en     km
en     km

គ​.​ជ​.​ប​ ពិចារណា​ជួយ​សម្រួល​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដល់​ពលករ​ខ្មែរ​នៅ​ថៃ​🔊

Share

ភ្នំពេញ៖ ​អ្នកនាំពាក្យ​គណៈ​កម្ម​ធិ​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)​ លោក​ ហង្ស​ ពុទ្ធា​ មាន​ប្រសាសន៍​ថា​ គ​.​ជ​.​ប​ កំពុង​តែ​ពិចារ ណា​ពី​ការ​ជួយ​សម្រួល​របស់​ក្រសួង​ការងារ​ ទៅ​ដល់​ពលករ​ខ្មែរ​ ដែល​បម្រើ​ការងារ​នៅ​ក្នុង​ប្រទេស​ថៃ​ឱ្យ​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ។​ ​តែ​អង្គការ​សង្គម​ស៊ី​វិល​ថា​ គ​.​ជ​.​ប​ ត្រូវ​រួសរាន់​ពី​ការ​ពិចារណា​នេះ​។​ ការ​លើក​ទ្បើ​ង​របស់​មន្ត្រី​ គ​.​ជ​.​ប​ ដូចនេះ​បន្ទាប់​ពី​ គ​.​ជ​.​ប​ ទទួល​បាន​ព័ត៌មាន​ថា​ ក្រសួង​ការងារ​ចង់​ជួយ​សម្រួល​ដល់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដល់​ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​។​

 

ទីស្នាក់ការ គ.ជ.ប ស្ថិតនៅ ក្នុងក្រសួងមហាផ្ទៃ។
ទីស្នាក់ការ គ.ជ.ប ស្ថិតនៅ ក្នុងក្រសួងមហាផ្ទៃ។

​ខណៈ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​កាន់តែ​ខិត​ជិត​មក​ដល់​ រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ លោក​ អ៊ិ​ត​ សំ​ហេង​ បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ថា​ ក្រសួង​ការងារ​នឹង​ជួយ​ដល់​ គ​.​ជ​.​ប​ ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដល់​ពលរ​ខ្មែរ​ដែល​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ ប្រសិនបើ​ខាង​ គ​.​ជ​.​ប​ ដាក់​សំណើរ​មក​ក្រសួង​ការងារ​នោះ​។​

​រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ លោក​ អ៊ិ​ត​ សំ​ហេង​ បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​បាន​ពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ថា​ ក្រសួង​ការងារ​ នឹង​ជួយ​សម្រួល​ឱ្យ​ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​អាច​ចូលរួម​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​ ប្រសិនបើ​ខាង​ ស្ថាប័ន​ គ​.​ជ​.​ប​ ដាក់​សំណើរ​មក​ក្រសួង​ការងារ​ឱ្យ​ជួយ​សម្រួល​នោះ​។​ នេះ​បើ​យោង​តាម​អង្គភាព​ FRESH​ NEWS​។​

​ឆ្លើយ​តប​នឹង​ការ​លើក​ទ្បើ​ង​នេះ​ដែរ​ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ លោក​ ហង្ស​ ពុទ្ធា​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ គ​.​ជ​.​ប​ នឹង​ធ្វើការ​ពិចារណា​ចំពោះ​ការ​លើក​ទ្បើ​ង​របស់​រដ្ឋមន្ត្រីក្រសួង​ការងារ​ ប៉ុន្តែ​លោក​ ហង្ស​ ពុទ្ធា​ បញ្ជាក់​ថា​ការ​ចូលរួម​សហការ​ ពី​ភាគី​ពាក់ព័ន្ធ​គឺជា​រឿង​សំខាន់​ជា​ពិសេស​ការ​រួបរួមសាមគ្គី​គ្នា​ដើម្បី​ឱ្យ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​អាច​ជឿ​ទុកចិត្ត​បាន​។ ​លោក​ ហង្ស​ ពុទ្ធា​៖​ «​បាទ​ទទួល​បាន​ព័ត៌មាន​នេះ​ គ​.​ជ​.​ប​ នឹង​ធ្វើការ​ពិចារណា​ ខ្ញុំ​ទើបតែ​ទទួល​បាន​ព័ត៌មាន​នេះ​តាម​រយៈ​ព័ត៌មាន​អ​ញ្ចឹ​ង​ខ្ញុំ​មិន​ទាន់​បានដឹង​ថា​គ​.​ជ​.​ប​ ប្រជុំ​សម្រេច​បែប​ណា​នោះ​ទេ​ក្នុង​ករណី​ហ្នឹង​ប៉ុន្តែ​ខ្ញុំ​អាច​និយាយ​បាន​ចេះ​ថាបើ​តាម​ស្មារតី​មួយ​ដែល​ចង់ឱ្យ​ប្រជាពលរដ្ឋ​គ្រប់​រូប​មាន ឱកាស​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដើម្បី​បាន​បោះ​ឆ្នោត​គឺជា​ឆ​ន្ទះ​ល្អ​គឺជា​គោលបំណង​ល្អ​ហើយ​ដែល​កម្ពុជា​ត្រូវ​រួម​គ្នា​ដើម្បី​ធ្វើ​ឱ្យ​មានការ​បោះ​ឆ្នោត​មួយ​ដែល​លទ្ធផល​ទទួលយក​បាន​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ »​។​

​ចំណែក​នាយក​ប្រតិបត្តិ​គណកម្មាធិការ​អ​ព្យា​ក្រឹត្យ​ និង​យុត្តិធម៌​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​នឹង​ត្រឹមត្រូវ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ NICFEC​ លោក​ សំ​ គ​ន្ធា​មី​ មាន​ប្រសាសន៍​ថា​ គ​.​ជ​.​ប​ ត្រូវ​ពិចារណា​ឱ្យ​បាន​រួសរាន់​។​ លោក​ថា​ ពេលវេលា​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ខិត​ជិត​មក​ដល់​ហើយ​ដែល​ គ​.​ជ​.​ប​ ត្រូវ​តែ​ព​ន្លឿ​ន​ការ​ពិចារណា​ធ្វើ​យ៉ាង​ អាច​ឱ្យ​ក្រសួង​ការងារ​ចូលរួម​ជួយ​សម្រួល​ពី​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​របស់​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​។​

លោក​ សំ​ គ​ន្ធា​មី​ បន្ត​ថា​ ក្រសួង​ការងារ​ជួយ​សម្រួល​ដូចនេះ​ គឺ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដល់​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​ពិតជា​ការ​ល្អ​ប្រសើរ​ណាស់​ ពីព្រោះ​ក្រសួង​ការងារ​អាច​ទំនាក់ទំនង​ទៅ​ដៃគូរ​រោងចក្រ​នៅ​ប្រទេស​ថៃ​ឱ្យ​ជួយ​សម្រួល​ពី​បញ្ហា​នេះ​។​ លោក​ សំ​ គ​ន្ធា​មី​ ៖​​ «​គ​.​ជ​.​ប​ គួរតែ​ពិចារណា​ឱ្យ​បាន​រួសរាន់​ទៅ​ដើម្បី​ឱ្យ​ខាង​ក្រសួង​គេ​សហការ​ទៅ​ហើយ​ពលករ​យើង​បាន​ចុះ​ឈ្មោះ​គ្រប់ៗ​គ្នា​ផង​នេះ​ជា​សញ្ញា​មួយ​ល្អ​ដែល​មាន​សហការ​អ​ញ្ចឹ​ង​ហា​ ព្រោះ​យើង​ចង់ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​គាត់​ប្រើប្រាស់​សិទ្ធិ​របស់​គាត់​ក្នុង​ការ​ចុះ​ឈ្នោះ​បោះ​ឆ្នោត​បាន​គ្រប់ៗ​គ្នា​…»។

នេះ លោក សំ គន្ធាមី  នាយកប្រតិបត្តិគណៈកម្មាធិការ អព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និកហ្វិក ។ថតដោយ កែវ សុខា
នេះ លោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការ អព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និកហ្វិក ។ថតដោយ កែវ សុខា

​ជុំវិញ​នៃ​ការ​លើក​ទ្បើ​ង​នេះ​ដែរ​ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ ខម​ហ្វ្រែ​ល​ (COMFREL)​ លោក​ គល់​ បញ្ញា​ មាន​ប្រសាសន៍​ថា​ លោក​សាទរ​ដែល​ក្រសួង​ការងារ​មាន​បំណង​ចង់​ជួយ​សម្រួល​ដល់​ពលករ​ខ្មែរ​ដែល​បម្រើ​ការងារ​នៅ​ប្រទេស​ថៃ​អាច​ចូលរួម​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​តាម​រយៈ​សំណើរ​របស់​ គ​.​ជ​.​ប​។​

​លោក​ គល់​ បញ្ញា​ បាន​ទទូច​ឱ្យ​ គ​.​ជ​.​ប​ ពិចារណា​ឱ្យ​បាន​លឿន​ផង​ដែរ​ជុំវិញ​ការ​លើក​ទ្បើ​ង​របស់​រដ្ឋមន្ត្រីក្រសួង​ការងារ​ ។​បន្ថែម​ពី​នេះ​ទៀត​នោះ​ លោក​ក៏​ចង់ឱ្យ​ក្រសួង​ និង​រាជរដ្ឋាភិបាល​ធ្វើ​វិ​សោ​ធ​កម្ម​ច្បាប់បោះឆ្នោត​ដើម្បី​ជួយ​សម្រួល​ទៅ​ដល់​ គ​.​ជ​.​ប​ អាច​យក​សម្ភារៈ​បោះ​ឆ្នោត​ទៅ​ដល់​ប្រទេស​ថៃ​ដើម្បី​ជួយ​សម្រួល​ទៅ​ដល់​ពលករ​ខ្មែរ​ដែល​មិន​មាន​លទ្ធភាព​ត្រលប់​មក​ស្រុក​ខ្មែរ​។

នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ខមហ្រ្វែល (COMFREL) លោក គល់ បញ្ញា ។
នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ខមហ្រ្វែល (COMFREL) លោក គល់ បញ្ញា ។

​ទន្ទឹម​នឹង​ការ​ស្នើ​ខាងលើ​នោះ​ដែរ​ លោក​ គល់​ បញ្ញា​ សម្តែង​ការ​ព្រួយបារម្ភ​ថា​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​របស់​ពលករ​ខ្មែរ​ដែល​ចំណាកស្រុក​អាច​នឹង​មានការ​យឺតយ៉ាវ​ដោយសារ​តែ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​កាន់តែ​ខិត​ជិត​មក​ដល់​។​ លោក​ គល់​ បញ្ញា​៖​ «​ឥលូវ​យើង​នេះ​ពិបាក​ប៉ាន់​ប្រមាណ​នេះ​ជា​ការ​ព្រួយបារម្ភ​របស់ខ្ញុំ​ ហើយ​យើង​ក៏​ដឹង​អង្គការ​សង្គម​ស៊ី​វិល​ដូច​ជា​គ្មាន​ មធ្យោបាយ​អី​ច្បាស់លាស់​ ឬ​ក៏​ប្រាកដជា​ថា​អាច​ធ្វើ​ឱ្យ​ប្រជា ពលរដ្ឋ​ខ្មែរ​យើង​ឬ​កម្មករ​ចំណាកស្រុក​រស់នៅ​ក្រៅប្រទេស​អាច​ត្រលប់​មក​ចុះ​ឈ្មោះ​…»​។​

​គួរ​បញ្ចា​ក់​ដែរ​ថា​កាលពី​ថ្ងៃ​ទី​ ៣១​ ខែកក្កដា​ ឆ្នាំ​២០១៦​នេះ​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ អេ​ង​ ឆៃ​អ៊ា​ង​ លើក​ទ្បើ​ង​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្នើ​ទៅ​ ទៅ​ គ​.​ជ​.​ប​ ដើម្បី​ស្នើ​សុំ​ជួយ​សម្រួលការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដល់​ កម្មករ​-​កម្មការិនី​ ហើយ​ក្រុម​សមាជិក​សភា​គណ បក្ស​សង្គ្រោះ​ជាតិ​ ក៏​នឹង​ធ្វើ​លិខិត​ទៅ​រដ្ឋមន្ត្រីក្រសួង​ការងារ​ដើម្បី​ជួយ​សម្រួលការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ណ​ដល់​ពលករ​ក្នុងស្រុក​ និង​ពលករ​ចំណាកស្រុក​។​

​សូម​ជំរាប​ជូន​ថា​ពលរ​ករ​ខ្មែរ​ដែល​កំពុង​បម្រើ​ការងារ​នៅ​ប្រទេស​ថៃ​មាន​ប្រមាណ​ជា​៦០​ ម៉ឺន​នាក់​៕

Share

ព័ត៌មានទាក់ទង

Image