en     km
en     km

​អ្វី​ដែល​នាំ​ឱ្យ​លោកស្រី​ ពុង​ ឈី​វ​កេ​ក​ ទទួល​បាន​គ្រឿង​ឥស្សរិយយស​ដ៏​ឧត្តុង្គឧត្តម​ពី​ប្រទេស​បារាំង​?🔊

Share

ភ្នំពេញ៖ កាលពី​ថ្ងៃ​ទី​២៨​ កក្កដា​ ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​ លោកស្រី​វេជ្ជបណ្ឌិត​ ពុង​ ឈី​វ​កេ​ក​ ប្រធាន​សម្ព័ន្ធ​ខ្មែរ​ជំរឿន​ និង​ការពារ​សិទ្ធិ​មនុស្ស​លី​កាដូ​ ត្រូវ​បាន​លោក​ ហ្ស​ង់​ ក្លូ​ដ​ ពាំ​បឺ​ហ្វ​ ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា​ បំពាក់​គ្រឿង​ឥស្សរិយយស​ ឡា​ឡេ​ស្យុ​ង​ដោ​នើ​រ​ ថ្នាក់​អស្ស​ឬ​ទ្ធិ​ ដែល​ជា​គ្រឿង​ឥស្សរិយយស​ដ៏​ឧត្តុង្គឧត្តម​បំផុត​របស់​ប្រទេស​បារាំង​។​
​មន្ត្រី​សង្គម​ស៊ី​វិល​ និង​អ្នកវិភាគ​បញ្ហា​សង្គម​បាន​សាទរ​ ដោយ​លើក​ឡើង​ថា​លោកស្រី​ ពុង​ ឈី​វ​កេ​ក​ ពិត​ជាស​ក្ដ័​សម​ទទួល​បាន​គ្រឿង​ឥស្សរិយយស​ ដ៏​ឧត្តុង្គឧត្តម​បែប​នេះ​ពី​ប្រទេស​បារាំង​នេះ​។​

 

លោកស្រី ពុង ឈីវកេក និងលោក ហ្សង់ ក្លូដ ពាំបឺហ្វ។
លោកស្រី ពុង ឈីវកេក និងលោក ហ្សង់ ក្លូដ ពាំបឺហ្វ។

​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​ប្រកាស​ថា​ ការ​បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​លោកស្រី​ ពុង​ ឈី​វ​កេ​ក​ នេះ​ ដើម្បី​ជា​សក្ខីភាព​នៃ​ការ​កោតសរសើរ​របស់​ប្រទេស​បារាំង​ ចំពោះ​តួនាទី​របស់​លោកស្រី​ ក្នុង​ដំណើរការ​ជួយ​ផ្សះផ្សារ​ជាតិ​ និង​ការ​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។​ សេចក្ដី​ប្រ​ កាស​ព័ត៌មាន​បញ្ជាក់​ទៀត​ថា​ គ្រឿង​ឥស្សរិយយស​ឡា​ឡេ​ស្យុ​ង​ដោ​នើ​រ​ គឺជា​គ្រឿង​ឥស្សរិយយស​ដ៏​ឧត្តុង្គឧត្តម​បំផុត​របស់​ប្រទេស​បារាំង​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ព្រះ​ចៅ​ណា​ប៉ូ​ឡេ​អុង​បូ​ណា​ប៉ាត​ក្នុង​នៅ​ឆ្នាំ​ ១៨០២​ ជូន​បុគ្គល​ណា​ដែល​ជួយ​បញ្ហា​មនុស្សជាតិ​។​

​លោកស្រី​ ជា​ វ​ណ្ណាត​ អ្នកវិភាគ​បញ្ហា​សង្គម​ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃ​ទី​២៩​ កក្កដា​ នេះ​ថា​ លោកស្រី​ ពុង​ ឈី​វ​កេ​ក​ គឺ​ពិតជា​ស័​ក្ត​សម​ទទួល​បាន​កិត្តិយស​នេះ​ ព្រោះ​លោកស្រី​គឺជា​ស្ថាបនិក​ម្នាក់​ បាន​រៀបចំ​ឱ្យ​មានការ​ជួប​គ្នា​រវាង​ ព្រះករុណា​ សម្តេច​នរោត្តម​ សីហ​នុ​ និង​សម្តេច​ ហ៊ុន​ សែន​ ដែល​ធ្វើ​ឱ្យ​កម្ពុជា​ មាន​សុខ​សន្តិភាព​មក​ទល់​បច្ចុប្បន្ន​។​

​លោកស្រី​បន្ត​ថា​ ក្រៅពី​នោះ​ លោកស្រី​ បាន​ធ្វើ​ការងារ​យ៉ាងច្រើន​ ក្នុង​ការ​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​ និង​តាមដាន​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។​

​លោកស្រី​ ជា​ វ​ណ្ណាត​ មាន​ប្រសាសន៍​ថា​  លោកស្រី​ ឈី​វ​កេ​ក​ គឺ​ស្ត្រី​គំរូ​មួយ​សម្រាប់​ស្ត្រី​ទាំងអស់​នៅ​កម្ពុជា​។​ លោកស្រី​ ជា​ វ​ណ្ណាត​៖«​នេះ​ជា​គំរូ​ដល់​ស្ដ្រី​ទូទៅ​ គួរតែ​ខិតខំ​ប្រឹងប្រែង​បន្ដ​សិក្សា​រៀនសូត្រ​ដើម្បី​ឲ្យ​បាន​ច្រើន​ដើម្បី​ឲ្យ​ខ្ពស់​ ព្រោះ​បើកាលណា​បាន​ច្រើន​ បាន​ខ្ពស់​បទ​ពិសោធន៍​ច្រើន​អាច​ជួយ​វិភាគទាន​ដល់​សង្គម​បាន​ច្រើន​ ត្រង់​ចំណុច​នេះ​ចាត់​ទុក​ថា​លោកស្រី​ ជា​គំរូ​ល្អ​សម្រាប់​ស្ដ្រី​ខ្មែរ​យើង​ឯទៀតៗ​ពិសេស​ស្ដ្រី​ជំនាន់​នេះ​នឹង​ជំនាន់​ក្រោយៗ​»​។​

​ចំណែក​ស្រី​ រស់​ សុភាព​ នាយ​កា​ប្រតិបត្តិ​អង្គការ​យេ​ន​ឌ័​រ​ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ បាន​សម្តែង​នូវ​មោ​ទ​ភាព​ចំពោះ​លោកស្រី​ ពុង​ ឈី​វ​កេ​ក​ ក្នុង​នាម​ជា​ស្ត្រី​ខ្មែរ​មួយ​រូប​បាន​ទទួល​គ្រឿង​ឧត្តុង្គឧត្តម​បំផុត​ពី​ប្រ​ ទេស​បារាំង​នេះ​។​

​លោកស្រី​ថា​ លោកស្រី​ ពុង​ ឈី​វ​កេ​ក​ គឺជា​បុគ្គល​មួយ​រូប​ ដែល​មាន​សារៈសំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ មានការ​ចរចា​ ឈាន​ទៅ​រក​ការ​បង្រួម​បង្រួម​ជាតិ​ និង​នាំ​មក​នូវ​សន្តិភាព​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងមូល​។​សំលេង​

​លើស​ពី​នេះ​ទៅ​ទៀត​ លោកស្រី​ រស់​ សុភាព​ មាន​ប្រសាសន៍​ថា​ ក្រៅ​ធ្វើ​ការងារ​ជំរុញ​ឱ្យ​មានការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​លោកស្រី​ ពុង​ ឈី​វ​កេ​ក​ បាន​ធ្វើ​ការងារ​យ៉ាងច្រើន​ ដើម្បី​ជំរុញ​ឱ្យ​មាន​សមភាព​យេ​ន​ឌ័​រ​ ឱ្យ​មានការ​យកចិត្តទុកដាក់​ចំពោះ​ស្ត្រី​ និង​កុមារ​។​ បន្ថែម​ពី​នេះ​លោកស្រី​ ក៏​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ ក្នុង​ការ​ទំនាក់ទំនង​រាល់​ថ្នាក់ដឹកនាំ​សំខាន់ៗ​ ដើម្បី​បញ្ចុះបញ្ចូល​ធ្វើ​ឱ្យ​មានការ​គោរព​សិទ្ធិ​ មនុស្ស​ និង​សិទ្ធិ​ស្ត្រី​។​ លោកស្រី​ រស់​ សុភាព​៖«​លោកស្រី​បាន​ចូល​មក​ប្រទេស​កម្ពុជា​ធ្វើការ​យ៉ាងច្រើន​ ដើម្បី​ឲ្យ​មាន​សន្ដិភាព​ក្នុង​សង្គម​យើង​ បង្កើត​បាន​អង្គការ​ដែល​ជំរុញ​ទៅ​លើ​ការ​សិទ្ធ​មនុស្ស​កុំ​ឲ្យ​មាន​អំពើ​ហិង្សា​ យើង​ក៏​សូម​អរគុណ​ដល់​ថ្នាក់ដឹកនាំ​ប្រទេស​បារាំង​ដែរ​ដែល​លោក​បាន​មើលឃើញ​ ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​លោកស្រី​ ហើយ​បើ​ថ្នាក់ដឹកនាំ​ផ្សេង​ទៀត​បាន​ផ្ដល​តម្លៃ​ដល់​លោកស្រី​ទៀត​ខ្ញុំ​រិ​ត​តែ​មាន​ក្ដី​រីករាយ​»​។​

​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា​លោក​ ហ្ស​ង់​ក្លូ​ដ​ ពាំ​ប៊ឺ​ហ្វ​ កាលពី​ថ្ងៃ​ទី​២៨​ កក្កដា​ គឺ​ក្រៅពី​បំពាក់​ គ្រឿង​ឥស្សរិយយស​ ជូន​លោកស្រី​ពុង​ ឈី​វ​កេ​ក​  ក៏​បាន​សរសើរ​លោកស្រី​ខ្មែរ​រូប​នេះ​ថា​ គឺជា​ស្ត្រី​ដ៏​ក្លៀវក្លា​នៅ​កម្ពុជា​ និង​ជា​មនុស្ស​ដ៏​មាន​ឥទ្ធិពល​ ព្រមទាំង​ទទួល​បានការ​គោរព​កោតសរសើរ​នៅ​ក្នុង​ចំណោម​អង្គការ​សង្គម​ស៊ី​វិល​នៅ​កម្ពុជា​។​

​ឯកអគ្គរដ្ឋទូត​បារាំង​រូប​នេះ​ ក៏​បាន​រម្លឹក​ពី​ជីវប្រវត្តិ​ដ៏​គួរ​ឱ្យ​កត់សម្គាល់​របស់​លោកស្រី​ ពុង​ ឈី​វ​កេ​ក​ បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​វេជ្ជសាស្ត្រ​នៅ​ប្រទេស​បារាំង​ ហើយ​បាន​វិល​ត្រលប់​មក​កម្ពុជា​វិញ​នៅ​ឆ្នាំ​១៩៦៨​ ដើម្បី​បំពេញការងារ​នៅ​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​។ ​លោក​ ហ្ស​ង់​ក្លូ​ដ​ បន្ត​ថា​ នៅ​ឆ្នាំ​១៩៧១​ លោកស្រី​បាន​ និរទេស​ខ្លួន​ ពី​កម្ពុជា​ ទៅ​កាន់​ប្រទេស​បារាំង​ ដែល​នៅ​ទីនោះ​ លោកស្រី​បាន​ដើរតួ​នាទី​សំខាន់​ ក្នុង​ដំណើរការ​ផ្សះផ្សារ​ជាតិ​កម្ពុជា​។​

​លោក​ថា​ លោកស្រី​ គឺជា​អ្នក​ចូល​រូ​ម​ផ្តួចផ្តើម​រៀបចំ​ឱ្យ​មាន​ជំនួប​ ដំបូង​រវាង​សម្ដេច​សីហ​នុ​ សីហ​នុ​ និង​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​នៅ​ប្រទេស​បារាំង​ ដែល​ ជំនួប​នៅ​ឆ្នាំ​ ១៩៨៧​ នោះ​ គឺជា​ចំណុច​ចាប់ផ្តើម​នៃ​ការ​ចរចា​សន្តិភាព​ រហូត​ឈាន​ទៅ​សម្រេច​ចេញ​ជា​លទ្ធផល​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ ប៉ា​រី​ស​ ២៣​ ខែតុលា​ ឆ្នាំ​ ១៩៩១​ ។​

លោក​បន្ត​ថា​ ក្រៅពី​បេសកកម្ម​ដ៏​សំខាន់​នេះ​ អ្នកស្រី​ ពុង​ ឈី​វ​កេ​ក​ ក៏​បង្កើត​អង្គការ​សិ​ទិ្ធ​មនុស្ស​គឺ​អង្គការ​លី​កាដូ​ ដោយ​បាន​ជួយ​អង្កេត​ការ​បោះ​ឆ្នោត​ ការពារ​សិទ្ធិ​មនុស្ស​ និង​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ អស់​រយៈពេល​ជាង​ ២០​ ឆ្នាំ​ មកនេះ​។​

​លោកស្រី​ ពុង​ ឈី​វ​កេ​ក​ ដែល​បាន​ទទួល​គ្រឿង​ឥស្សរិយយស​នេះ​ លោកស្រី​បាន​បង្ហាញ​មោទនភាព​ និង​សម្តែង​អំណរ​គុណ​ចំពោះ​ប្រ​ទស​បារាំង​ ដែល​បាន​ទទួលស្គាល់​ ព្រមទាំង​ផ្តល់​នូវ​គ្រឿង​ឥស្សរិយយស​ដល់​លោកស្រី​។​

​លោកស្រី​បន្ត​ថា​ គ្រឿង​ឥស្សរិយយស​នេះ​ គឺជា​គ្រឿង​លើក​ចិត្ត​ ចំពោះ​លោកស្រី​ ក៏​ដូច​អង្គការ​លី​កាដូ​ ឱ្យ​បន្ត​ធ្វើ​ការងារ​លើកកម្ពស់​សិទ្ធ​មនុស្ស​បន្ត​ទៀត​។​ លោកស្រី​ ពុង​ ឈី​វ​កេ​ក​៖«​កុំ​ដាក់​ដៃ​ចុះ​ កុំ​ថា​អស់សង្ឃឹម​ហើយ​ ធ្វើ​អត់​បាន​ល្អ​ទេ​ ត្រូវ​តែ​ធ្វើ​បន្ដ​ទៀត​មាន​អំណត់​នៅ​ក្នុង​ចិត្ដ​ចាប់ដៃ​គ្នា​ធ្វើការ​ជាមួយនឹង​សង្គម​ស៊ី​វិល​ទាំងអស់​ព្រោះ​សង្គម​ស៊ី​វិល​គេ​មាន​ប្រព័ន្ធ​ផ្សាយ​ព័ត៌មាន​ ធ្វើ​ជា​ដៃ​គួ​ ហើយ​សំណូមពរ​ទៅ​កាន់​រដ្ឋាភិបាល​ទុក​សង្គម​ស៊ី​វិល​ជា​ដៃ​គួ​ពិតប្រាកដ​ដើម្បី​យើង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​យើង​ទាំងអស់​គ្នា​»​។​

​លោកស្រី​ ពុង​ ឈី​វ​កេ​ក​ បច្ចុប្បន្ន​ ជា​ ប្រធាន​សម្ព័ន្ធ​ខ្មែរ​ជំរឿន​ និង​ការពារ​សិទ្ធិ​មនុស្ស​លី​កាដូ​ (Licadho)​ ។​លោកស្រី​មានកូន​ ៣​នាក់​ ហើយ​ បច្ចុប្បន្ន​ លោកស្រី​មាន​អាយុ​៧៤​ឆ្នាំ​៕

Share

ព័ត៌មានទាក់ទង

Image