en     km
en     km

លោក​ Duterte​ និយាយ​ថា​ ប្រទេស​ជាតិ​អាចរ​ស់បាន​បើ​ទោះបី​គ្មាន​ក្រុមហ៊ុន​រុករក​រ៉ែ​

Share

ក្រុង​ម៉ានីល​៖​ ប្រធានាធិបតី​ហ្វី​លី​ពី​ន​លោក​ Rodrigo​ Duterte​ នៅ​ថ្ងៃ​ច័ន្ទ​ទី​ ០១​ សីហា​នេះ​ បាន​ព្រមាន​ដល់​ក្រុមហ៊ុន​រុករក​រ៉ែ​ទាំងអស់​ ត្រូវ​គោរព​តាម​ច្បាប់​ស្តី​ពី​បរិស្ថាន​ឱ្យ​បាន​ជាប់លាប់​។​ ជាង​នេះ​ទៅ​ទៀត​លោក​ Duterte​ បន្ត​ថា​ បើ​ទោះបីជា​គ្មាន​ឧស្សាហកម្ម​រ៉ែ​ក៏​ប្រទេស​ហ្វី​លី​ពិន​អាច​រស់​ដោយ​ខ្លួនឯង​បាន​ដែរ​។​

ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ។រូបភាពពី Reuters
ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ។រូបភាពពី Reuters

​លោក​ Duterte​ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត​ខ្លី​មួយ​ ដោយ​សំដៅ​ដល់​ក្រុមហ៊ុន​រុករក​រ៉ែ​យ៉ាង​ដូច្នេះ​ថា​៖«​ប្រជាជាតិ​យើង​នឹង​រស់នៅ​បាន​ដោយ​គ្មាន​អ្នក​ »​។​ លោក​ Duterte​ បន្ថែម​ថា​៖«​អ្នក​ត្រូវ​តែ​អនុវត្ត​តាម​ស្តង់ដារ​របស់​រដ្ឋាភិបាល​យ៉ាង​តឹង​រឹង​ មិន​ដូច្នោះ​ទេ​អ្នក​អាច​ប្រឈម​និង​ការ​បិទទ្វារ​»​ ។​
​ប្រទេស​ហ្វី​លី​ពី​ន​បាន​ផ្អាក​ប្រតិបត្ដិការ​ក្រុមហ៊ុន​រុករក​រ៉ែ​ក្នុងស្រុក​ចំនួន​ប្រាំពីរ​រួច​មក​ហើយ​ បន្ទាប់​ពី​ក្រុមហ៊ុន​ទាំងនោះ​ មិន​បាន​អនុវត្ត​តាម​បទ​ប្បញ្ញត្តិ​ស្តី​ពី​បរិស្ថាន​របស់​ប្រទេស​មួយ​នេះ​ទេ​។​ លេខាធិការ​ក្រសួងបរិស្ថាន​ និង​ធនធានធម្មជាតិ​ លោក​ Regina​ Lopez​ ចាប់ផ្ដើម​ជម្រះបញ្ជី​សវន​កម្ម​នៃ​ក្រុមហ៊ុន​រុករក​រ៉ែ​ទាំងអស់​កាលពី​ថ្ងៃ​ទី​ ៨​ ខែកក្កដា​ស​ប្តា​ហ៍​មុន​។​ ហើយ​លោក​ Duterte​ សន្យា​ថា​នឹង​បិទ​ប្រតិបត្តិការ​ក្រុមហ៊ុន​ផ្សេងៗ​ជា​ច្រើន​ទៀត​ដែល​បង្ក​ឱ្យ​មានការ​បំផ្លាញ​បរិស្ថាន​៕

​ប្រភព​៖CNA

Share

Image
Image
Image