ស៊ីរី៖ ឧទ្ធម្ភាគចក្រយោធារុស្ស៊ីមួយគ្រឿងត្រូវបានបាញ់ទម្លាក់នៅក្នុងប្រទេសស៊ីរី ក្នុងនោះមនុស្សប្រាំនាក់នៅលើឧទ្ធម្ភាគចក្រនោះត្រូវបានស្លាប់។ កងទ័ពរុស្ស៊ីបានបាត់បង់ជីវិតជាបន្តបន្ទាប់ក្នុងឧបទ្ទវហេតុដូចគ្នានេះ ចាប់តាំងពីរុស្ស៊ីបានបើកយុទ្ធនាការផ្លូវអា កាសរបស់ខ្លួនកាលពីខែកញ្ញាមក។
ប្រទេសរុស្ស៊ីនិយាយថា ឧទ្ធម្ភាគចក្រយោធា Mi-8 ប្រភេទដឹកជញ្ជូននេះ ត្រូវបានបាញ់ទម្លាក់ដោយក្រុមឧទ្ទាមនៅភាគខាងជើងខេត្តអ៊ីដលីប ។
ក្រសួងការពារជាតិរុស្ស៊ីនិយាយថា ឧទ្ធម្ភាគចក្រយោធានេះត្រូវបានបាញ់ប្រហារបន្ទាប់ពីបានវិលត្រឡប់ពីការផ្តល់ជំនួយដល់ទ័ពរុស្ស៊ី ដែលកំពុងឡោមព័ទ្ធទីក្រុងអាឡេប៉ូ។
តែរហូតមកដល់ពេលនេះ នៅមិនដឹងច្បាស់លាស់ទេថា ក្រុមណាជាអ្នកបាញ់ប្រហារឧទ្ធម្ភាគចក្រនេះទេ។
Jabhat Fateh al-Sham - បានគេស្គាល់ថាជាអតីត Jabhat al-Nusra - គឺស្ថិតក្នុងចំណោមអ្នកសកម្មប្រយុទ្ធក្នុងខេត្តនេះ ហើយត្រូវបានគេហៅថា ជាក្រុមរដ្ឋអ៊ីស្លាមប្តេជ្ញាដើម្បីប្រឆាំងនឹងកងកម្លាំងរុស្ស៊ី។
សូមបញ្ជាក់ថា ឧទ្ធម្ភាគចក្រដែលបានធ្លាក់នេះ បានដឹកយានិកចំនួនបី និងមន្ត្រីរុស្ស៊ីពីរនាក់៕
ប្រភព៖ BBC