loader

អា​មេ​រិ​ក​ បើក​ការ​វាយប្រហារ​តាម​អាកាស​លើ​ពួក​ IS​ នៅ​លី​ប៊ី​

ភ្នំពេញ៖ ​មន្ទីរ​បញ្ច​កោណ​និយាយ​ថា​ សហរដ្ឋអាមេរិក​បាន​បើក​ការ​វាយប្រហារ​តាម​ផ្លូវអាកាស​ ទៅ​លើ​ទីតាំង​ក្រុម​រដ្ឋ​អ៊ី​ស្លា​ម​ក្នុង​ក្នុង​ប្រទេស​លី​ប៊ី​ បន្ទាប់​ពី​មានការ​ស្នើ​សុំ​ដោយ​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ​។​

រូបភាពឆាកវាយប្រហារនៅលីប៊ី។រូបភាពពីReuters
រូបភាពឆាកវាយប្រហារនៅលីប៊ី។រូបភាពពីReuters

​ការ​វាយឆ្មក់​នេះ​ បាន​កំណត់​គោលដៅ​ចំ​កំពង់​ផែ​ក្រុង​ Sirte​ ដែល​ជា​បន្ទាយ​របស់​ពួក​អ៊ី​ស្លា​ម​ជ្រកកោន​។​

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ នាយក​រដ្ឋមន្ត្រី​លី​ប៊ី​ លោក​Fayez​ al​ Sarraj​ មាន​ប្រសាសន៍​ផ្សាយ​តាម​ទូរទស្សន៍​ថា​ ការ​វាយប្រហារ​នេះ​បណ្តាល​ឱ្យ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​"​ ។​

​ប្រទេស​លោក​ខាងលិច​ មានការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ឡើង​ បន្ទាប់​ពី​វត្តមាន​ក្រុម​រដ្ឋ​អ៊ី​ស្លា​ម​រីក​លូតលាស់​យ៉ាង​សម្បើម​នៅ​ក្នុង​ប្រទេស​លី​ប៊ី​។​

​ការ​វាយប្រហារ​ពីលើ​អាកាស​នេះ​ គឺ​មាន​អន្តរាគមន៍​យោធា​របស់​សហរដ្ឋអាមេរិក​ជា​លើក​ដំបូង​ដោយ​មានការ​សម្របសម្រួល​បើកផ្លូវ​ជាមួយ​រដ្ឋាភិបាល​រួបរួម​លី​ប៊ី​។​

​មន្ទីរ​បញ្ច​កោណ​បាន​និយាយ​ថា​ ការ​វាយប្រហារ​នេះ​ត្រូវ​បាន​អនុញ្ញាត​ដោយ​លោក​ប្រធានាធិបតី​បា​រ៉ា​ក់​ អូ​បា​ម៉ា​ ហើយ​មានការ​គាំទ្រ​ពី​កម្លាំង​ប្រយុទ្ធ​របស់​រដ្ឋាភិបាល​ ដែល​ប្រឆាំង​នឹង​ពួក​សកម្មប្រយុទ្ធ​ IS​ ជ្រុលនិយម​ ។​

​រដ្ឋាភិបាល​លី​ប៊ី​ បាន​ចាប់ផ្តើម​វាយប្រហារ​លើ​ពួក​យុទ្ធ​ជន​ IS​ តាំងពី​ខែឧសភា​មក​ ហើយ​បាន​ប្រាប់​ថា​ជាង​ពី​រស​ប្តា​ហ៍​កន្លង​ទៅ​នេះ​ កម្លាំង​ប្រយុទ្ធ​បាន​ទទួល​ជ័យជម្នះ​មុន​កាលបរិច្ឆេទ​ដែល​បាន​កំណត់​ទៅ​ទៀត​។​

​មន្ត្រី​នៃ​ប្រទេស​លោក​ខាងលិច​បាន​និយាយ​ថា​ ចំនួន​នៃ​ពួក​សកម្មប្រយុទ្ធ​ IS​ មាន​ប្រហែល​ ៦​ពាន់​នាក់​  ក្នុង​ប្រទេស​លី​ប៊ី​ត្រូវ​បាន​ប៉ាន់​ស្មានថា​ ចំនួន​នេះ​កំពុង​ធ្លាក់​ចុះ​មក​វិញ​ ដោយសារ​តែ​ដ្ឋា​ភិ​បាល​ដាក់​សម្ពាធ​លើ​ពួក​សកម្មប្រយុទ្ធ​នេះ​។​

​តែ​យ៉ាងណា​ នាយក​រដ្ឋមន្ត្រី​លី​ប៊ី​ និយាយ​ថា​ មិន​មាន​កងកម្លាំង​សហរដ្ឋអាមេរិក​ត្រូវ​ដាក់​ពង្រាយ​នោះ​ទេ​។​

​ប្រទេស​លី​ប៊ី​បាន​បែកបាក់​គ្នា​កាន់​ខ្លាំង​ឡើងៗ​ ចាប់តាំងពី​របប​ដឹកនាំ​របស់​លោក​ Muammar​ Gaddafi​ បាន​ដួល​រលំ​កាលពី​ឆ្នាំ​ ២០១១​ ពោល​គឺ​សារ​ការ​ប្រកួតប្រជែង​របស់​រដ្ឋាភិបាល​ និង​ពួក​ក្រុម​សកម្មប្រយុទ្ធ​កំពុង​ដណ្ដើម​ទឹកដី​ និង​ឥទ្ធិពល​រៀងៗ​ខ្លួន​។​

​ប្រភព​៖BBC

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ប្រជាជនអាហ្វហ្គានីស្ថាន១៦២នាក់ បានស្លាប់ដោយសារអាកាសធាតុត្រជាក់ខ្លាំង

  អាជ្ញាធរអាហ្វហ្គានីស្ថានបានរាយការណ៍កាល[...]

ក្រោមការគ្រប់គ្រងរបស់យោធាភូមាការដាំដុះអាភៀនមានការកើនឡើង

  របាយការណ៍របស់អង្គការសហប្រជាជាតិបានឱ្យដ[...]

សម្តេចសង្ឃកាតូលិកអំពាវនាវ​ឱ្យ​លុបចោលនូវច្បាប់​ប្រឆាំង​នឹងក្រុម​អ្នកស្រឡាញ់​ភេទ​ដូចគ្នា

  សម្តេចសង្ឃកាតូលិកបានចេញមុខបដិសេធច្បាប់[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x