ខ្យល់ព្យុះទីហ្វុង Nida បក់បោកកាត់ទីក្រុងហុងកុង នៅថ្ងៃអង្គារ៍ម្សិលមិញ បង្ខំឲ្យបិទមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងបានបង្អាក់ជើងហោះហើរជាង ១៥០ ខណៈនៅតំបន់ទំនាបបានប្រកាសឲ្យស្ថិតក្នុងការប្រុងប្រយ័ត្នបំផុតនៃទឹកជំនន់។
យោងតាម Channel News Asia បានឲ្យដឹងថា ខ្យល់ព្យុះខ្លាំងជាងគេលើកដំបូងនៅទីក្រុងហុងកុងនៅឆ្នាំនេះ មានល្បឿនជាង ១០០ គីឡូម៉ែត្រក្នុង១ម៉ោង ហើយបានជំរុញឲ្យអាជ្ញាធរ ព្រមានថានឹងមានភ្លៀងធ្លាក់ខ្លាំង នៅម៉ោង ៥:២០ នាទីព្រឹក។
មន្ត្រីអាកាសចរណ៍និយាយថា ជើងហោះហើរជាង ១៥០ ត្រូវបានលុបចោល ដូចជាជើងហោះហើរ Cathay Pacific និង Dragonair បានផ្អាក់ការហោះហើររបស់ខ្លួន ហើយអាចនឹងដំណើរការវិញនៅម៉ោង ២រសៀល។
អ្នកដំណើររាប់ពាន់នាក់បានជាប់គាំងនៅព្រលានយន្តហោះ ហើយជើងហោះហើរប្រមាណ ៣២៥ ត្រូវបានគេរំពឹងថា និងរៀបចំឡើងវិញ។
សេវាកម្មដឹកអ្នកដំណើរ និង រថយន្តក្រុងនឹងចាប់ដំណើរការនៅពេលរសៀលថ្ងៃនេះ បន្ទាប់ពីឧតុនិយមហុងកុងបានឲ្យដឹងថា សម្ពាធខ្យល់ព្យុះកំបុតត្បូងទាបពី ៣ ទៅ ៨ ក្នុងពេលខ្លីនៅថ្ងៃ ត្រង់។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ព្រលានយន្តហោះនៅភាគខាងត្បូងនៃខេត្ត Shenzhen និង Zhuhai ជើងហោះហើរភាគច្រើនត្រូវបានលុបចោល ខណៈដែលជាងមនុស្សជាង 35.000 នាក់ត្រូវបានជម្លៀសចេញពីតំបន់នោះ។
កាលពីខែមុន ខ្យល់ព្យុះទីហ្វុង Nepartak បានបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់420ពាន់នាក់ ចាកចេញពីផ្ទះរបស់ពួកគេ ហើយបណ្តាលឱ្យខាត់បងថវិការច្រើនជាង 7ពាន់ លានយន់ ស្មើនិង ១ពាន់១លានដុល្លារអាមេរិក ដោយការខាតបង់នេះក្នុងខេត្ត Fujian ប្រទេសចិនតែមួយប៉ុណ្ណោះ៕ប្រភព:CNA