en     km
en     km

រដ្ឋ​តិច​សាស់​៖​ មនុស្ស​១៦​នាក់​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​បា​ឡុ​ង​

Share

អាមេរិក៖ ​យោង​តាម​បណ្តាញសារព័ត៌មាន​ BBC​ បាន​ឲ្យ​ដឹង​ថា​ អាជ្ញាធរ​នៅ​ក្នុង​រដ្ឋ​តិច​សាស់​បាន​រាយការណ៍​ថា​ មនុស្ស​ ១៦​នាក់​ ដែល​ជិះ​នៅ​លើ​បា​ឡុ​ង​បាន​ស្លាប់​បាត់បង់​ជីវិត​ទាំងអស់​។​

ទីកន្លែងដែលបាឡុងបានធ្លាក់។រូបភាពBBC
ទីកន្លែងដែលបាឡុងបានធ្លាក់។រូបភាពBBC

បា​ឡុ​ង​នោះ​បាន​ធ្លាក់​នៅ​ទីវាល​មួយ​កន្លែង​ក្បែរ​ Lockhart​ ចំណាយ​ប្រហែល​ ៥០​ គីឡូម៉ែត្រ​ ភាគ​ខាងត្បូង​រដ្ឋធានី​ Austin​។​

​អ្នកត្រួតពិនិត្យ​នៅ​រដ្ឋ​ Caldwell​  លោក​ Daniel​ Law​ បាន​និយាយ​ថា​ បា​ឡុ​ង​បាន​ឆេះ​យ៉ាង​ខ្លាំង​ មុន​ពេល​ក្រុម​ជួយ​សង្គ្រោះ​មក​ដល់​។​

​វី​ឌី​អូ​ដែល​បាន​បង្ហោះ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​បង្ហាញ​ថា​ បា​ឡុ​ង​បាន​ធ្លាក់​នៅ​ក្បែរ​បង្គោល​ភ្លើង​ខ្ពស់​មួយ​ ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​អំពី​មូលហេតុ​នៃ​ការ​ធ្លាក់​នៅឡើយ​ទេ​។​ ក្រុម​អាជ្ញាធរ​ បាន​និយាយ​ថា​ បា​ឡុ​ង​ បាន​ធ្លាក់​នៅ​ម៉ោង​ប្រហែល​ ៧:៤៨​ នាទី​។​

​ក្រុម​សង្គ្រោះ​និយាយ​ថា​៖«​វា​គ្មាន​អ្នក​ណា​ម្នាក់​រស់រាន់​មានជីវិត​ក្នុង​ឧបទ្ទវហេតុ​នៃ​ការ​ធ្លាក់​បា​ឡុ​ង​នេះ​ឡើយ​»​។​ នេះ​ជា​ហេតុការណ៍​ធ្លាក់​បា​ឡុ​ង​ដែល​សម្លាប់​មនុស្ស​ច្រើន​ជាងគេ​បំផុត​នៅ​សហរដ្ឋអាមេរិក​។​

សូម​រំលឹក​ថា​ កាលពី​ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៣​ បា​ឡុ​ង​មួយ​បាន​ធ្លាក់​នៅ​ទីក្រុង​ Luxor​ ប្រទេស​អេ​ហ្ស៊ី​ប​ ហើយ​អ្នក​ទេសចរណ៍​បរទេស​ ១៩​ នាក់​បាន​ស្លាប់​។​ ​ហើយ​កាលពី​ខែ​ សីហា​ ឆ្នាំ​ ២០១២​ មនុស្ស​ ៦​ នាក់​បាន​ស្លាប់​ និង​ ២៦​ នាក់​ផ្សេង​ទៀត​ បាន​រង​របួស​ដោយ​ សារ​ធ្លាក់​បា​ឡុ​ង​ នៅ​ក្បែរ​តំបន់​ Ljubljana​ នៃ​ទីក្រុង​ Slovenia​។​

ប្រភព​៖​  BBC​

Share

ព័ត៌មានទាក់ទង

Image