វៀតណាម៖ រដ្ឋាភិបាលវៀតណាមបានឱ្យដឹងថា ការបំពុលបរិយាកាសពីក្រុមហ៊ុនផលិតដែករបស់តៃវ៉ាន់ បានធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាជនជាង ២ សែននាក់ រួមទាំងប៉ះពាល់ជីវភាពអ្នកនេសាទចំនួន ៤១០០០នាក់ផងដែរ។
បើយោងតាមការសែត Thanh Nien បានដកស្រង់សម្ដីរដ្ឋាភិបាលបានរាយការណ៍រឿងនេះ នៅសភាជាតិវៀតណាមថា ក្រុមហ៊ុន Formosa Plastics Group ធ្វើឲ្យប៉ះពាល់ដល់តំបន់ទេសចរណ៍សំខាន់ៗនៅតំបន់នោះ។
កាលពីខែមុននេះ ក្រុមហ៊ុន Formosa ដែលបានទទួលស្គាល់ចំពោះផលប៉ះពាល់ ហើយសន្យាថា នឹងផ្តល់សំណង់ដល់អ្នកប៉ះពាល់ និងធ្វើការកែលម្អរបរិស្ថានឡើងវិញ ដោយចំណាយទឹកប្រាក់ចំនួន ៥០០ លានដុល្លារអាមេរិក។
គេប៉ានប្រមាណថា ត្រីប្រមាណ ១១៥ តោនបានងាប់នៅលើឆ្នេរសមុទ្រ ដោយលាតសន្ធឹងប្រវែងជាង ២០០ គីឡូម៉ែត្រ នៅឆ្នេរសមុទ្រភាគកណ្តាលនៃប្រទេសវៀតណាម កាលពីខែមេសា។
ការសែត Thanh Nien បន្ថែមថា ត្រី១៥០ តោន បានងាប់នៅក្នុងកសិដ្ឋានចិញ្ចឹមត្រី ហើយកសិដ្ឋានមួយផ្សេងទៀត ត្រីនៅកសិដ្ឋាននេះក៏បានងាប់ ៦៧ តោនផងដែរ។ឮ
ឧបទ្ទវហេតុនេះបានបង្កឱ្យមានការតវ៉ា នៅទូទាំងប្រទេសវៀតណាម។
ប្រភពដដែលបន្តថា រដ្ឋាភិបាលសន្យារៀនសូត្រពីឧបទ្ទវត្តិហេតុនេះ ហើយត្រូវត្រួតពិនិត្យឱ្យបានត្រឹមត្រូវពីស្ថានភាពបរិស្ថានឡើងវិញ ហើយជាមួយគ្នានេះ រដ្ឋាភិបាលក៏បានសន្យាផ្តល់សំណងដល់ពលរដ្ឋដែលរងផលប៉ះពាល់នៅខែក្រោយ ខណៈក្រុមមន្ត្រីបានហៅថា វាជាគ្រោះមហន្តរាយបរិស្ថានអាក្រក់បំផុតរបស់ប្រទេសនេះ។
ក្រមហ៊ុន Formosa Ha Tinh តៃវ៉ាន់បានដាក់ទុនវិនិយោគ ១០ ពាន់ ៦ លានដុល្លារ ក្នុងនោះមានរោងចក្រផលិតដែក រោងចក្រថាមពល និងកំពង់ផែសមុទ្រគឺ ជាផ្នែកមួយនៃការវិនិយោគបរទេសធំបំផុតនៅក្នុងប្រទេសវៀតណាម។
កាកសំណល់ចេញពីរោងចក្រទាំងនោះ បានបំពុលទឹកដោយសារសាធាតុអាស៊ីតកាបូនិច ដែលសាយភាយចូលទៅក្នុងសមុទ្រ។
ការវាយតម្លៃបឋមនៃការខូចខាត បង្កឡើងដោយការបំពុលនេះបានបង្ហាញថា វាបានប៉ះពាល់ដល់ថ្មប៉ប្រះទឹក ៤៥០ ហិកតា និងផ្កាថ្មដែលក្នុងនោះមាន ៤០ ទៅ ៦០% ត្រូវបានបំផ្លាញ ហើយក្រុមសត្វសមុទ្រមួយចំនួនក្នុងតំបន់ដែលរងផលប៉ះពាល់ត្រូវបានហិនហោចស្ទើរពាក់កណ្តាល៕
ប្រភពៈ Thanh Nien