en     km
en     km

អង្គការ​ចំនួន​១៦​នឹង​រៀបចំ​វេទិការ​យុវជន​ និង​ការ​វិនិយោគ​

Share

​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​១៦​ នឹង​រៀបចំ​ឱ្យ​មាន​វេទិការ​យុវជន​មួយ​ស្តី​ពី​ «​ការ​វិនិយោគ​ទៅ​លើ​យុវជន​ដើម្បី​លើកកម្ពស់​អភិបាលកិច្ច​ល្អ​ និង​ការ​អភិវឌ្ឍ​ប្រក​ដោយ​ចីរភាព​»​នៅថ្ងៃសុក្រ ទី ២៩កក្តដា វេលាម៉ោង ៧:៣០ នាទី រហូតដល់ម៉ោង ១២:០០ នាទីនៅមជ្ឈមណ្ឌលដាយកូនៀរ (ICF)។​​ការ​រៀបចំ​វេទិការ​នេះ​ក្នុង​គោលបំណង​ដើម្បី​បង្កើន​ការ​យល់​ដឹង​បន្ថែម​ដល់​យុវជន​ពី​ ផែនការ​យុទ្ធសាស្ត្រ​ និង​ការ​អនុវត្ត​ល្អ​ របស់​ក្រសួង​អប់រំ​យុវជន​ និង​កី​ទ្បា​ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​។​

0001​បន្ថែម​ពី​នេះ​ទៀត​គឺ​ដើម្បី​លើកកម្ពស់​វិស័យ​អប់រំ​ វិស័យ​ការងារ​ ក្នុង​គោលនយោបាយ​ជាតិ​អភិវឌ្ឍន៍​យុវជន​កម្ពុជា​ និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ ប្រកបដោយ​ប្រសិទ្ធភាព​ និង​ប្រសិទ្ធ​ផល​។​ ជា​ពិសេស​ព្រមទាំង​ភ្ជាប់​ទំនាក់ទំនង​ការ​ស្គាល់គ្នា​ និង​យោគយល់​ពី​គ្នា​រវាង​ក្រសួង​អប់រំ​ ក្រសួង​រៀបចំ​ដែនដី​ និង​នគរូបនីយកម្ម​ និង​សំណង់​ ជាមួយ​សា្ថ​ប័ន​សង្គម​ស៊ី​វិល​ និង​អង្គការ​យុវជន​នានា​ ដែល​ធ្វើ​សកម្មភាព​លើកកម្ពស់​ការ​អប់រំ​ និង​ធនធានធម្មជាតិ​។​

​កា​រៀបចំ​ឱ្យ​វេទិកា​នេះ​ដែរ​ មន្ត្រី​គម្រោង​អប់រំ​សិទ្ធិ​ពលរដ្ឋ​ សិទ្ធិ​នយោបាយ​សម្រាប់​យុវជន​ នៅ​ក្នុង​ការ​អភិវឌ្ឍ​យុវជន​ ហៅ​កាត់​ថា​ YRDP​ កញ្ញា​ ផាត​ សុខា​ល័យ​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ គោលបំណង​សំខាន់​ដែល​បង្កើត​ឱ្យ​មានកម្ម​វិធី​នេះ​ទ្បើ​ង​ គឺ​ដើម្បី​ផ្សា​ភ្ជាប់​យុវជន​ ជាមួយនឹង​ភាគី​រដ្ឋាភិបាល​ដើម្បី​ឱ្យ​ពួក​គេ​មានឱកាស​ក្នុង​ការ​លើក​ទ្បើ​ង​ចំពោះ​កង្វល់​ដែល​ពួក​គេ​បាន​ប្រាប់​ទៅ​មន្ត្រី​រដ្ឋាភិបាល​ឱ្យ​ជួយ​ដោះស្រាយ​។

​កញ្ញា​ បន្ថែម​ថា​ យុវជន​ពិតជា​ដើរតួ​នាទី​សំខាន់​នៅ​ក្នុង​ការ​កសាង​ប្រទេស​ជាតិ​។​

​កញ្ញា​ ផាត​ សុខា​ល័យ​ ៖​ «​យើង​ឃើញ​យុវជន​ដើរ​តូ​នាទី​សំខាន់​នៅ​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ព្រោះ​ជាក់ស្តែង​ទៅ​នៅ​ក្នុង​ ប្រទេស​កម្ពុជា​យើង​របាយការណ៍​នៃ​ប្រជាពលរដ្ឋ​ដែល​ជា​យុវជន​មាន​ច្រើន​ហើយ​បើ​ធៀប​ក្នុង​តំបន់​សេដ្ឋកិច្ច​សហគមន៍​អាស៊ាន​ មាន​រហូត​ទៅ​ដល់​៣០​ភាគរយ​បើ​ធៀប​ទៅ​នឹង​ប្រជាជន​សរុប​អ​ញ្ចឹ​ង​ ហើយ​យើង​ឃើញ​ថា​កម្លាំង​ពលកម្ម​របស់​យុវជន​សំខាន់​…»​។

​សូម​បញ្ជាក់​ថា​វេទិកា​យុវជន​កម្ពុជា​ ស្តី​ពី​ ការ​វិនិយោគ​ទៅ​លើ​យុវជន​ដើម្បី​លើកកម្ពស់​អភិបាលកិច្ច​ល្អ​ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​មានការ​ចូលរួម​១៦​អង្គការ​មាន​ដូច​ជា​អង្គការ​ CCN,​ CIYA,​ CYN,​ CVS,​ CamASEAN,​ YRDP​ ជាដើម​ ព្រមទាំង​មាន​ស្ថាប័នរដ្ឋ​ចូលរួម​ផង​ដែរ​ដូច​ជា​ ក្រសួង​អប់រំ​យុវជន​និង​កី​ទ្បា​ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ ដែល​សរុប​ដែល​ចូលរួម​មាន​ប្រមាណ​ជាង​ ១៥០​នាក់​។​

Share

Image
Image
Image