loader

មន្ដ្រី​រដ្ឋាភិបាល​៖​ កម្ពុជា​កំពុង​ពង្រឹង​នីតិរដ្ឋ​ដែល​ស្រប​តាម​ការ​ចង់បាន​របស់​ EU

ភ្នំពេញ៖ មន្ដ្រី​រាជរដ្ឋាភិបាល​អះអាង​ឲ្យ​ដឹង​ថា​ កម្ពុជា​នៅ​ពេល​នេះ​កំពុង​តែ​ព្យាយាម​ពង្រឹង​នីតិរដ្ឋ​ ពង្រឹង​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​ ដែល​ស្រប​ទៅ​តាម​ការ​ចង់បាន​របស់​សហភាព​អឺរ៉ុប​ហើយ​ ប៉ុន្ដែ​កម្ពុជា​មិន​អាច​ទម្លាក់​ចោល​នីតិរដ្ឋ​ ដើម្បី​ហេតុផល​សេដ្ឋកិច្ច​នោះ​ទេ​។​

អ្នកនាំពាក្យ​ទីស្ដីការគណរដ្ឋមន្ដ្រី​ លោក ផៃ សីុផាន
អ្នកនាំពាក្យ​ទីស្ដីការគណរដ្ឋមន្ដ្រី​ លោក ផៃ សីុផាន

​ចំណែក​អ្នក​វិទ្យាសាស្ដ្រ​នយោបាយ​យល់​ថា​ បើ​កម្ពុជា​ពិតជា​ចង់​ពង្រឹង​និ​តិ​រដ្ឋ​មែន​ គឺ​ត្រូវ​តែ​លុប​បំបាត់​ការ​អនុវត្ដន៍​ច្បាប់​ដែ​ត្រូវ​បាន​សាធារណៈជន​មើលឃើញ​ថា​ មាន​ស្ដងដា​ពីរ​ និង​បើកឱកាស​ដល់​ក្រុម​អ្នក​មិន​គាំទ្រ​ រដ្ឋាភិបាល​ អាច​បញ្ចេញមតិ​បាន​ប្រកបដោយ​សុវត្ថិភាព​ ហើយ​ការពារ​ផល​ប្រ​យោ​ជ​ជាតិ​។​ ការ​ឆ្លើយ​តប​របស់​មន្ត្រី​រដ្ឋាភិបាល​ គឺជា​ការ​បញ្ជាក់​ ទៅ​នឹង​លោក​ George​ Edgar​ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ដែល​ លោក​ថា​ អឺរ៉ុប​ចង់បាន​ពី​កម្ពុជា​គឺ​ការ​គោរព​សិទ្ធិ​មនុស្ស​។​

​កាលពី​ថ្ងៃ​ទី​ ២៧​កក្កដា​ វិទ្យុ​ស្ដ្រី​FM102​ នៃ​មណ្ឌល​ព័ត៌មាន​ស្ដ្រី​កម្ពុជា​បាន​ទទួល​លិខិត​មួយ​ច្បាប់​ របស់​សហភាព​អឺរ៉ុប​ដែល​បាន​ផ្ញើ​មក​ឱ្យ​ ដើម្បី​ឆ្លើយ​សំនួរ​របស់​ អ្នក​សារព័ត៌មាន​ ជុំវិញ​ទំនាក់ទំនង​ចុង​ក្រោយ​ របស់​ សហភាព​អឺរ៉ុប​ ជាមួយ​កម្ពុជា​។​

​លិខិត​របស់​លោក​ George​ Edgar​ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​បាន​បញ្ជាក់​ថា​សហភាព​អឺរ៉ុប​ នៅ​តែ​រក្សា​កិច្ច​សហប្រតិបត្ដិការ​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​សង្គម​ជាមួយ​កម្ពុជា​ជា​និច្ច​ ហើយ​ជឿជាក់​ថា​ ទីផ្សារ​របស់​សហភាព​អឺរ៉ុប​អាច​ជា​ ច​លករ​ដ៏​មាន​សារសំខាន់​នៃ​កំណើនសេដ្ឋកិច្ច​ចំពោះ​អត្ថប្រយោជន៍​នៃ​ប្រជាជន​កម្ពុជា​ទាំងអស់​ក្នុង​នោះ​រួម​មាន​ ទាំង​ជន​ក្រីក្រ​ផង​ដែរ​។​

​លិខិត​បន្ដ​ទៀត​ថា​ សហភាព​អឺរ៉ុប​មាន​ជំនឿ​ចិត្ដ​យ៉ាង​មុតមាំ​ថា​ ការ​អភិវឌ្ឍ​ប្រកបដោយ​សម​ធ​ម៍​ និង​ចិ​រ​ភាព​គឺជា​លទ្ធភាព​តែ​មួយ​គត់​ដែល​ផ្អែក​ទៅ​លើ​ការ​គោរព​សិទ្ធិ​មនុស្ស​និង​និ​តិ​រដ្ឋ​នៅ​កម្ពុជា​។​ ជាង​នេះ​ទៀត​ សហភាព​អឺរ៉ុប​ បញ្ជាក់​ថា​ ខ្លួន​កំពុង​តាមដាន​ និង​ឃ្លាំមើល​អាជ្ញាធរ​កម្ពុជា​ ដើម្បី​ធានា​ឲ្យ​មាន​បរិយាកាស​មួយ​ ដែល​គណបក្ស​នយោបាយ​និង​អង្គការ​សង្គម​ស៊ី​វិល​ទាំងអស់​ អាច​អនុវត្ដ​បាន​ដោយ​សេរី​ នូវ​តួនាទី​របស់​ពួក​គេ​ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ នៃ​ការ​យាយី​ ឬ​ក៏​ការ​បំភិតបំភ័យ​ ឡើយ​។​

​ជា​ការ​ឆ្លើយ​តប​ចំពោះ​លិខិត​របស់​លោក​ George​ Edgar​ លោក​ ផៃ​ ស៊ី​ផា​ន​ អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី​ ថ្លែង​ឲ្យ​វិទ្យុ​ស្ដ្រី​ដឹង​នៅ​ថ្ងៃ​ ព្រហស្បត្ដិ​ ទី​ ២៨​កក្កដា​ នេះ​ថា​កម្ពុជា​ច​ប្ចុប្បន្ន​កំពុង​តែ​ព្យាយាម​ពង្រឹង​និ​តិ​រដ្ឋ​ គឺ​ក្នុង​នោះ​មានការ​គោរព​សិទ្ធិ​មនុស្ស​គឺជា​ចម្បង​។​ លោក​ថា​ ចំពោះ​ការ​អនុគ្រោះ​របស់​សហភាព​អឺរ៉ុប​សម្រាប់​កម្ពុជា​នេះ​គឺជា​ការ​ទទួល​បាន​ផលប្រយោជន៍​រួម​គ្នា​រវាង​សហ​គម​អឺរ៉ុប​ និង​កម្ពុជា​។

​អ្នកនាំពាក្យ​រូប​នេះ​ បន្ថែម​ថា​ ការ​ប្រឹងប្រែង​ពង្រឹង​នីតិរដ្ឋ​នេះ​គឺ​ អ្នកខ្លះ​បាន​ ចោទប្រកាន់​ថា​ ការ​ពង្រឹង​នីតិរដ្ឋ​ ជា​របប​ផ្ដាច់​ការ​ ប្រឆាំង​ការ​គោរព​សិទ្ធិ​មនុស្ស​ ដូច​ជា​ការ​ឃាត់ខ្លួន​ ឃុំខ្លួន​របស់​ក្រុម​បុគ្គល​មួយ​ចំនួន​ដែល​ត្រូវ​ពិនិត្យ​មើល​អង្គហេតុ​ជា​មុន​សិន​។​

​លោក​ ផៃ​ ស៊ី​ផា​ន​៖​ «​ដូច​ខ្ញុំ​និយាយ​អ​ញ្ចឹ​ង​ យើង​កំពុង​តែ​ពង្រឹង​និ​តិ​រដ្ឋ​ហើយ​ករណី​មួយ​ចំនួន​យើង​មើលឃើញ​ខុស​គ្នា​អ្នកខ្លះ​គេ​និយាយ​ថា​ ការ​ពង្រឹង​និ​តិ​រដ្ឋ​គឺជា​ភាព​ផ្ដាច់​ការ​ប្រឆាំង​និង​សិទ្ធិ​មនុស្ស​ ហើយ​ការ​ឃាត់ខ្លួន​ និង​ ឃុំខ្លួន​បុគ្គល​មួយ​ចំនួន​យើង​ត្រូវ​ពិនិត្យ​មើល​អង្គហេតុ​ គឺ​សុទ្ធតែ​អង្គហេតុ​ទាក់ទង​និង​ខ្លួនឯង​ផ្ទាល់​»​។​

​ចំណែក​លោក​ សូ​ ច​ន្ថា​ សាស្ដ្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ​យល់​ថា​ នីតិរដ្ឋ​គឺជា​ស្ដង់ដា​មួយ​ដែល​មាន​លក្ខណៈ​ជា​អន្ដរជាតិ​ ហើយ​បើ​កម្ពុជា​មានការ​គោរព​នីតិរដ្ឋ​ពិតប្រាកដ​កម្ពុជា​ត្រូវ​តែ​អនុវត្ដ​ច្បាប់​ នៅ​កម្ពុជា​មាន​ស្ដងដា​តែ​មួយ​ ហើយ​បើកចំហ​ដល់​អ្នក​រិះគន់​ដែល​មិន​គាំទ្រ​រដ្ឋាភិបាល​ ក្នុង​ការ​បញ្ចេញមតិ​ ឬ​ក៏​កា​រិះគន់​លើ​ផ្នែក​ណាមួយ​ដោយ​ មិន​ត្រូវ​រង​ការ​គំរៀម​គំ​ហែង​ ឡើយ​។​

​លោក​សាស្ដ្រាចារ្យ​ យល់​ថា​ ប្រសិនជា​សហ​គម​អឺរ៉ុប​បញ្ជាក់​ជំហរ​ច្បាស់លាស់​បែប​នេះ​ រដ្ឋាភិបាល​គួរតែ​ពិចារណា​ឲ្យ​បាន​ច្បាស់​ មុន​នឹង​បញ្ចេញ​ការ​បដិសេធ​ ព្រោះ​របាយការណ៍​ របស់​សហភាព​អឺរ៉ុប​បង្ហាញ​ជា​ផ្លូវការ​ ថា​កម្ពុជា​ពិតជា​មានការ​រំលោភសិទ្ធិ​មនុស្ស​មែន​ ដោយ​ព្រមាន​ថា​កម្ពុជា​ពិតជា​អាច​រង​ផលវិបាក​ ដោយ​ការ​ខាតបង់​ទីផ្សារ​ របស់​កម្ពុជា​ជាក់​ជា​ពុំខាន​។​

​លោក​ សូ​ ច​ន្ថា​ បញ្ជាក់​ថា​ រាជរដ្ឋាភិបាល​មុន​សម្រេច​អ្វីមួយ​គួរតែ​គិត​ពី​ផលប្រយោជន៍​ប្រទេស​ជាតិ​ និង​ប្រយោជន៍​ពលរដ្ឋ​ពិសេស​កម្មករ​ជា​ធំ​ ព្រោះ​កម្ពុជា​ត្រូវ​បាន​ប្រទេស​ ប្រជាធិបតេយ្យ​ជា​ច្រើន​មើលឃើញ​ថា​កំពុង​តែ​រំលោភសិទ្ធិ​មនុស្ស​។​​

សាស្ដ្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ​ លោក​ សូ​ ច​ន្ថា
សាស្ដ្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ​ លោក​ សូ​ ច​ន្ថា

លោក​ សូ​ ច​ន្ថា​៖«​ខ្ញុំ​គិត​ថា​និ​តិ​រដ្ឋ​គឺជា​ស្ដង់ដា​មួយ​ជា​លក្ខណៈ​អន្ដរជាតិ​ អ​ញ្ចឹ​ង​បើ​កម្ពុជា​គោរព​និ​តិ​រដ្ឋ​គឺ​ត្រូវ​អនុវត្ដន៍​ច្បាប់​ឲ្យ​មាន​ស្ដង់ដា​តែ​មួយ​បើកឱកាស​ដល់​អ្នក​រិះគន់​ ដែល​មិន​គាំទ្រ​រដ្ឋាភិបាល​ដែល​បញ្ចេញមតិ​ ឬ​ការ​រិះគន់​លើ​ផ្នែក​ណាមួយ​»​។​

​សូម​ជម្រាប​ថា​ បើ​តាម​លិខិត​របស់​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​លោក​ George​ Edgar​ នោះ​ដែរ​ បាន​បញ្ជាក់​ថា​ សហភាព​អឺរ៉ុប​គឺជា​ដៃគូ​ដ៏​សំខាន់​ចំពោះ​ប្រទេស​កម្ពុជា​ ហើយ​ក៏​ជាទី​ផ្សារ​នាំ​ចេញ​ដ៏​ធំ​បំផុត​ និង​ជា​អ្នក​ផ្គត់​ផ្គង​កិច្ច​សហ​ប្រិ​តិ​ប​ត្ដិ​ការ​ដ៏​សំខាន់​ជាមួយ​កម្ពុជា​ ផង​ដែរ​ ។​

​បើ​តាម​របាយការណ៍​មួយ​ដែល​ស្រង់​មក​ចុះ​ផ្សាយ​ដោយ​ កាសែត​ Cambodia​ Daily​  កាលពី​ថ្ងៃ​ទី​២៧​កក្កដា​ សហភាព​អឺរ៉ុប​ដែល​ជា​ប្រភព​អនុគ្រោះ​ពន្ធ​ សម្រាប់​កម្ពុជា​ មាន​ទំហំ​ពាណិជ្ជកម្ម​ ជាមួយ​កម្ពុជា​ នូវ​ទឹកប្រាក់​សរុប​ ៣​ពាន់​៨៣​លាន​ដុល្លារ​អា​មេ​រិ​ក​៕​

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x