en     km
en     km

សហរដ្ឋអាមេរិក​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ THAAD​ នៅ​កូរ៉េ​ខាងត្បូង​ក្រោម​របៀបវារៈ​​លាក់លៀម​

Share

​ប៉េ​កាំ​ង​៖​ ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ី​ន​ហួរ​ បាន​ផ្សាយ​កាលពី​ថ្ងៃ​ទី​២៩​ក​ក្ដ​ដា​ ម្សិលមិញ​ថា​ សហរដ្ឋអាមេរិក​នឹង​ដាក់​ពង្រាយ​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល​ THAAD​ របស់​ខ្លួន​ នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ ដោយ​សំអាង​ថា​ខែល​នេះ​ អាច​ទប់ស្កាត់​ការ​គំរាមកំហែង​ណាមួយ​ពី​កូរ៉េ​ខាងជើង​បាន​។​  

ពលរដ្ឋកូរ៉េខាងត្បូងតវ៉ានឹងការបំពាក់ប្រព័ន្ធការពារមីស៊ីល ​ព្រោះប្រព័ន្ធនេះប៉ះពាល់សុខភាពពលរដ្ឋ។ រូបភាពស៊ិនហួរ
ពលរដ្ឋកូរ៉េខាងត្បូងតវ៉ានឹងការបំពាក់ប្រព័ន្ធការពារមីស៊ីល ​ព្រោះប្រព័ន្ធនេះប៉ះពាល់សុខភាពពលរដ្ឋ។ រូបភាពស៊ិនហួរ

​កាលពី​ពី​រស​ប្តា​ហ៍​មុន​ ក្រសួងការពារជាតិ​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​ប្រកាស​ចុះ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​អា​មេ​រិ​ក​ ដើម្បី​បំពាក់​ថាមពល​នៃ​ប្រព័ន្ធ​ THAAD​ នៅ​ក្នុង​តំបន់​ភាគ​ខាងត្បូង​របស់​ប្រទេស​ខ្លួន​បើ​ទោះបីជា​មានការ​ជំទាស់​ ម្តង​ហើយ​ម្តងទៀត​ពី​ប្រជាជន​ក្នុងស្រុក​ និង​បណ្តា​ប្រទេស​ជិតខាង​ក៏​ដោយ​។​

​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ THAAD​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក​ Lockheed​ Martin​ ។​ វា​គឺជា​ប្រព័ន្ធ​ប្រឆាំង​កាំ​ជ្រួញ​ឆ្លង​ទ្វីប​រយៈ​ចម្ងាយ​ខ្លី​ និង​មធ្យម​។​ វា​ត្រូវ​បាន​ផ្សំ​ឡើង​ពី​ប្រព័ន្ធ​ទំនើប​ប្រាំមួយ​យ៉ាង​ទប់ស្កាត់​ការ​បាញ់​ចល័ត​ ហើយ​មាន​សមាភាព​ស្កាត់​ចំនួន​ ៤៨​ យ៉ាង​ មាន​ប្រព័ន្ធ​រ៉ា​ដា​ និង​ការ​គ្រប់គ្រង​ភ្លើង​ផង​ដែរ​។​ ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នេះ​ មាន​តម្លៃ​ប្រមាណ​ ១,៣​ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

​ប្រទេស​ចិន​ និង​រុ​ស្ស៊ី​បាន​សម្តែង​ការ​ប្រឆាំង​យ៉ាង​ខ្លាំង​ ទៅ​នឹង​ការ​ដាក់​ពង្រាយ​ THAAD​នេះ​  ដែល​ជា​ប្រព័ន្ធ​រ៉ា​ដា​ X-band​ ដែល​អាច​មើល​ទឹកដី​របស់​ចិន​ និង​រុ​ស្ស៊ី​ ឆ្ងាយ​ហួស​ពី​កូរ៉េ​ខាងជើង​ទៅ​ទៀត​ ។​

​ប្រព័ន្ធ​ខែល​ THAAD​ នេះ​ នឹង​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ទីក្រុង​ Seongju​  ប្រមាណ​ ៣០០​ គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​នៃ​ទីក្រុង​សេ​អ៊ូ​ល​។​ អ្នកស្រុក​រស់នៅ​ក្នុង​តំបន់​នោះ​បាន​បញ្ចេញ​កំហឹង​ជំទាស់​យ៉ាង​ខ្លាំង​ផង​ដែរ​ ជាមួយ​និង​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ THAAD​ ដែល​ប្រព័ន្ធ​រ៉ា​ដា​ X-band​ នេះ​ ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​ប្រព័ន្ធ​មួយ​បញ្ចេញ​មីក្រូ​ដែល​អាច​ប៉ះពាល់​ដល់​រាង​កាយ​មនុស្ស​៕

ប្រភព​៖​ ស៊ី​ន​ហួរ​

Share

Image
Image
Image