UN៖ អគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្កោលទោស ប្រទេសកូរ៉េខាងជើង ដែលបន្តបាញ់កាំ ជ្រួចរំលងទ្វីបដែលលោកថា ចាំបាច់ត្រូវថ្កោលទោស ព្រោះប៉ះពាល់យ៉ាងខ្លាំងលើសន្តិសុខតំបន់។
ប្រតិកម្មរបស់លោកបានគីមូន ធ្វើឡើងស្របពេលក្រុមប្រឹក្សាសន្តិសុខរបស់ស្ថាប័នពិភពលោកមួយនេះត្រូវជួបប្រជុំគ្នាកាលពីយប់ថ្ងៃព្រហស្បតិ៍ទី០៤ ដើម្បីពិភាក្សាករណីក្រុងព្យុងយ៉ាង បានបាញ់បង្ហោះកាំជ្រួច ផ្លោងជាលើកដំបូងចូលក្នុងដែនទឹកដែលជប៉ុនគ្រប់គ្រង។
លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ និយាយថា បញ្ហាដែលកើតមានយ៉ាងខ្លាំងនេះ គឺដោយសារការចាប់ផ្តើមការបាញ់កាំ ជ្រួចនារយៈពេលចុងក្រោយរបស់ទីក្រុងព្យូយ៉ាង។ លោក បាន បន្ថែមទៀតថា សកម្មភាពរបស់កូរ៉េខាងជើងបែបនេះ នឹងបង្កឱ្យមានផលប៉ះ ពាល់ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់យ៉ាងប្រត្រក្ស។
អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិលោក Stephane Dujarric បាននិយាយយ៉ាងដូច្នេះថា ៖«យើងអំពាវនាវជាថ្មីម្តងដល់កូរ៉េខាងជើងដោយ ឱ្យមានការរួបរួមជាមួយសហគមន៍អន្តរជាតិ ដើម្បីផ្លាស់ប្តូរទិសដៅរបស់ខ្លួនហើយវិលត្រឡប់មកវិញដើម្បីឱ្យដំណើរការនៃកិច្ចសន្ទនាដោយស្មោះដោយប្រើការសង្កេតសម្រាប់សាធារណរដ្ឋប្រជាមានិតប្រជាធិ បតេយ្យកូរ៉េរបស់កូរ៉េខាងជើង ឈ្មោះជាផ្លូវការ។
លោកបេសកកម្មរងនៃស្ថានទូតអង់គ្លេសលោក Peter Wilson និយាយថា៖ «នេះជាលើកទីមួយហើយដែលកាំជ្រួចមីស៊ីលកូរ៉េខាងជើងបានបាញ់ទៅដល់ក្នុងតំបន់សេដ្ឋកិច្ចជប៉ុន។ ខ្ញុំគិតថា នេះគឺជាអ្វីដែលក្រុមប្រឹក្សានេះគួរធ្វើអ្វីម្យ៉ាងឱ្យប្រាកដប្រជា និងខ្លាំងក្លាំជាទីបំផុត»។
លោក Wilson បានឱ្យដឹងទៀតថា ការធ្វើតេស្តសាកល្បងគ្រាប់កាំជ្រួចចុងក្រោយនេះ គឺបានការរំលោភយ៉ាងច្បាស់លាស់ទៅលើសេចក្តី សម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលហាមឃាត់កូរ៉េខាងជើងមិនឱ្យអភិវឌ្ឍបច្ចេកវិទ្យាមីស៊ីលនោះ។
សហរដ្ឋអាមេរិក និងប្រទេសជប៉ុនបានទទូចឱ្យមានកិច្ចពិភាក្សាជាបន្ទាន់ភ្លាមៗ ដែលកិច្ចប្រជុំនោះបានចាប់ផ្តើមនៅ ៤រសៀល ដែលត្រូវនឹងម៉ោង ៤ព្រឹកនៅក្នុងប្រទេសសិង្ហបុរីកាលពីថ្ងៃព្រហស្បតិ៍ទី០៤ ម្សិលមិញ។ នេះបើយោងតាមបណ្តាញផ្សាយព័ត៌មាន Channel News Asia ដែលបានចុះផ្សាយកាលពីថ្ងៃទី០៤ សីហា ម្សិលមិញ។
យោងតាមយោធាអាមេរិក កូរ៉េខាងជើងបានបាញ់កាំជ្រួចចំនួនពីរគ្រាប់ក្នុងប្រតិបត្តិការវង់មធ្យមចំនួនពីរនៅដំណាលគ្នា ប៉ុន្តែមួយគ្រាប់ទំនងជាផ្ទុះឆេះខណៈកំពុងហោះឡើង។ ចំណែក មីស៊ីលគ្រាប់ទីពីរធ្លាក់ចូលទៅសមុទ្រជប៉ុន គឺមានចំងាយប្រមាណ ២៥០ គីឡូ ម៉ែត្រពីឆ្នេរសមុទ្រភាគខាងជើងរបស់ប្រទេសជប៉ុន ហើយក៏ក្បែរ និងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុនផងដែរ។
កាលពីថ្ងៃទី២៣ មិថុនា កន្លងទៅក្រុមប្រឹក្សានេះ បានអនុម័តសេចក្តីថ្លែងការណ៍មួយថ្កោលទោសកូរ៉េខាងជើងដែលបានធ្វើតេស្តមីស៊ីលរយៈចម្ងាយមធ្យមទាំងពីរនេះ។
កូរ៉េខាងជើងធ្លាប់បានត្រូវបានអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មប្រាំករណី ចាប់តាំងពីប្រទេសនេះបានធ្វើតេស្តបរមាណូជាលើកដំបូងកាលពីឆ្នាំ ២០០៦ ។
កាលពីខែមីនា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តនូវសេចក្តីសម្រេចដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចយ៉ាងតឹងតែងបំផុតតាមកាលបរិច្ឆេត ដោយបានហាមប្រាមការនាំចេញធ្យូងថ្ម ដែក និងរ៉ែផ្សេងទៀត ពីកូរ៉េខាងជើង និងដាក់ការរឹតបន្តឹងផ្សេងទៀតជាពិសេសនៅក្នុងវិស័យធនាគារផងដែរ៕
ប្រភព៖CNA