ធ្វើ​ប៉ះពាល់​យ៉ាង​ខ្លាំង​ចំពោះ​ស្ថិរភាព​តំបន់​ ដែល​ចាំបាច់​ថ្កោលទោស​

Share

UN៖​ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​ថ្កោលទោស​ ប្រទេស​កូរ៉េ​ខាងជើង​ ដែល​បន្ត​បាញ់​កាំ​ ជ្រួ​ច​រំលង​ទ្វីប​ដែល​លោក​ថា​ ចាំបាច់​ត្រូវ​ថ្កោលទោស​ ព្រោះ​ប៉ះពាល់​យ៉ាង​ខ្លាំង​លើ​សន្តិសុខ​តំបន់​។​

koran-North-thum05-08

​ប្រតិកម្ម​របស់​លោក​បាន​គី​មូ​ន​ ធ្វើ​ឡើង​ស្រប​ពេល​ក្រុមប្រឹក្សាសន្តិសុខ​របស់​ស្ថាប័ន​ពិភពលោក​មួយ​នេះ​ត្រូវ​ជួប​ប្រជុំ​គ្នា​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី​០៤​ ដើម្បី​ពិភាក្សា​ករណី​ក្រុង​ព្យុ​ង​យ៉ាង​ បាន​បាញ់​បង្ហោះ​កាំជ្រួច​ ផ្លោង​ជា​លើក​ដំបូង​ចូល​ក្នុង​ដែនទឹក​ដែល​ជប៉ុន​គ្រប់គ្រង​។​

​លោក​ បាន​ គី​មូ​ន​ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ និយាយ​ថា​ បញ្ហា​ដែល​កើត​មាន​យ៉ាង​ខ្លាំង​នេះ​ គឺ​ដោយសារ​ការ​ចាប់ផ្តើម​ការ​បាញ់​កាំ ជ្រួច​នា​រយៈពេល​ចុង​ក្រោយ​របស់​ទីក្រុង​ព្យូ​យ៉ាង​។​ លោក​ បាន​ បន្ថែម​ទៀត​ថា​ សកម្មភាព​របស់​កូរ៉េ​ខាងជើង​បែប​នេះ​ នឹង​បង្ក​ឱ្យ​មាន​ផល​ប៉ះ ពាល់​ដល់​សន្តិភាព​ និង​ស្ថិរភាព​ក្នុង​តំបន់​យ៉ាង​ប្រ​ត្រ​ក្ស​។​

អ្នកនាំពាក្យ​របស់​អង្គការសហប្រជាជាតិ​លោក​ Stephane​ Dujarric​ បាន​និយាយ​យ៉ាង​ដូច្នេះ​ថា​ ៖«​យើង​អំពាវនាវ​ជា​ថ្មី​ម្តង​ដល់​កូរ៉េ​ខាងជើង​ដោយ​ ឱ្យ​មានការ​រួបរួម​ជាមួយ​សហគមន៍​អន្តរជាតិ​ ដើម្បី​ផ្លាស់​ប្តូរ​ទិស​ដៅ​របស់​ខ្លួន​ហើយ​វិល​ត្រឡប់​មក​វិញ​ដើម្បី​ឱ្យ​ដំណើរការ​នៃ​កិច្ច​សន្ទនា​ដោយ​ស្មោះ​ដោយ​ប្រើ​ការ​សង្កេត​សម្រាប់​សាធារណរដ្ឋ​ប្រជាមានិត​ប្រជា​ធិ​ ប​តេ​យ្យ​កូរ៉េ​របស់​កូរ៉េ​ខាងជើង​ ឈ្មោះ​ជា​ផ្លូវការ​។​

​លោក​បេសកកម្ម​រង​នៃ​ស្ថានទូត​អង់គ្លេស​លោក​ Peter​ Wilson​ និយាយ​ថា​៖​ «​នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​កាំជ្រួច​មី​ស៊ី​ល​កូរ៉េ​ខាងជើង​បាន​បាញ់​ទៅ​ដល់​ក្នុង​តំបន់​សេដ្ឋកិច្ច​ជប៉ុន​។​ ខ្ញុំ​គិត​ថា​ នេះ​គឺជា​អ្វី​ដែល​ក្រុមប្រឹក្សា​នេះ​គួរ​ធ្វើ​អ្វី​ម្យ៉ាង​ឱ្យ​ប្រាកដប្រជា​ និង​ខ្លាំង​ក្លាំ​ជាទី​បំផុត​»​។​

​លោក​ Wilson​ បានឱ្យ​ដឹង​ទៀត​ថា​ ការ​ធ្វើតេស្ត​សាកល្បង​គ្រាប់​កាំជ្រួច​ចុង​ក្រោយ​នេះ​ គឺ​បានការ​រំលោភ​យ៉ាង​ច្បាស់លាស់​ទៅ​លើ​សេចក្តី សម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ ដែល​ហាមឃាត់​កូរ៉េ​ខាងជើង​មិន​ឱ្យ​អភិវឌ្ឍ​បច្ចេកវិទ្យា​មី​ស៊ី​ល​នោះ​។​

​សហរដ្ឋអាមេរិក​ និង​ប្រទេស​ជប៉ុន​បាន​ទទូច​ឱ្យ​មាន​កិច្ច​ពិភាក្សា​ជា​បន្ទាន់​ភ្លាមៗ​ ដែល​កិច្ចប្រជុំ​នោះ​បាន​ចាប់ផ្តើម​នៅ​ ៤​រសៀល​ ដែល​ត្រូវ​នឹង​ម៉ោង​ ៤​ព្រឹក​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​០៤​ ម្សិលមិញ​។​ នេះ​បើ​យោង​តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​ Channel​ News​ Asia​ ដែល​បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​០៤​ សីហា​ ម្សិលមិញ​។​

​យោង​តាម​យោធា​អា​មេ​រិ​ក​ កូរ៉េ​ខាងជើង​បាន​បាញ់​កាំជ្រួច​ចំនួន​ពីរ​គ្រាប់​ក្នុង​ប្រតិបត្តិការ​វង់​មធ្យម​ចំនួន​ពីរ​នៅ​ដំណាលគ្នា​ ប៉ុន្តែ​មួយ​គ្រាប់​ទំនងជា​ផ្ទុះ​ឆេះ​ខណៈ​កំពុង​ហោះ​ឡើង​។​ ​ចំណែក​ មី​ស៊ី​ល​គ្រាប់​ទី​ពីរ​ធ្លាក់​ចូល​ទៅ​សមុទ្រ​ជប៉ុន​ គឺ​មាន​ចំងាយ​ប្រមាណ​ ២៥០​ គីឡូ​ ម៉ែត្រ​ពី​ឆ្នេរសមុទ្រ​ភាគ​ខាងជើង​របស់​ប្រទេស​ជប៉ុន​ ហើយ​ក៏​ក្បែរ​ និង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់​ជប៉ុន​ផង​ដែរ​។​

​កាលពី​ថ្ងៃ​ទី​២៣​ មិថុនា​ កន្លង​ទៅ​ក្រុមប្រឹក្សា​នេះ​ បាន​អនុម័ត​សេចក្តីថ្លែងការណ៍​មួយ​ថ្កោលទោស​កូរ៉េ​ខាងជើង​ដែល​បាន​ធ្វើតេស្ត​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​ទាំង​ពីរ​នេះ​។​

​កូរ៉េ​ខាងជើង​ធ្លាប់​បាន​ត្រូវ​បាន​អង្គការសហប្រជាជាតិ​ដាក់​ទណ្ឌកម្ម​ប្រាំ​ករណី​ ចាប់តាំងពី​ប្រទេស​នេះ​បាន​ធ្វើតេស្ត​បរមាណូ​ជា​លើក​ដំបូង​កាលពី​ឆ្នាំ​ ២០០៦​ ។​

កាលពី​ខែមីនា​ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ បាន​អនុម័ត​នូវ​សេចក្តីសម្រេច​ដាក់​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​យ៉ាង​តឹងតែង​បំផុត​តាម​កាល​បរិ​ច្ឆេ​ត​ ដោយ​បាន​ហាមប្រាម​ការ​នាំ​ចេញ​ធ្យូងថ្ម​ ដែក​ និង​រ៉ែ​ផ្សេង​ទៀត​ ពី​កូរ៉េ​ខាងជើង​ និង​ដាក់​ការ​រឹត​បន្តឹង​ផ្សេង​ទៀត​ជា​ពិសេស​នៅ​ក្នុង​វិស័យ​ធនាគារ​ផង​ដែរ​៕

ប្រភព​៖CNA

Share

Image
Image
Image