en     km
en     km

បទ​សម្ភាសន៍​៖​ ជុំវិញ​វត្តមាន​ផ្សារ​កម្សាន្ដ​ដែល​លេច​រូបរាង​ ដំបូង​គេ​នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ​

Share

ភ្នំពេញ៖ ក្នុង​កម្មវិធី​រួម​គិត​រួម​បង្កើត​ទីផ្សារ​ដើម្បី​សង្គម​ និង​ពិសារ​អាហារ​សេរី​រា​ង្គ​ខ្មែរ​ កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ ទី​២៨​ខែកក្កដា​ ឆ្នាំ​២០១៦​ លោក​ កឹ​ម​ អឿ​ន​ បាន​ផ្ដល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​ស្ដ្រី​FM102​ ថា​ នៅ​ថ្ងៃ​ទី​៧​សីហា​ ២០១៦​ ខាង​មុខ​នេះ​ ផ្សារ​កម្សាន្ដ​ ឬ​ Sun​ fair​ នឹង​មាន​វត្ត​មាននៅ​ស្ដា​ត​អូ​ឡាំ​ពិ​ក​។​ លោក​ បាន​បន្ថែម​ថា​ផ្សារ​កម្សាន្ដ​មួយ​នេះ​ នឹង​បើក​អោយ​លក់​ជា​រៀងរាល់ថ្ងៃ​អាទិត្យ​ វេលា​ម៉ោង​៨​ព្រឹក​ដល់​១២​ថ្ងៃត្រង់​។​

​កម្មវិធី​រួម​គិត​រួម​បង្កើត​ទីផ្សារ​ដើម្បី​សង្គម​ និង​ពិសារ​អាហារ​សេរី​រា​ង្គ​ខ្មែរ​ កាលពី​ល្ងាច​ថ្ងៃ​ទី​២៨​ខែកក្កដា​ ឆ្នាំ​២០១៦
រួម​បង្កើត​ទីផ្សារ​ដើម្បី​សង្គម​ និង​ពិសារ​អាហារ​សេរី​រា​ង្គ​ខ្មែរ​ កាលពី​ល្ងាច​ថ្ងៃ​ទី​២៨​ខែកក្កដា​ ឆ្នាំ​២០១៦

​នៅ​ក្នុង​ពិធី​ដែល​មាន​វត្តមាន​ រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន​ លោក​ សាយ​ សំ​អាល់​ ពី​សមាគម​រួម​គិត​រួម​បង្កើត​ផ្សារ​ដើម្បី​សង្គម​ និង​មាន​វត្តមាន​អ្នកជំនួញ​មួយ​ចំនួន​ដូច​ជា​លោក​ឧក​ញ្ញ៉ា​ គួ​ច​ ម៉េ​ង​ លី​ ជាដើម​នោះ​ លោក​ កឹ​ម​ អឿ​ន​ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ ផ្សារ​កម្សាន្ដ​នេះ​មិន​ត្រឹមតែ​ផ្ដោត​សំខាន់​លើ​ផលិតផល​ខ្មែរ​ និង​បន្លែ​សិរី​រា​ង្គ​ដែល​គ្មាន​ជាតិ​គីមី​ប៉ុណ្ណោះ​ទេ​ ប៉ុន្ដែ​ក៏​ផ្ដោត​ទៅ​លើ​ទំនិញ​ ប្រើ​១​ទឹក​ផង​ដែរ​។​  

ដើម្បី​ជ្រាប​ច្បាស់​ជា​បន្ដ​សូម​អញ្ជើញ​ស្ដាប់​បទ​សម្ភាសន៍​រវាង​កញ្ញា​ ជុំ​ ជោគ​ជាតា​ អ្នករាយការណ៍​ព័ត៌មាន​វិទ្យុ​ស្ដ្រី​FM102​ ជាមួយ​លោក​ កឹ​ម​ អឿ​ន​ប្រធាន​ក្លឹ​ប​ម៉ត់​តៃ​ណៃ​ និង​ជានាយកមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ​ដូច​តទៅ​៖


លោក​ កឹ​ម​ អឿ​ន​ប្រធាន​ក្លឹ​ប​ម៉ត់​តៃ​ណៃ​ និង​ជានាយកមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន
លោក​ កឹ​ម​ អឿ​ន​ប្រធាន​ក្លឹ​ប​ម៉ត់​តៃ​ណៃ​ និង​ជានាយកមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន

 

 

 

 

 

Share

Image
Image
Image