en     km
en     km

យន្តហោះ​ Emirates​ ឆេះ​នៅ​ពេល​ចុះ​ចត​នៅ​ក្រុង​ឌូ​បៃ​សម្លាប់​មនុស្ស​ម្នាក់​

Share

​មន្ត្រី​អាកាសចរណ៍​ Emirates​ និយាយ​ថា​យន្តហោះ​ដឹក​អ្នកដំណើរ​ មួយ​គ្រឿង​បាន​ឆេះ​កាលពី​យប់​ថ្ងៃ​ពុធ​ ម្សិលមិញ​នៅ​ពេល​ចុះ​ចត​នៅ​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​នៃ​ទីក្រុង​ ឌូ​បៃ​  សម្លាប់​អ្នក​ពន្លត់​អគ្គិភ័យ​ម្នាក់​តែ​ អ្នកដំណើរ​ទាំងអស់​ ៣០០​ នាក់​នៅ​លើ​យន្តហោះ​បាន​គេច​ផុត​ដោយ​សុវត្ថិភាព​។​

រូបភាព៖ BBC
រូបភាព៖ BBC

តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ យន្តហោះ​បាន​ត្រៀម​ចុះ​ចត​ ហើយ​រូបភាព​បង្ហាញ​ថា​ដុំ​ពពក​ខ្មៅ​ក្រាស់​បាន​ហោះ​ឡើង​ទៅ​លើ​មេឃ​។​ មន្ត្រី​អាកាសចរណ៍​ Emirates​ និយាយ​ថា​ ភ្លើង​បាន​ឆេះ​ចេញពី​កាប៊ី​ន​ របស់​យន្តហោះ​ ហើយ​ភ្លាមៗ​នោះ​ ភ្លើង​វាយបក់​បោក​លើ​ អ្នក​ពន្លត់​អគ្គិភ័យ​ម្នាក់​។​

​យន្តហោះ​ Boeing​ 777​ បាន​ចត​នៅ​ ទីក្រុង​ឌូ​បៃ​ ដោយ​វា​ហោះ​មក​ពី​រដ្ឋ​ Kerala​ ភាគ​ខាងត្បូង​នៃ​ប្រទេស​ឥណ្ឌា​ ។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ទីក្រុង​ឌូ​បៃ​ បាន​ឲ្យ​ដឹង​ថា​  អ្នកដំណើរ​ទាំងអស់​ត្រូវ​បាន​ជម្លៀស​ចេញ​ដោយ​សុវត្ថិភាព​។​

​ក្រុមហ៊ុន​អាកាសចរណ៍​ Emirates​ បាន​និយាយ​ថា​ មាន​អ្នកដំណើរ​ 282​ និង​ 18​ នាវិក​នៅ​លើ​យន្តហោះ​មក​ពី​ 20​ សញ្ជាតិ​។​ពួក​គេ​ភាគច្រើន​ជា​ជនជាតិ​ឥណ្ឌា​ 24​នាក់​ជា​ជនជាតិ​អង់គ្លេស​ ១១​នាក់​ជនជាតិ​ អា​រ៉ាប​រួម​៕​ប្រភព​:BBC

Share

Image
Image
Image