en     km
en     km

​សម្ដេច​ ហ៊ុន​ សែន​៖​ ខន្តី​ញោម​ គឺ​ខ្ញុំ​អុក​អ្នកឯង​ចូល​តុលាការ​ហើយ​ សុំ​កុំ​រត់​ប្រយ័ត្ន​គេ​ចាប់​?

Share

ភ្នំពេញ៖ ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ថ្លែង​បែប​ចំអក​ឱ្យ​អ្នកនយោបាយ​ម្នាក់​ ដែល​ហ៊ាន​វាយប្រហារ​សម្ដេច​ករណី​ស្ថានការណ៍​សន្តិសុខ​ចុង​ក្រោយ​នេះ​ (​ ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត​ កែម​ ឡី​ )​ ដែល​សម្ដេច​ថា​ គេ​វាយបក​លើស​ម្ដេច​ គឺ​ត្រូវ​វាយបក​វិញ​ដោយ​អុក​ចូល​តុលាការ។​​

 

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

​សម្ដេច​មាន​ប្រសាសន៍​ដូចនេះ​ នៅ​ក្នុង​ពិធី​សម្ពោធ​ផ្លូវជាតិ​លេខ​ ៤៤​ នៅ​ស្រុក​ឱ​រ៉ា​ល់​ ខេត្តកំពង់ស្ពឺ​ កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ទី​ ០២​ សីហា​នេះ​។​ មុន​ចូល​ដល់​ការ​និយាយ​ពី​រឿង​៖«​ខ្ញុំ​អុក​ ចូល​តុលាការ​ហើយ​ សុំ​កុំ​ឆ្លង​ប្រយ័ត្ន​គេ​ចាប់​»​ សម្ដេច​បាន​លើក​ឡើង​នូវ​ឃ្លា​មួយ​ថា​«​ខន្តី​ញោម​»​ ដែល​សម្ដេច​ថា​ ជា​ឧទាហរណ៍​មួយ​ សម្ដេច​និយាយ​ច្រើន​ដង​ហើយ​ រឿងនិទាន​ខន្តី​ញោម​»​ ។​
​ល្បះ​មួយ​នេះ​ ក៏​ពេញ​និយម​ដែរ​ សម្រាប់​ឱវាទ​មនុស្ស​ឱ្យ​ចេះ​អត់ធ្មត់​ បើ​មានរឿង​អ្វី​កើតឡើង​ចំពោះ​ខ្លួន​ ឬ​ បក្សពួក​ខ្លួន​។​

​ល្បះ​មួយ​ឃ្លា​នេះ​ បាន​នាំ​ឱ្យ​ប្រមុខ​រដ្ឋាភិបាល​ រំលឹក​រឿង​ព្រះសង្ឃ​មួយ​អង្គ​និមន្ត​បិណ្ឌបាត​ ហើយ​ជួប​រឿង​ហិង្សា​មួយ​កើតឡើង​ រវាង​ស្ត្រី​ ២​នាក់​ វាយប្រហារ​គ្នា​ ដែល​នៅ​គ្រានោះ​ ព្រះសង្ឃ​បាន​ព្យាយាម​ឃាត់​កុំឱ្យ​វាយ​គ្នា​ ដោយ​ព្រះ​អង្គ​មាន​ថេរៈ​ដីកា​ថា​ ខន្តី​ញោម​,​ខន្តី​ញោម​ តែ​ទីបំផុត​ទៅ​សង្ឃ​អង្គ​នេះ​ច្រឡោតខឹង​ ព្រោះ​ស្ត្រី​នោះ​គប់​លើ​ព្រះ​កេស​ព្រះ​អង្គ​ ហើយ​ក៏​ស្ទុះ​វាយ​ស្ត្រី​នោះ​វិញ​ហើយ​ពាក្យ​ថា​ ខន្តី​ញោម​ក៏​រលាយ​មួយ​រំពេច​។​  

​សម្ដេច​ ហ៊ុន​ សែន​ បាន​ភ្ជាប់ពាក្យ​នេះ​ មក​រក​ស្ថានការណ៍​នយោបាយ​ជាក់ស្ដែង​វិញ​ ដែល​កំពុង​កើត​មាន​ សព្វថ្ងៃ​។​ សម្ដេច​មាន​ប្រសាសន៍​ថា​ ខន្តី​ញោម​មាន​ដែន​កំណត់​ គឺ​គ្មាន​ជន​ណា​ អត់ធ្មត់​បាន​យូរ​ទេ​ បើ​គូ​ម្ខាង​ទៀត​ អុកឡុក​រំខាន​មិន​ឱ្យ​បាន​សុខ​នោះ​។​ សម្ដេច​ ហ៊ុន​ សែន​៖«​និយាយ​រឿងនិទាន​ ខន្តី​ញោមៗ​នេះ​ បងស្រី​ម្នាក់​គាត់​ដេញ​វាយ​បងស្រី​ម្នាក់​ទៀត​ ។​ម្នាក់​មាឌធំ​បន្តិច​ ម្នាក់​មាឌតូច​បន្តិច​ ។​ បងស្រី​មាឌតូច​ល្អិ​យ​គាត់​អត់​ដឹង​ធ្វើ​មេច​ឃើញ​លោក​មន្ត​បិណ្ឌបាត​តាម​ផ្លូវ​ទៅ​នៅ​ពីក្រោយ​លោក​   លោក​ថា​ ខន្តី​ញ​ម​ ៗ​ ដល់​ទៅ​ពេល​វៃ​ទៅ​ទៅ​ទឹ​សលោក​ វៃ​អត់​កើ់ត​ ព្រោះ​លោក​ចេះ​តែ​ងាក់​ទៅ​តាម​។​ អីចឹង​វិល​ចុះ​វិល​ឡើង​ ដូច​គេ​លេង​ចាប់​កូន​ក្លែង​។​បងស្រី​ដែល​ពូកែ​វៃ​គេ​ មិនដឹង​ធ្វើ​មេច​ ទាញ​ដី​ដុំ​គប់​ ។​ គប់​ចុះ​គប់​ឡើង​ត្រូវ​ព្រះ​កេស​លោក​ ។​ ស្រាប់​ត្រូវ​ព្រះ​កេស​លោក​ លោក​ខឹង​ ។​ មើ​ ញោម​ កាន់​បាត​អាត្មា​ អាត្មា​វៃ​មី​នឹង​ម្ដង​ ។​ អីចឹង​ទេ​រឿង​នេះ​ ក៏​មិន​ខុស​ពី​នយោបាយ​ កម្ពុជា​ដែរ​។​ ខ្ញុំ​ អត់ធ្មត់​គ្រប់បែបគ្រប់យ៉ាង​ លើកលែងទោស​ឱ្យ​គេ​ម្ដង​ហើយ​ម្ដងទៀត​។​ ប៉ុន្តែ​គេ​អត់​ព្រម​នូវ​ការ​សម្របសម្រួល​អ្វី​ដែល​យើង​យើង​ចង់បាន​បង្រួបបង្រួម​ជាតិ​នេះ​ ។​អីចឹង​ទេ​យើង​អត់​មាន​ជំរើស​ទេ​ ប៉ុន្តែ​យើង​មិន​ប្រើ​ហិង្សា​ទេ​ ប្រព័ន្ធ​តុលាការ​គឺជា​រឿង​ចាំបាច់​  ដែល​ត្រូវ​ដោះស្រាយ​ បញ្ហា​ ព្រោះ​ប្រទេស​យើង​ មានច្បាប់​ តុលាការ​សម្រាប់​កាត់សេចក្ដី​នរណា​ខុស​នរណា​ត្រូវ​។​ អីចឹង​ខ​ត្តី​ញ​ម​នៅ​តែ​បន្ត​ខ​នុ្ត​»​។​

និយាយ​បណ្ដើរ​ដោយ​មានការ​ប្រៀបធៀប​ បណ្ដើរ​ ហើយ​ក៏​ធ្វើ​ឱ្យ​ផ្ទុះសំណើច​មួយ​រំពេច​។​

​ក្រោយ​ពី​ប្រតិភូ​ផ្ទុះសំណើច​ហើយ​  សម្ដេច​នាយក​រដ្ឋមន្ត្រី​ក៏​រំលឹក​ពី​រឿង​លេងអុក​ម្ដង​។​ ដោយ​ភ្ជាប់​នឹង​រឿង​នយោបាយ​ទៀត​   សម្ដេច​ ហ៊ុន​ សែន​ ថា​ សម្ដេច​ គិតស្មាន់​មិន​ដល់​ថា​ អ្នក​លេងអុក​ជាមួយ​សម្តេច​ខូច​ដល់​ថ្នាក់​ហ្នឹង​ គឺ​សម្ដេច​មិន​អនុគ្រោះ​ទេ​ កាច់​ដៃ​អ្នកឯង​ទាញ​ត្រី​បក​អុក​ផ្អឹ​ង​ ស៊ី​បាត់​។​ សម្ដេច​ថា​ទីបំផុត​សម្ដេច​អុក​អ្នក​នោះ​ ចូល​តុលាការ​កាល​ថ្ងៃ​ម្សិលមិញ​។​សម្ដេច​ ហ៊ុន​ សែន​៖«​អត់​នឹក​ស្មាន​ខាន​លេង​ជាមួយ​គ្នា​អាហ្នឹង​ខូច​ដដែល​ ។​អ៊ុ​កមក​  មក​ប៉ះ​ជើង​ត្រី​បក​របស់​យើង​  មិន​ស៊ី​ខ្វោក​ ។​វា​ទាញ​យក​ទៅ​វិញ​បាត់​ទៅ​  ។​ អត់​ទេ​ កាច់​ដៃ​ហ្អែ​ង​យក​ទាល់តែ​រួច​ ។​ អាង​បាន​សេះមួយ​លោត​ លិច​ លោត​កើត​ ហើយ​យើង​   សុខចិត្ត​បូជា​សេះ​ ទុក​ត្រី​បក​វិញ​ ស្រាប់តែ​បក​ចុះ​បក​ឡើង​មក​ប៉ះ​ត្រី​មែន​ ស៊ី​ខ្វាច់​ ។​ ចំណែក​មនុស្ស​មួយ​ចំនួន​ អ៊ុ​ក​ ខ្ញុំ​ ម្សិលមិញ​  ។​ ខ្ញុំ​ ករណី​ ខ្ញុំ​អ៊ុ​ក​ ចូល​តុលាការ​បាត់​ហើយ​ ។​ ឥឡូវនេះ​តាម​ដឹង​ប្រុង​ ឆ្លង​ច្រក​ប៉យ​ប៉ែក​ ។​សុំ​កុំ​ឆ្លង​    ក្រែង​លោក​គេ​ចាប់​ ។​ តាម​ដឹង​ប្រុង​ឆ្លង​ច្រក​ប៉យ​ប៉ែ​ត​ ពី​ថ្ងៃ​ ៣០​ -៣១​ ។​ ចង់​ឆ្លង​យក​លេស​ថា​ទៅ​ព្យាបាល​ជំងឺ​។​ កុំឱ្យ​សោះ​ប្រយ័ត្ន​ ។​ ត្រូវ​តទល់​គ្នា​ ហ៊ានស៊ី​ ហ៊ាន​សង​ ។​ ហ៊ាន​ផ្លោះ​របង​ហ៊ាន​ជាប់គុក​ ព្រោះ​អ្នកឯង​បាន​ផ្លោះរ​បងហើយ​ ចោទ​គេ​ចោទ​ឯង​របៀប​នេះ»​។​

​សម្ដេច​នាយក​រដ្ឋមន្ត្រី​បាន​ បញ្ចប់​ ការ​និទានរឿង​នេះ​ ដោយ​អះអាង​ថា​ រាល់​សមិទ្ធិ​ផល​ ដែល​មាន​ព្រោង​ព្រា​ធ​ សព្វ​ថៃ្ង​នេះ​ គឺជា​ ការ​កើត​ចេញពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​ សម្ដេច​និង​ គណបក្ស​ប្រជាជន​ កម្ពុជា​ ដែល​សម្ដេច​ថា​ ជា​មោទនភាព​មួយ​របស់​ប្រជាជន​កម្ពុជា​។​

​សម្ដេច​បាន​សម្ដែង​អរគុណ​ ជនរួមជាតិ​ ដែល​បាន​បោះ​ឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន​បាន​ដឹកនាំ​ ប្រទេស​ ហើយ​សម្ដេច​ នៅ​តែ​ជា​នាយក​រដ្ឋមន្ត្រី​។​

​តើ​អ្នកវិភាគ​យល់​ឃើញ​ដូច​ម្ដេច​ ចំពោះ​អ្នកនយោបាយ​ប្ដឹងផ្តល់​គ្នា​ឡើង​តុលាការ​ ?

​លោក​ សូ​ ច​ន្ថា​ សាស្ត្រា​វិទ្យាសាស្ត្រ​ នយោបាយ​គិត​ថា​ មិនមែន​ជា​រឿង​ល្អ​ទេ​ ដែល​អ្នកនយោបាយ​ មិន​បាន​គិត​រឿង​ជាតិ​ ហើយ​គិត​រឿង​សងសឹក​គ្នា​។​ លោក​ថា​ ករណី​គ្មាន​ចំណេញ​ដល់​ជាតិ​ហើយ​ធ្វើ​ឱ្យ​ប្រទេស​ជិតខាង​មើលងាយ​ ជាតិខ្មែរ​។​ លោក​ សូ​ ច​ន្ថា​ ៖​ «​ការ​ដែល​យក​រឿង​បុគ្គល​ចោទប្រកាន់​គ្នា​នេះ​គឺ​មិន​បាន​ផល​ចំណេញ​អី​ដល់​ជាតិ​ឡើយ​ ប៉ុន្ដែ​ផ្ទុយ​ទៅ​វិញ​គឺ​ខាតបង់​ជាតិ​ធ្ងន់ធ្ងរ​មែនទែន​ ខាត​ទី​មួយ​យើង​ឃើញ​ថា​ ការ​បែកបាក់​ជាតិ​ បាន​ន័យ​ថា​អ្នកនយោបាយ​មិន​អាច​រក​ចំណុចរួម​មួយ​ដើម្បី​កសាង​ជាតិ​បាន​ទេ​ ហ្នឹងហើយ​ការ​បែកបាក់​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា​អស់សង្ឃឹម​ទៅ​លើ​អ្នកនយោបាយ​ ទី​ពីរ​យើង​ឃើញ​ថា​ស្ថេ​រ​ភា​ប​នយោបាយ​ បើសិនជា​អ្នកនយោបាយ​ឡើង​កម្ដៅ​ដាក់​គ្នា​ប្ដឹងផ្ដល់​គ្នា​ ហ្នឹង​ស្ថេ​រ​ភាព​នយោបាយ​គ្មាន​ទេ​ ពលរដ្ឋ​រស់នៅ​ដោយ​ការ​ភ័យ​ខ្លាច​គ្មាន​ទំនុកចិត្ដ​ ហើយ​ចំណុច​ទី​បី​យើង​ថា​ ពេល​ខ្មែរ​បែកបាក់​គ្នា​គឺ​បរទេស​គឺ​មនា​ឱកាស់​ចូល​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​»​។​

​កាលពី​ថ្ងៃ​ចន្ទ​ទី​ ០១​ សីហា​ ម្សិលមិញ​នេះ​ តាម​រយៈ​មេធាវី​រដ្ឋាភិបាល​ សម្ដេច​ ហ៊ុន​ សែន​ បាន​សម្រេច​ប្ដឹង​ ករណី​បរិហារ​កេ​រ្ត៍​សម្ដេច​ប្រឆាំង​ លោក​ សម​ រ​ង្ស៊ី​ និង​លោកស្រី​ ថា​ក់​ ឡា​នី​ សមាជិក​ព្រឹទ្ធសភា​គណបក្សប្រឆាំង​ទៅ​តុលាការ​រាជធានី​ភ្នំពេញ​ករណី​អ្នក​ទាំង​ ២​ ចោទ​ថា​ ឃាតកម្ម​លើ​លោក​បណ្ឌិត​ កែម​ ឡី​ គឺ​ រដ្ឋាភិបាល​នៅ​ពីក្រោយ​៕​

 

 

 

 

 

 

 

 

 

 

 

Share

Image
Image
Image