loader

កម្មវិធី​ពិ​ពណ៌​មួយ​ម៉ឺន​អាល័យ​ នៃ​ក្រុមព្រះ​សុរិយា​នឹង​ចាប់ផ្ដើម​ឆាប់ៗ​នេះ​ហើយ​

ភ្នំពេញ៖ ​ក្រុមព្រះ​សុរិយា​(​ក្រុម​យុវជន​ស្រាវជ្រាវ​ចម្រៀង​និង​ភាពយន្ត​ខ្មែរ​អតីតកាល​)​ ប្រកាស​រៀបចំ​ព្រឹត្តិការណ៍​មួយ​គឺ​ កម្មវិធី​ពិ​ពណ៌​ពិសេស​មួយ​ ដែល​មានឈ្មោះ​ថា​ «​មួយ​ម៉ឺន​អាល័យ​»​ ចំនួន​ពីរ​ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃ​ទី​២០​ ដល់​ថ្ងៃ​ទី​២១​ ខែសីហា​ ឆ្នាំ​២០១៦​នេះ​ នៅ​ឯ​សាលសន្និសីទ​ចតុមុខ​ក្នុង​គោលបំណង​ ដើម្បី​រំលឹក​នូវ​អនុស្សាវរីយ៍​សិល្បៈ​ខ្មែរ​មុន​សម័យ​ខ្មែរក្រហម​។

1alayតាម​រយៈ​សេចក្ដី​ប្រកាស​ គឺ​ក្រុមព្រះ​សុរិយា​រៀបចំ​កម្មវិធី​នេះ​ ដើម្បី​រំលឹក​នូវ​អនុស្សាវរីយ៍​សិល្បៈ​ខ្មែរ​មុន​សម័យ​ខ្មែរក្រហម​ និង​បង្ហាញ​ការ​ស្រាវជ្រាវ​ដែល​មាន​រយៈពេល​ជាង​៥​ឆ្នាំ​ ចែក​ជូន​ដល់​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​ឲ្យ​បាន​ស្គាល់​ ក៏​ដូច​ជា​ទុក​រក្សា​ជា​មេរៀន​ និង​ជា​មរតក​សម្រាប់​សិល្បៈ​ភាពយន្ដ​ជាតិ​។​

​ក្នុង​គម្រោង​ពិ​ពណ៌​នេះ​ ក្រុមព្រះ​សុរិយា​ ក៏​បាន​អំពាវនាវ​ ទៅ​ដល់​សាធារណៈជន​  ជួយ​ចូលរួម​ចំណែក​ ឧ​បត្ដ​ម្ភ​ថវិការ​ ទៅ​ដល់​កម្មវិធី​ពិ​ពរ​ណ៍​មួយ​នេះ​ ផង​ដែរ​។​

​ខ្លឹមសារ​នៃ​សេចក្ដី​អំពាវនាវ​នោះ​បាន​បញ្ជាក់​បន្ថែម​ថា​ «​ ក្រុម​យើងខ្ញុំ​ត្រូវការ​ចំណាយ​លើ​សម្ភារៈ​មួយ​ចំនួន​ដូច​ជា​ ការ​ព្រី​ន​រូបភាព​ និង​អត្ដ​បទ​ចំនួន​១២០​ផ្ទាំង​ ផ្ទាំងគំនូរ​ទំហំ​កន្លះ​ម៉ែត្រ​ និង​១​ម៉ែត្រ​ ចំនួន​៥​ផ្ទាំង​ ,​សៀវភៅ​មួយ​ម៉ឺន​អាល័យ​ចំនួន​១​ពាន់​៥​រយ​ក្បាល​,​ សម្ភារៈ​តុបតែង​ក្នុង​សាល​ពិ​ពរ​ណ៍​ និង​ក្ដារ​ពិ​ពរ​ណ៍​សរុប​គម្រោង​ចំណាយ​ចំនួន​៣​ពាន់​ដុល្លារ​អា​មេ​រិ​ក​››​។​

​ក្រុមព្រះ​សុរិយា​ សង្ឃឹម​យ៉ាង​មុតមាំ​ថា​ សម្បុរ​សជន​នឹង​ជួយ​ក្នុង​ការ​គាំទ្រ​ ជា​សំភារៈ​ និង​ថវិកា​ ចំពោះ​កម្មវិធី​ពិ​ពណ៌​ មួយ​ម៉ឺន​អាល័យ​នេះ​ ដើម្បី​រួម​គ្នា​លើក​ស្ទួយ​វិស័យ​សិល្បៈ​ទី​៧​ អោយ​មាន​ភាព​ល្បី​ថ្កុំ​ថ្កើ​ន​ដូច​សម័យ​សង្គមរាស្ដ្រនិយម​៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ពលរដ្ឋនៅភ្នំពេញមួយចំនួនត្អូញត្អែរពីការខ្វះទឹកប្រើប្រាស់ធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ

ភ្នំពេញ៖ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ជាពិសេ[...]

គណបក្សភ្លើងទៀនគ្រោងរៀបចំពិធីបង្សុកូលរម្លឹកវិញ្ញាណក្ខន្ធបាតុករស្លាប់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកមុខរដ្ឋសភាចាស់

នៅថ្ងៃទី៣០ ខែ មីនា ឆ្នាំ២០២៣ខាងមុខនេះជាខួបលើក[...]

នាយករដ្ឋមន្ដ្រីកម្ពុជា និងម៉ាឡេស៊ីនិយាយពីភរិយារបស់ខ្លួនថាមានវាសនាស្រដៀងគ្នា

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើក[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x