en     km
en     km

ចិន​ក្រើនរំលឹក​ថា​ សេចក្តីសម្រេច​ម​ជ្ឈឹ​ត្ត​ការ​អន្តរជាតិ​ក្រុង​ឡា​អេ​ គឺ​មិន​ស្របច្បាប់​

Share

ចិន៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក​ លូ​ កាំ​ង​ បាន​ប្រការ​ពី​ជំហរ​របស់​ចិន​ជា​ថ្មី​ទៀត​ថា​ សេចក្តីសម្រេច​ម​ជ្ឈឹ​ត្ត​ការ​តុលា ការអន្តរជាតិ​ក្រុង​ឡា​អេ​ លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​គឺ​មិន​ស្របច្បាប់​នោះ​ទេ​។​

china-south-sea-thum
​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ CNTV​ លោក​ លូ​ ធ្វើការ​កត់សម្គាល់​ដូច្នេះ​ គឺ​បន្ទាប់​ពី​មាន​របាយការណ៍​មួយ​ពី​ប្រទេស​ជប៉ុន​ ដែល​និយាយ​ថា​ប្រទេស​ចិន​គួរតែ​គោរព​តាម​ច្បាប់​អន្តរជាតិ​មួយ​នេះ​ និង​ត្រូវ​ទទួលយក​លទ្ធផល​ដែល​តុលាការ​បាន​សម្រេច​។​ ​លោក​ លូ​ និយាយ​ថា​៖«​បណ្តា​ប្រទេស​ជាង​ ៨០​ រួម​មាន​ទាំង​អន្ដរជាតិ​ និង​ក្រុម​ប្រទេស​ក្នុង​តំបន់​ផង​ ក៏​បាន​គាំទ្រ​ជំហរ​របស់​ប្រទេស​ចិន​ផង​ដែរ​។​ មាន​តែ​ប្រទេស​ពីរ​ ទៅ​បី​ ប៉ុណ្ណោះ​ថា​ សេចក្តីសម្រេច​នេះ​គឺ​ត្រឹមត្រូវ​ស្របច្បាប់​ និង​ដោយ​អនុលោម​តាម​ច្បាប់​អន្តរជាតិ​។​ ខ្ញុំ​សង្ឃឹមថា​ បណ្តា​ប្រទេស​មួយ​ចំនួន​គួរតែ​អនុវត្ត​តាម​ជំហរ​មតិ​ភាគច្រើន​នៃ​សហគមន៍​អន្តរជាតិ​»​។​

​លោក​ Lu​ បានឱ្យ​ដឹង​ទៀត​ថា​ ភាគច្រើន​នៃ​ប្រទេស​ទាំងនោះ​ ក៏​យល់​ថា​សេចក្តីសម្រេច​តុលាការអន្តរជាតិ​គឺ​ខុស​និង​តួនាទី​ខ្លួន​ផង​ដែរ​។​

​លោក​ Lu​ Kang​ បាន​ថ្លែង​ថា​ សេចក្តីសម្រេច​អន្តរជាតិ​នេះ​ គឺ​មិន​មាន​តំលៃ​អ្វី​នោះ​ទេ​ ហើយ​ចិន​ចាត់​ទុក​ការ​សម្រេច​នេះ​ជា​មោឃៈ​តាំងពី​ដំបូង​មក​ម្ល៉េះ​ ចំណែក​របាយការណ៍​ពី​ជប៉ុន​ក៏​ផ្ទុយ​និង​ភាព​ត្រឹមត្រូវ​ផង​ដែរ​។​

​អ្នកនាំពាក្យ​រូប​នេះ​ បាន​លើក​ឡើង​ទៀត​ថា​ ភាគច្រើន​នៃ​បណ្តា​ប្រទេស​អាស៊ាន​ បាន​ព្រមព្រៀង​គ្នា​ដោះស្រាយ​ជម្លោះ​នេះ​ តាម​រយៈ​ការ​ចរចា​ដោយ​ផ្ទាល់​រវាង​ប្រទេស​ពាក់ព័ន្ធ​៕

​ប្រភព​៖​ CNTV

Share

ព័ត៌មានទាក់ទង

Image