មន្ត្រីអាកាសចរណ៍ Emirates និយាយថាយន្តហោះដឹកអ្នកដំណើរ មួយគ្រឿងបានឆេះកាលពីយប់ថ្ងៃពុធ ម្សិលមិញនៅពេលចុះចតនៅអាកាសយាន្តដ្ឋានអន្តរជាតិនៃទីក្រុង ឌូបៃ សម្លាប់អ្នកពន្លត់អគ្គិភ័យម្នាក់តែ អ្នកដំណើរទាំងអស់ ៣០០ នាក់នៅលើយន្តហោះបានគេចផុតដោយសុវត្ថិភាព។
តាមបណ្ដាញផ្សាយព័ត៌មាន BBC យន្តហោះបានត្រៀមចុះចត ហើយរូបភាពបង្ហាញថាដុំពពកខ្មៅក្រាស់បានហោះឡើងទៅលើមេឃ។ មន្ត្រីអាកាសចរណ៍ Emirates និយាយថា ភ្លើងបានឆេះចេញពីកាប៊ីន របស់យន្តហោះ ហើយភ្លាមៗនោះ ភ្លើងវាយបក់បោកលើ អ្នកពន្លត់អគ្គិភ័យម្នាក់។
យន្តហោះ Boeing 777 បានចតនៅ ទីក្រុងឌូបៃ ដោយវាហោះមកពីរដ្ឋ Kerala ភាគខាងត្បូងនៃប្រទេសឥណ្ឌា ។
ប្រព័ន្ធផ្សព្វផ្សាយរបស់ទីក្រុងឌូបៃ បានឲ្យដឹងថា អ្នកដំណើរទាំងអស់ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព។
ក្រុមហ៊ុនអាកាសចរណ៍ Emirates បាននិយាយថា មានអ្នកដំណើរ 282 និង 18 នាវិកនៅលើយន្តហោះមកពី 20 សញ្ជាតិ។ពួកគេភាគច្រើនជាជនជាតិឥណ្ឌា 24នាក់ជាជនជាតិអង់គ្លេស ១១នាក់ជនជាតិ អារ៉ាបរួម៕ប្រភព:BBC