en     km
en     km

កូរ៉េ​ខាងជើង​ បាញ់​កាំជ្រួច​ធ្លាក់​ចូល​ក្នុង​ដែនសមុទ្រ​ជប៉ុន​

Share

​ពួក​មន្ដ្រី​ជប៉ុន​ និង​កូរ៉េ​ខាងត្បូង​បាន​អះអាង​ថា​ កូរ៉េ​ខាងជើង​បាន​បាញ់​កាំជ្រួច​រំលង​ទ្វីប​ ដែល​មាន​វង់​ប្រតិបត្ដិការ​ខ្ពស់​គឺ​ចំងាយ​ដី​ ១០០០​ គីឡូម៉ែត្រ​ ហើយ​បាន​ធ្លាក់​ចុះ​ក្នុង​សមុទ្រ​នៃ​ប្រទេស​ជប៉ុន​។​

ប្រភពពី៖ BBC
ប្រភពពី៖ BBC

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ កាំជ្រួច​នេះ​បាន​បាញ់​ចេញពី​សមុទ្រ​ខាងកើត​នៃ​ប្រទេស​កូរ៉េ​ខាងជើង​ ហើយ​ធ្វើ​ឡើង​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ពុធ​នេះ​។​

​ប្រ​ទស​កូរ៉េ​ខាងជើង​ ត្រូវ​បាន​អង្គការសហប្រជាជាតិ​ហាម​មិន​ឲ្យ​បាញ់​សាកល្បង​អាវុធ​ប្រល័យ​លោក​ ប៉ុន្ដែ​ប្រទេស​គ​ម្មុ​យ​នី​ស​មួយ​នេះ​មិន​បាន​ គោរព​នោះ​ទេ​។​ នេះ​ជា​ការ​បាញ់​សាកល្បង​ជា​ថ្មី​មួយទៀត​ របស់​ទីក្រុង​ព្យុ​ង​យ៉ាង​ បន្ទាប់​ពី​ បាន​បាញ់​សាកល្បង​ដូច​គ្នា​នេះ​កាលពី​ខែ​មុន​។​

​ប៉ុន្ដែ​បើ​តាម​ប្រភព​របស់​ពួក​មន្ដ្រី​យោធា​អា​មេ​រិ​ក​ កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​អាវុធ​ចំនួន​ពីរ​គ្រាប់​ ហើយ​វា​បាន​ផ្ទុះ​តែ​មួយ​គ្រាប់​ប៉ុណ្ណោះ​។​ ក្រសួងការពារជាតិ​ប្រទេស​ជប៉ុន​ និយាយ​ថា​ កាំជ្រួច​របស់​ទីក្រុង​ ព្យុ​ង​យ៉ាង​ បាន​ធ្លាក់​ចូល​ក្នុង​ឈូង​សមុទ្រ​របស់​ខ្លួន​។​

​នាយក​រដ្ឋមន្ដ្រី​ ស៊ិ​ន​ ស៊ូ​ អា​បេ​ បាន​ហៅ​ សកម្មភាព​នេះ​ ថា​ជា​ការ​គំរាមកំហែង​និង​អំពើ​ហិង្សា​មិន​អាច​អត់ឱន​បាន​ឡើយ​ ។​

​សួ​ម​ជ្រាប​ថា​ មុន​ទីក្រុង​ព្យុ​ង​យ៉ាង​បាញ់​សាកល្បង​ដូចនេះ​ គឺ​ប្រទេស​គ​ម្មុ​យ​នី​ស​មួយ​នេះ​ បាន​គំរាម​ឲ្យ​សហរដ្ឋអាមេរិក​ និង​កូរ៉េ​ខាងត្បូង​បញ្ឈប់​ការ​ធ្វើ​សមយុទ្ធ​យោធា​ លើ​ឧ​ប​ទ្ធី​ប​កូរ៉េ​ ដោយ​ចាត់​ទុក​ថា​ ជា​អំពើរ​ប្រ​ទុ​សរាយ​ ប្រកាសសង្គ្រាម​ ៕​ប្រភព​៖​ BBC​

Share

Image
Image
Image