ពួកមន្ដ្រីជប៉ុន និងកូរ៉េខាងត្បូងបានអះអាងថា កូរ៉េខាងជើងបានបាញ់កាំជ្រួចរំលងទ្វីប ដែលមានវង់ប្រតិបត្ដិការខ្ពស់គឺចំងាយដី ១០០០ គីឡូម៉ែត្រ ហើយបានធ្លាក់ចុះក្នុងសមុទ្រនៃប្រទេសជប៉ុន។
តាមបណ្ដាញផ្សាយព័ត៌មាន BBC កាំជ្រួចនេះបានបាញ់ចេញពីសមុទ្រខាងកើតនៃប្រទេសកូរ៉េខាងជើង ហើយធ្វើឡើងនៅព្រឹកព្រលឹមថ្ងៃពុធនេះ។
ប្រទសកូរ៉េខាងជើង ត្រូវបានអង្គការសហប្រជាជាតិហាមមិនឲ្យបាញ់សាកល្បងអាវុធប្រល័យលោក ប៉ុន្ដែប្រទេសគម្មុយនីសមួយនេះមិនបាន គោរពនោះទេ។ នេះជាការបាញ់សាកល្បងជាថ្មីមួយទៀត របស់ទីក្រុងព្យុងយ៉ាង បន្ទាប់ពី បានបាញ់សាកល្បងដូចគ្នានេះកាលពីខែមុន។
ប៉ុន្ដែបើតាមប្រភពរបស់ពួកមន្ដ្រីយោធាអាមេរិក កូរ៉េខាងជើងបានបាញ់សាកល្បងអាវុធចំនួនពីរគ្រាប់ ហើយវាបានផ្ទុះតែមួយគ្រាប់ប៉ុណ្ណោះ។ ក្រសួងការពារជាតិប្រទេសជប៉ុន និយាយថា កាំជ្រួចរបស់ទីក្រុង ព្យុងយ៉ាង បានធ្លាក់ចូលក្នុងឈូងសមុទ្ររបស់ខ្លួន។
នាយករដ្ឋមន្ដ្រី ស៊ិន ស៊ូ អាបេ បានហៅ សកម្មភាពនេះ ថាជាការគំរាមកំហែងនិងអំពើហិង្សាមិនអាចអត់ឱនបានឡើយ ។
សួមជ្រាបថា មុនទីក្រុងព្យុងយ៉ាងបាញ់សាកល្បងដូចនេះ គឺប្រទេសគម្មុយនីសមួយនេះ បានគំរាមឲ្យសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបញ្ឈប់ការធ្វើសមយុទ្ធយោធា លើឧបទ្ធីបកូរ៉េ ដោយចាត់ទុកថា ជាអំពើរប្រទុសរាយ ប្រកាសសង្គ្រាម ៕ប្រភព៖ BBC