loader

ក្រសួង​អប់រំ​ រក្សា​គោលនយោបាយ​ឱ្យ​សិស្ស​បាក់​ឌុ​ប​និទ្ទេស​ A,B,C​ ជាប់​ជា​គ្រូ​ស្វ័យប្រវត្តិ​🔊

​ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​ និង​កី​ទ្បា​ លោក​ ហង់​ ជួនណា​រ៉ុ​ន​ ថ្លែង​ថា​ក្រសួង​នៅ​តែ​រក្សា​គោលនយោបាយ​របស់​ខ្លួន​ដដែល​ចំពោះ​សិស្ស​ដែល​ប្រ​ទ្ប​ង​ សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ជាប់​និទ្ទេស​ A,B,C​ ឱ្យ​ជា​គ្រូ​ដោយ​ស្វ័យប្រវត្តិ​។​ ការ​ថ្លែង​ដូចនេះ​ធ្វើ​ទ្បើ​ង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​ «​ការ​រៀបចំ​ការ​ប្រ​ទ្ប​ង​សញ្ញាបត្រ​ធ​ម្យ​ម​សិក្សា​ទុតិយភូមិ​»​ នៅ​ទីស្តីការក្រសួង​អប់រំ​យុវជន​ និង​កី​ទ្បា​ កាលពី​ថ្ងៃ​ទី​ ០៣​ខែសីហា​ ឆ្នាំ​២០១៦​។​ លោក​ លៀ ស៊ីណា​ រាយការណ៍​៖

លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីទ្បា។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីទ្បា។

នៅ​សល់​តែ​ ១៨​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ការ​ប្រ​ទ្ប​ង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ហៅ​កាត់​ថា​ បាក់​ឌុ​ប​ឬ​ថ្នាក់​ទី​១២​និង​មក​ដល់​។​ ការ​ប្រ​ទ្ប​ង​នេះ​កាន់តែ​ខិត​ជិត​មក​ដល់​ ក្រសួង​អប់រំ​យុវជន​ និង​កី​ទ្បា​ ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រីក្រសួង​អប់រំ​ លោក​ ហង់​ ជួនណា​រ៉ុ​ន​ បញ្ជាក់​ថា​ ក្រសួង​ នៅ​តែ​រក្សា​គោលនយោបាយ​លើកទឹកចិត្ត​ ទៅ​ដល់​សិស្ស​ដែល​ប្រ​ទ្ប​ង​ជាប់​និទ្ទេស​ A,B,C​ ឱ្យ​បាន​ជាប់​ជា​គ្រូ​ដោយ​ស្វ័យប្រវត្តិ​។​

​លោក​ ហង់​ ជួនណា​រ៉ុ​ន​ ថ្លែង​បន្ត​ថា​ ដើម្បី​ពង្រឹង​ និង​លើក​គុណភាព​អប់រំ​នៅ​ក្នុង​ប្រទេស​     កម្ពុជា​នោះ​ ក្រសួង​បាន​បង្កើត​ជា​គោលនយោបាយ​មួយ​ដើម្បី​លើកកម្ពស់​ ដល់​សិស្ស​ឱ្យ​ខំប្រឹង​ប្រែង​រៀនសូត្រ​ ដោយ​ក្រសួង​បាន​សម្រេច​បង្កើត​ គោលនយោបាយ​ឱ្យ​សិស្ស​ដែល​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​និទ្ទេស​ A,B,C​ ឱ្យ​បាន​ជាប់​ជា​គ្រូ​ដោយ​ស្វ័យប្រវត្តិ​។​

​លោក​ ហង់​ ជួនណា​រ៉ុ​ន​ ពន្យល់​ថា​សិស្ស​ដែល​ជាប់​និទ្ទេស​ A,B,C​ ជាប់​ជា​គ្រូ​ស្វ័យប្រវត្តិ​នោះ​គឺ​អាច​បង្រៀន​នៅ​ថ្នាក់បឋមសិក្សា​ និង​នៅ​ថ្នាក់​អនុ​វិទ្យាល័យ​។​

​លោក​ ហង់​ ជួនណា​រ៉ុ​ន​ ៖«​ក្រសួង​មាន​គោលនយោបាយ​កន្លង​មកនេះ​ថា​ សិស្ស​ដែល​ប្រ​ទ្ប​ង​ជាប់​សញ្ញាបត្រ​ធ​ម្យ​ម​សិក្សា​ទុតិយភូមិ​ ទទួល​បាន​និទ្ទេស​ A,B,C​ ហ្នឹង​គឺ​អាច​ចូល​ធ្វើ​ជា​គ្រូ​បាន​គឺ​គ្រូ​បឋម​សិក្សា​បង្រៀន​នៅ​ម​តេ​យ្យ​ និង​បឋម​ និង​គ្រូ​កម្រិត​មូលដ្ឋាន​គឺ​បង្រៀន​នៅ​តាម​អនុ​វិទ្យាល័យ​ហ្នឹង​ថ្នាក់​ទី​ ០៧​ ដល់ទី​០៩​ហ្នឹង​គឺ​អាច​ ជាប់​ស្វ័យប្រវត្តិ​នេះ​ជា​គោលនយោបាយ​…»​

​ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ​ ប្រធាន​ស្តីទី​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ លោកស្រី​ អ៊ុ​ក​ ឆា​យ៉ា​វី​ សាទរ​នឹង​ការ​លើក​ទ្បើ​ង​ខាងលើ​នេះ​។​ លោកស្រី​ អ៊ុ​ក​ ឆា​យ៉ា​វី​ បន្ត​ថា​ការ​បង្កើត​គោលនយោបាយ​របស់​ក្រសួង​អប់រំ​ឱ្យ​សិស្ស​ប្រ​ទ្ប​ង​ជាប់​និទ្ទេស​ A,B,C​ ក្លាយជា​គ្រូបង្រៀន​ដោយ​ស្វ័យប្រវត្តិ​នេះ​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គុណភាព​អប់រំ​នោះ​ទេ​។​ ផ្ទុយ​ទៅ​វិញ​លោកស្រី​ថា​ការ​ធ្វើ​ដូចនេះ​គឺជា​ការ​លើកទឹកចិត្ត​ ឱ្យ​សិស្ស​កាន់តែ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​។​

​លោកស្រី​ អ៊ុ​ក​ ឆា​យ៉ា​វី​ បន្ថែម​ទៀត​ថា​ទន្ទឹម​នឹង​ការ​បង្កើត​គោលនយោបាយ​នេះ​ដែរ​ ក្រសួង​អប់រំ​ក៏​ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​ បន្ថែម​ទៀត​ទៅ​លើ​គុណភាព​អប់រំ​ផង​ដែរ​។​

​លោកស្រី​ អ៊ុ​ក​ ឆា​យ៉ា​វី​៖«​នេះ​ហើយ​ដែល​ជា​ការ​មួយ​ដែល​ខ្ញុំ​គិត​ថា​វា​ប្រសើរ​ហើយ​ វា​ជា​ឱកាស​ហើយ​ ដែល​សម្រាប់​យុវជន​ជំនាន់​ក្រោយ​មិនបាច់​ទៅ​ខំប្រឹង​បំពេញ​ទៅ​ រៀន​ប្រ​ទ្ប​ង​យក​វិជ្ជាជីវៈ​ជា​គ្រូបង្រៀន​បើ​ជាប់​អូ​តូ​ម៉ា​តិច​ ហើយ​អ​ញ្ចឹ​ង​គឺ​សិស្សានុសិស្ស​គួរតែ​ខំប្រឹង​ប្រែង​ដើម្បី​យក​និទ្ទេស​ដើម្បី​បានជា​គ្រូ​មិនបាច់​ប្រ​ទ្ប​ង​…»​។​

​ចំណែក​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ លោក​ សន​ ជ័យ​ ក៏​យល់​ស្រប​ ដែរ​ លោក​ថា​គោលនយោបាយ​ក្រសួង​នេះ​ គឺ​ពិតជា​បាន​លើកទឹកចិត្ត​ទៅ​ដល់​សិ​ស្សា​នុ​​សិស្ស​ឱ្យ​ខិតខំ​ប្រឹងប្រែង​រៀន​បន្ត​ទៀត​ ប៉ុន្តែ​លោក​ថា​ស្ថានភាព​សព្វថ្ងៃ​នេះ​លោក​ពុំ​ទាន់​មាន​ជំនឿ​ចិត្ត​ថា​ បេក្ខជន​ដែល​ជាប់​និទ្ទេស​ល្អៗ​សម្រេចចិត្ត​ ទៅ​រៀន​នៅ​គរុកោសល្យ​ធ្វើ​ជា​គ្រូបង្រៀន​នោះ​ទេ​ ដោយសារ​តែ​ប្រាក់ខែ​មិន​ទាន់​មាន​ភាពល្អ​ប្រសើរ​នៅ​ទ្បើ​យ​។​

​លោក​ សន​ ជ័យ​ បញ្ជាក់​ថា​ដើម្បី​ពង្រឹងគុណភាព​អប់រំ​នោះ​ក្រសួង​សាមី​ ត្រូវ​ផ្តល់​សេវា​អប់រំ​ឱ្យ​បាន​ស្មើ​គ្មា​នៅ​តាម​ទីប្រជុំ​និង​ទី​ជនបទ​។​

​លោក​ សន​ ជ័យ​ ៖«​បច្ចុប្បន្ន​ការ​ពង្រឹងគុណភាព​នៅ​តាម​សាលា​គរុកោសល្យ​ គឺជា​ចំនុច​មួយ​ដែល​មិន​អាច​មើល​រំលង​ ហើយនឹង​នីតិវិធី​នៃ​ដំណើរការ​ល្អ​ប្រ​ទ្ប​ង​នានា​ ហ្នឹង​កុំឱ្យ​មានការ​ពាក់ព័ន្ធ​ នឹង​ការ​សូកប៉ាន់​ហើយ​រូ​ម​ផ្សំ​ទាំង​ការ​ធានា​ទៅ​លើ​ កម្រិតជីវភាព​របស់​គ្រូបង្រៀន​ហ្នឹង​គឺជា​ការ​រួមចំណែក​មួយ​ដែរ​ដល់​ការ​ពង្រឹងគុណភាព​អប់រំ​…​ »​។​

​បើ​តាម​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ​សិស្ស​ដែល​ទទួល​បាន​ទទួល​និទ្ទេស​ A​ កាលពី​ឆ្នាំ​មុន​ មាន​ចំនួន​ ១០៨​ នាក់​ ហើយ​សិស្ស​ទទួល​បាន​និទ្ទេស​ B,C​ ១២០០​នាក់​  ដោយ​ពួក​គេ​បាន​ស្ម័គ្រចិត្ត​ចូល​ធ្វើ​ជា​គ្រូបង្រៀន​នៅ​សាលា​បឋម​សិក្សា​៕​

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x