ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអគ្គិសនី និងថាមពល ភូមានិយាយថា រដ្ឋាភិបាលសង្ឃឹមថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងជួយធានាហិរញ្ញប្បទានរបស់ខ្លួន ដើម្បីស្ថាបនាបណ្តាញអគ្គីសនីតភ្ជាប់ពីរដ្ឋ Mawlamyine ទៅតំបន់សេដ្ឋកិច្ច Dawei ដែលត្រូវចំណាយជាង១០០លានដុល្លារអាមេរិក។បើតាមសារព័ត៌មាន Myanmar Times លោករដ្ឋមន្ត្រី យូប៉េ ហ្សីនតុន បានចរចាជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ADB ដើម្បីទទួលបានមូនិធិតភ្ជាប់ពីស្ថានីយ៍អគ្គីសនី ២៣០ គីឡូវ៉ាត។
លោក អ៊ូ សាន់យូ ជំនួយរបស់លោករដ្ឋមន្ត្រីបានប្រាប់កាសែត The Myanmar Times ថា គម្រោងនេះបានបរាជ័យម្តងរួចទៅហើយក្រោមការដឹកនាំរដ្ឋាភិបាលមុន។
លោកនិយាយថា ប្រាក់កម្ចីពីធនាគារ Exim Bank របស់ចិនដែលអត្រាការប្រាក់ ២ ភាគរយត្រូវបានគេផ្តល់ សម្រាប់គម្រោងដែលស្ថិតក្រោមរដ្ឋាភិបាលមុនត្រូវបានព្យួរព្រោះអត្រាការប្រាក់ខ្ពស់ពេក ហើយគេត្រូវទទួលប្រាក់កម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី ADB វិញ។
យោងតាមលោករដ្ឋមន្ត្រីការប៉ាន់ប្រមាណរដ្ឋាភិបាលមុនថា គម្រោងដែលទទួលបានមូលនិធិ Exim-funded នឹងត្រូវចំណាយអស់សរុប 180 លានដុល្លារមេរិក។ ក្រសួងផែនការ និងហិរញ្ញវត្ថុថ្មី បានធ្វើការគណនាអំពីគម្រោងបណ្តាញអគ្គីសនីនឹងត្រូវចំណាយទឹកប្រាក់ ១០៣លានដុល្លារ ជាប្រាក់កម្ចីរបស់ADB។
លោកបានបន្តថាគម្រោងនេះនឹងត្រូវអនុវត្តនៅពេលការចរចា ជាមួយធនាគារអភិវឌ្ឍន៍អាស៊ីបានបញ្ចប់៕ ប្រភព:Myanmar Times