ភ្នំពេញ៖ ក្នុងកម្មវិធីរួមគិតរួមបង្កើតទីផ្សារដើម្បីសង្គម និងពិសារអាហារសេរីរាង្គខ្មែរ កាលពីថ្ងៃព្រហស្បត្តិ៍ ទី២៨ខែកក្កដា ឆ្នាំ២០១៦ លោក កឹម អឿន បានផ្ដល់បទសម្ភាសន៍ដល់វិទ្យុស្ដ្រីFM102 ថា នៅថ្ងៃទី៧សីហា ២០១៦ ខាងមុខនេះ ផ្សារកម្សាន្ដ ឬ Sun fair នឹងមានវត្តមាននៅស្ដាតអូឡាំពិក។ លោក បានបន្ថែមថាផ្សារកម្សាន្ដមួយនេះ នឹងបើកអោយលក់ជារៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង៨ព្រឹកដល់១២ថ្ងៃត្រង់។
នៅក្នុងពិធីដែលមានវត្តមាន រដ្ឋមន្ដ្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ពីសមាគមរួមគិតរួមបង្កើតផ្សារដើម្បីសង្គម និងមានវត្តមានអ្នកជំនួញមួយចំនួនដូចជាលោកឧកញ្ញ៉ា គួច ម៉េង លី ជាដើមនោះ លោក កឹម អឿន បានបញ្ជាក់បន្ថែមទៀតថា ផ្សារកម្សាន្ដនេះមិនត្រឹមតែផ្ដោតសំខាន់លើផលិតផលខ្មែរ និងបន្លែសិរីរាង្គដែលគ្មានជាតិគីមីប៉ុណ្ណោះទេ ប៉ុន្ដែក៏ផ្ដោតទៅលើទំនិញ ប្រើ១ទឹកផងដែរ។
ដើម្បីជ្រាបច្បាស់ជាបន្ដសូមអញ្ជើញស្ដាប់បទសម្ភាសន៍រវាងកញ្ញា ជុំ ជោគជាតា អ្នករាយការណ៍ព័ត៌មានវិទ្យុស្ដ្រីFM102 ជាមួយលោក កឹម អឿនប្រធានក្លឹបម៉ត់តៃណៃ និងជានាយកមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដូចតទៅ៖