ក្រុងតូក្យូ៖ ប្រទេសជប៉ុនពិនិត្យវិស័យការពារជាតិប្រចាំឆ្នាំរបស់ខ្លួនឡើងវិញនៅថ្ងៃអង្គារ ទី០២ សីហានេះ បន្ទាប់ពីមានក្តីបារម្ភយ៉ាងខ្លាំងលើអ្វីដែលគេមើលឃើញថា ចិនបានបង្ខិតបង្ខំកាន់ខ្លាំងឡើងបន្ទាប់ពីក្រុងប៉េកាំង បានចំអកចំពោះសេចក្តីសម្រេចមជ្ឈឹត្តការអន្តរជាតិក្រុងឡាអេ ។
តាមបណ្ដាញផ្សាព័ត៌មាន Channel News Asia ការត្រួតពិនិត្យវិស័យការពារជាតិរបស់ជប៉ុននៅពេលនេះ គឺកើតឡើងចំពេលភាពតានតឹងក្នុងតំបន់អាស៊ីកំពុងតែកើនឡើងជាងមួយខែមកហើយ បន្ទាប់ពីតុលាការអាជ្ញាកណ្តាលក្រុងឡាអេ បានផ្តល់មោឃៈភាពចំពោះការអះអាងទាមទាររបស់ចិន លើដែនទឹកជំលោះសមុទ្រចិនខាងត្បូង ដែលករណីជម្លោះនេះតុលាការអន្តរជាតិបានសម្រេចឱ្យប្រទេសហ្វីលីពីនឈ្នះ។
ជាមួយគ្នានេះ ប្រទេសចិនបានបដិសេធមិនព្រមទទួលស្គាល់សេចក្តីសម្រេចនេះនោះទេ ទោះជាជប៉ុនបានអំពាវនាវឱ្យប្រទេសនេះត្រូវប្រកាន់ខ្ជាប់ និងគោរពសាលក្រមនេះក៏ដោយ។
ចំណែកទីក្រុងប៉េកាំងបានស៊កសម្ដីព្រមានឱ្យក្រុងតូក្យូវិញថា មិនត្រូវជ្រៀតជ្រែកបញ្ហារបស់ចិននិងអាស៊ាននោះទេ។
ការត្រួតពិនិត្យវិស័យការពារជាតិឡើងវិញនេះ ត្រូវបានអនុម័តដោយរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ស៊ីន ហ្សូអាបេ ខណៈជប៉ុនបានព្រមានពីផលវិបាក ដែលអាចកើតចេញពីការមិនគោរពលទ្ធផលនៃសេចក្តីសម្រេចតុលាការអន្តរជាតិ ពោលគឺចិននេះតែម្តង។ រដ្ឋាភិបាលបានឱ្យដឹងនៅក្នុងការកម្មវិធីពិនិត្យនោះថា៖ «ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីបំពេញតាមការទាមទារជាឯកតោភាគីដោយមិនចាំបាច់សម្រប សម្រួល»។
ករណីសមុទ្រចិនខាងត្បូងនេះ ប្រទេសចិនបានអះអាងថា ភាគច្រើននៃផ្ទៃទឹកទំហំជាង ៣,៥ លានគីឡូម៉ែត្រក្រឡាក្នុងសមុទ្រចិនខាងត្បូងគឺជារបស់ខ្លួន។ ជាមួយគ្នានេះ ប្រទេសព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន កោះតៃវ៉ាន់ និងប្រទេសវៀតណាមផងដែរ បានប្តឹងទាមទារប្រាក់សំណងជម្ងឺចិត្តករណីនេះ។
ប្រទេសជប៉ុនគ្មានការទាមទារដែនទឹកដីអ្វីនៅទីនោះទេ ប៉ុន្តែជប៉ុនបារម្ភពីមូលដ្ឋានយោធារបស់ចិន នឹងការបង្កើនឥទ្ធិពលរបស់ក្រុងប៉េកាំងក្នុងតំបន់ តាមរយៈចំណូល ៥ ពាន់ពាន់លានអាមេរិកជារៀងរាល់ឆ្នាំ ក្នុងការធ្វើពាណិជ្ជកម្មឆ្លងកាត់ច្រកអន្តរជាតិនោះ៕
ប្រភព៖CNA