en     km
en     km

​ក្រសួង​ការងារ​ព្រមាន​កញ្ញា​ ធី​ សុវណ្ណ​ថា​ និង​ លោក​ ស្រី​ ចំរើន​ករណី​ដើរតួ​នាទី​ជា​សហជីព

Share

ភ្នំពេញ៖ ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវ​ បាន​ចេញ​លិខិត​ព្រមាន​ កញ្ញា​ ធី​ សុវណ្ណ​ថា​ និង​ លោក​ ស្រី​ ចំរើន​ ករណី​ប្រតិ បត្តិការ​ការងារ​មួយ​ចំនួន​ដោយ​អះអាង​ថា​ ពួក​គេ​ជា​សហជីព​។​

លោក ស្រី ចំរើន នៅខាងឆ្វេង, កញ្ញា ធី សុវណ្ណថា នៅខាងស្តាំ។ រូបភាព WMC
លោក ស្រី ចំរើន នៅខាងឆ្វេង, កញ្ញា ធី សុវណ្ណថា នៅខាងស្តាំ។ រូបភាព WMC

​កាលពី​ថ្ងៃ​ទី​ ២៩​ ខែកក្កដា​ ឆ្នាំ​ ២០១៦​ ម្សិលមិញ​ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ចេញ​លិខិត​ព្រមាន​មួយ​ ដល់​អ្នក​ទាំង​ពីរ​ ឲ្យ​បញ្ឈប់​រាល់​សកម្មភាព​ដែល​តាំងខ្លួន​ជា​សហជីព​ដោយ​ មិន​បាន​ ចុះបញ្ជី​ត្រឹមត្រូវ​នោះ​។​ លិខិត​ដដែល​បន្ត​ថា​ ប្រសិនបើ​អ្នក​ទាំង​ពីរ​នៅ​តែ​បន្តសកម្មភាព​ដូចនេះ​ទៀត​ ក្រសួង​នឹង​មាន​វិធានការ​ផ្លូវច្បាប់​ស្តី​ពី​សហជីព​។​

ក្រសួង​ចេញ​លិខិត​ដូចនេះ​ បន្ទាប់​ពី​មាន​សកម្មភាព​មួយ​ចំនួន​របស់​លោក​ ស្រី​ ចំរើន​ និង​កញ្ញា​ ធី​ សុ​ណ្ណ​ថា​ ត្រូវ​បាន​ក្រុម​សហជីព​មួយ​ចំនួន​ចោទ​ថា​ បាន​តាំងខ្លួន​ថា​ជា​តំណាង​សហជីព​។​

យោង​តាម​លិខិត​ចុះ​ថ្ងៃ​ទី​ ២១​ខែកក្កដា​ ឆ្នាំ​២០១៦​ កន្លង​មក​ របស់​លោក​ ស្រី​ ចំរើន​ និង​កញ្ញា​ធី​ សុវណ្ណ​ថា​ ព្រមទាំង​អ្នក​ផ្ដិត​មេដៃ​ មួយ​ចំនួន​បាន​ចេញ​សេចក្តី​ព្រមាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​បាន​អះអាង​ថា​ ជា​ខ្លួន​ជា​តំណាង​សហជីព​។​ នៅ​ក្នុង​សេចក្តី​ព្រមាន​នោះ​ ពួក​គេ​មាន​គម្រោង​ធ្វើ​បាតុកម្ម​ រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ប្រសិនបើ​សហភាព​អឺរ៉ុប​បិទ​ការ​នាំ​ចូល​សម្លៀក​បំពាក់​ពី​ប្រទេស​កម្ពុជា​ តាម​សំណើរ​របស់​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​៕

srv

Share

Image
Image
Image