loader

យូ​រី​កូ​ កូ​អ៊ី​កិ​(​ Yuriko​ Koike)​ ជា​ស្ត្រី​ដំបូង​ដែល​ជាប់​ឆ្នោត​ជា​អភិបាលក្រុង​តូ​ក្យូ​

​ក្រុង​តូ​ក្យូ​៖​ អ្នកនយោបាយ​ជើង​ចាស់​លោកស្រី​ យូ​រី​កូ​ កូ​អ៊ី​កិ​ (Yuriko​ Koike)​ បាន​ជាប់​ឆ្នោត​ជា​អភិបាលក្រុង​តូ​ក្យូ​ ដែល​លោកស្រី​គឺជា​ស្ត្រី​ទី​មួយ​ដែល​បាន​កាន់​តំណែង​អភិបាលក្រុង​ដ៏​ធំ​មួយ​នេះ​។​

លោកស្រី យូរីកូ កូអ៊ីកិ និងអ្នកគាំទ្រលើកដៃសាទរជ័យជម្នះក្នុងតំណែងជាអភិបាលក្រុងតូក្យូ។រូបភាពពី CNA
លោកស្រី យូរីកូ កូអ៊ីកិ និងអ្នកគាំទ្រលើកដៃសាទរជ័យជម្នះក្នុងតំណែងជាអភិបាលក្រុងតូក្យូ។រូបភាពពី CNA

​លោកស្រី​បាន​ឈ្នះ​ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាលពី​ថ្ងៃអាទិត្យ​ ទី​៣១​ ខែ​ក​ក្ដ​ដា​ ម្សិលមិញ​ ដែល​មាន​បេក្ខជន​ចូលរួម​ប្រកួត​ចំនួន​ ២១​រូប​។​ នេះ​បើ​យោង​តាម​ការ​ការ​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​។​

​ភ្លាមៗ​បន្ទាប់​ពី​លោកស្រី​ឈ្នះ​ឆ្នោត​  លោកស្រី​បាន​សម្ដែង​ការ​ប្តេជ្ញា​ទទួលយក​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ឆ្នាំ​ ២០២០​ ដែល​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​របស់​ប្រទេស​។​

​ទូរទស្សន៍​ជប៉ុន​ NHK​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំៗ​បាន​រាយការណ៍​ថា​ លោកស្រី​ Koike​ អាយុ​ ៦៤​ ឆ្នាំ​រូប​នេះ​ពិតជា​បាន​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​បាន​បិទ​នៅ​ម៉ោង​ ៨​ យប់​ ។​

លោកស្រី​ Koike​ គឺជា​អតីត​អ្នក​អត្ថាធិប្បាយ​ទូរទស្សន៍​ និង​ធ្លាប់​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ និង​បរិស្ថាន​ផង​ដែរ​។​ លោកស្រី​ Koike​ បាន​អះ អាង​ពី​ជ័យជម្នះ​របស់​ខ្លួន​ និង​បាន​ថ្លែង​ទៅ​កាន់​អ្នកគាំទ្រ​លោកស្រី​ភ្លាមៗ​ បន្ទាប់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ប្រកាស​ឱ្យ​លោកស្រី​ឈ្នះ​ការ​បោះ​ឆ្នោត​នេះ​។​

លោកស្រី​បាន​ថ្លែង​ក្នុង​សំឡេង​ស្អកៗ​ បន្ទាប់​ពី​លោកស្រី​បាន​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​កាលពី​ពី​រស​ប្តា​ហ៍​មុន​ ដែល​លោកស្រី​ថ្លែង​ថា​ ៖​ «​ខ្ញុំ​នឹង​ដឹកនាំ​នយោបាយ​ទីក្រុង​តូ​ក្យូ​នៅ​ក្នុង​លក្ខណៈ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ ហើយ​អ្នក​នឹង​បានឃើញ​ទីក្រុង​តូ​ក្យូ​មួយ​នេះ​ដែល​អ្នក​មិន​ធ្លាប់​ឃើញ​ពី​មុន​នោះ​»៕

ប្រភព​៖CNA

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ប្រជាជនអាហ្វហ្គានីស្ថាន១៦២នាក់ បានស្លាប់ដោយសារអាកាសធាតុត្រជាក់ខ្លាំង

  អាជ្ញាធរអាហ្វហ្គានីស្ថានបានរាយការណ៍កាល[...]

ក្រោមការគ្រប់គ្រងរបស់យោធាភូមាការដាំដុះអាភៀនមានការកើនឡើង

  របាយការណ៍របស់អង្គការសហប្រជាជាតិបានឱ្យដ[...]

សម្តេចសង្ឃកាតូលិកអំពាវនាវ​ឱ្យ​លុបចោលនូវច្បាប់​ប្រឆាំង​នឹងក្រុម​អ្នកស្រឡាញ់​ភេទ​ដូចគ្នា

  សម្តេចសង្ឃកាតូលិកបានចេញមុខបដិសេធច្បាប់[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x