en     km
en     km

ទឹកជំនន់​នៅ​ឥណ្ឌា​សម្លាប់​មនុស្ស​ជាង​ ១៥០​ នាក់

Share

​​ទឹកជំនន់​ទូ​ទាំង​ប្រទេស​ឥណ្ឌា​ជាង​ ៣​ស​ប្តា​ហ៍​ មកនេះ​បាន​សម្លាប់​មនុស្ស​ចំនួន​ ១៥២​ នាក់​ និង​មនុស្ស​រាប់​លាន​នាក់​ចាក់​ចេញពី​លំនៅ​ដ្ឋា​ន​។​ ​ក្រុម​អាជ្ញាធរ​ និយាយ​ថា​ មនុស្ស​៣៤​ នាក់​ស្លាប់​ និង​មនុស្ស​១​លាន​១​សែន​នាក់​ចាក់​ចេញពីផ្ទះ​សម្បែង​ នៅ​ភាគ​ឦសាន​នៃ​រដ្ឋ​ Assam​ ។

india
យោង​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ ការ​ខិតខំ​ប្រឹងប្រែង​របស់​ក្រុម​ជួយ​សង្គ្រោះ​កំពុង​ស្ថិត​ក្នុង​ការ​ជួយ​សង្គ្រោះ​សត្វ​ចេញពី​ឧទ្យាន​ជាតិ​ Kaziranga​ ដែល​ជា​ផ្នែក​មួយ​នៃ​ជម្រក​ចុង​ក្រោយ​នៃ​សត្វ​រមាស​។​

​មន្ត្រី​អភិរក្ស​សត្វព្រៃ​និយាយ​ថា​ ឧទ្យាន​ចិញ្ចឹមសត្វ​ ៨០​ ភាគរយ​បាន​លិច​ទឹក​ ហើយ​សត្វ​ជាង​១០០​ក្បាល​លិច​លង​ រួម​ទាំង​រមាស​ចំនួន​ ១៧​ក្បាល​បាន​ងាប់​។

​ទឹកជំនន់​ បាន​បំផ្លាញ់​ដំណាំ​កសិកម្ម​ និង​ហេ​ដ្ឋា​ចរ​នា​សម្ព័ន្ធ​នៅ​ភាគ​ខាងជើង​នៃ​រដ្ឋ​ Bihar​  និង​ រដ្ឋ​ Himachal​ Pradesh​ រួម​ទាំង​ភាគ​ខាងកើត​នៃ​រដ្ឋ​ West​ Bengal​។​

​ទីភ្នាក់ងារសារព័ត៌មាន​ PTI​ នៃ​ប្រទេស​បាន​ឲ្យ​ដឹង​ថា​ មនុស្ស​បាន​ជាប់​គាំង​នៅ​លើ​មហាវិថី​នានា​នៅ​ Manali​ ជា​តំបន់​ទេ​ចរណ៍​នៅ​ Himachal​ Pradesh​។​ នាយកដ្ឋាន​ឧតុនិយម​របស់​ប្រទេស​ឥណ្ឌា​បានឱ្យ​ដឹង​ថា​ ភ្លៀង​ទំ​នង់​នៅ​តែ​បន្ត​ធ្លាក់​ទៀត​មក​ដល់​ពេល​នេះ​៕​ប្រភព​:BBC

Share

Image Not Found
Image

ព័ត៌មានទាក់ទង