ភ្នំពេញ៖ ក្រោយពីមានការចាប់ខ្លួនមន្ត្រីអង្គការអាដហុក និង មន្ត្រីគ.ជ.ប.ករណីកញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ បានមួយសប្តាហ៍ក្រុមស្ត្រីបឹងកក់បានរៀបចំកម្មវិធីថ្ងៃចន្ទពណ៌ខ្មៅដើម្បីជាការកាន់ទុក្ខ និងផ្ញើសារទៅកាន់រដ្ឋាភិបាលផ្តល់សេរីភាពដល់ពួកគាត់វិញ។
ការទាមទារបែបអហិង្សារនេះបានធ្វើឡើងចំនួន ១៣ សប្តាហ៍មកហើយ ដែលក្នុងសប្តាហ៍នេះក្រុមស្ត្រីនេះបានដាក់បញ្ចូលបន្ថែម គឺចង់ឱ្យរដ្ឋាភិបាលវែកមុខអ្នកនៅពីក្រោយនៃការសម្លាប់លោកបណ្ឌិត កែម ឡី ដើម្បីជាការផ្តល់យុត្តិធម៌ជូនគ្រួសារសព និង មន្ទិលរបស់ប្រជាពលរដ្ឋដែលគោរពស្រលាញ់អ្នកវិភាគរូបនេះ។
ក្រុមស្ត្រីបឹងកក់អះអាងថា ការបន្តយុទ្ធនាការថ្ងៃចន្ទព៌ណខ្មៅនេះ នៅតែបន្តរហូតទាល់តែមានដំណោះស្រាយមួយច្បាស់លាស់ទោះមានការរារាំងពីសម្តកិច្ចក៏ដោយ។
សូមស្ដាប់បទយកការណ៍ដែលរៀបចំដោយកញ្ញា ច្រឹក ស្រីអូនដូចតទៅ៖