បេក្ខជនប្រធាធិបតីនៃគណបក្សសាធារណៈរដ្ឋ មហាសេដ្ឋីអចលនៈទ្រព្យ ដូណាល់ ត្រាំ ទទូចឲ្យមានការឯកភាពជាតិ ជុំវិញយុទ្ធនាការរបស់លោក បើទោះជា មានការបែកបាក់គ្នា នៅក្នុងចំណោមសមាជិកគណបក្សសាធារណៈរដ្ឋក៏ដោយ។ លោក ដូណាល់ ត្រាំ បានថ្លែងដូចនេះ នៅក្នុងមហាប្រជុំមួយក្នុងរដ្ឋ ផ្លរីដា កាលពិថ្ងៃម្សិលមិញ ដែលលោកបានអះអាងថា យុទ្ធនាការបស់លោក មានភាពល្អប្រសើរ។
តាមបណ្ដាញផ្សាយព័ត៌មាន BBC រយៈពេលចុងក្រោយនេះ នៅក្នុងចំណោមមន្ដ្រីជាន់ខ្ពស់នៃគណបក្សសាធារណៈរដ្ឋបានធ្វើការស្ដីបន្ទោសទៅកាន់លោក ដូណាល់ ត្រាំ យ៉ាងខ្លាំង ដោយសារតែលោកមានជម្លោះជាមួយម្ដាយឪពុកជនជាតិ ស្បែកខ្មៅម្នាក់ ដែលកូនរបស់គេបានស្លាប់ក្នុងសមរភូមនៃប្រទេស អែរ៉ាក ដែលពេលនោះ លោក ត្រាំ បានពោលថា ការស្លាប់នៃទាហានអាមេរិកាំងរូបនេះ គឺជាការខាតបង់នៃពេលវេលា។
នៅក្នុងយុទ្ធនាការបស់លោក ជាថ្មីម្ដងទៀតនេះ មហាសេដ្ឋីអចលនៈទ្រព្យរូបនេះ បាននិយាយថា ពេលវេលានេះពលរដ្ឋអាមេរិកាំងចាំបាច់ត្រូវ ឯកភាពគ្នា គឺធ្វើយ៉ាងណាឲ្យមានមេដឹកនាំថ្មី របស់អាមេរិក ដែលមានភាពស្អាតស្អំ។
ការថ្លែងអំពាវនាវរបស់លោក ដូណាល់ ត្រាំ ជាថ្មីទៀតនេះ ស្របពេលដែលមានការស្ទង់មតិមួយបានបង្ហាញថា បេក្ខជនរូបនេះ មានសម្លេងគាំទ្រ ថែមទៀតបើប្រៀបជាមួយនឹងលោកស្រី ហ៊ីល ឡារី គ្លីនតុន បេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ ។
សហរដ្ឋអាមេរិក និងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអណត្ដិទី ៤៥ ជំនួសលោក អូបាម៉ា ដែលត្រូវចូលនិវត្ដន៍ ហើយការបោះឆ្នោតនឹងត្រូវធ្វើឡើងនៅថ្ងៃទី ០៨ វិច្ឆិកា ឆ្នាំ២០១៦ ៕ប្រភព:BBC