en     km
en     km

មេដឹកនាំ​សាសនា​ អំពាវនាវ​ឱ្យ​ពង្រឹង​សន្ដិសុខ​នៅ​តាម​វិហារ​គ្រឹ​ស្ត​

Share

​បារាំង​៖​ មេដឹកនាំ​សាសនា​អំពាវនាវ​ឱ្យ​ ពង្រឹង​សន្ដិសុខ​បន្ថែម​ទៀត​នៅ​កន្លែង​គោរព​បូជា​ បន្ទាប់​ពី​មាន​ឃាតកម្ម​សម្លាប់​ បុព្វ​ជិត​សាសនា​កាតូលិក​វ័យ​ចំណាស់​ក្នុង​វិហារ​មួយ​នៅ​ប្រទេស​បារាំង​ កាលពី​ថ្ងៃ​អង្គារ​។

មេដឹកនាំ​ សាសនា​ គ្រឹ​ស្ត​,​ មូ​ស្លី​ម​ ជ្វី​ហ្វ​ និង​សាសនាព្រះពុទ្ធ​  បន្ទាប់​ពី​ បាន​ចូល​ជួប​ប្រជុំ​ជាមួយ​លោក​ប្រធានាធិបតី​បារាំង​ លោក​ ហ្វ្រ​ង់​ស្វ័​រ​ហូ​ឡង់។ ប្រភពពី៖ BBC
មេដឹកនាំ​ សាសនា​ គ្រឹ​ស្ត​,​ មូ​ស្លី​ម​ ជ្វី​ហ្វ​ និង​សាសនាព្រះពុទ្ធ​ បន្ទាប់​ពី​ បាន​ចូល​ជួប​ប្រជុំ​ជាមួយ​លោក​ប្រធានាធិបតី​បារាំង​ លោក​ ហ្វ្រ​ង់​ស្វ័​រ​ហូ​ឡង់។ ប្រភពពី៖ BBC

​មេដឹកនាំ​ សាសនា​ទាំងនោះ​មាន​ សាសនា​គ្រឹ​ស្ត​,​ មូ​ស្លី​ម​ ជ្វី​ហ្វ​ និង​សាសនាព្រះពុទ្ធ​ ដែល​អំពាវនាវ​ដូចនេះ​ បន្ទាប់​ពី​ បាន​ចូល​ជួប​ប្រជុំ​ជាមួយ​លោក​ប្រធានាធិបតី​បារាំង​ លោក​ ហ្វ្រ​ង់​ស្វ័​រ​ហូ​ឡង់​។​

​លោកឪពុក​ Jacques​ Hamel​ ត្រូវ​គេ​សម្លាប់​នៅ​ព្រឹក​ព្រលឹម​ក្នុង​ពិធី​ជួបជុំ​បែប​សាសនា​មួយ​នៅ​ក្នុង​ព្រះ​វិហារ​នៅ​ប្រទេស​ បារាំង​។​

​ការ​សម្លាប់​ បាន​កើតឡើង​ ១២​ថ្ងៃ​ បន្ទាប់​ពី​មានការ​វាយប្រហារ​ នៅ​ទីក្រុង​ Nice​ ដែល​សម្លាប់​មនុស្ស​ ៨៤​ នាក់​។​

​មេដឹកនាំ​មូ​ស្លី​ម​ លោក​ Dalil​ Boubakeur​ និយាយ​ថា​ មេដឹកនាំ​សាសនា​ទាំងអស់​ ចង់ឱ្យ​ការពារ​ កន្លែង​គោរព​បូជា​ ដែល​ជាទី​សក្ការៈ​នៃ​ការ​ផ្តោតអារម្មណ៍​ ប្រកបដោយ​ចីរភាព​។​

​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ រាយការណ៍​ថា​ បុព្វ​ជិត​នៃ​សាសនា​កាត់​តូ​លិ​ក​ម្នាក់​ត្រូវ​បាន​សម្លាប់​កាលពី​ថ្ងៃ​អង្គារ​ទី​ ២៦​កក្កដា​ ដោយ​ពួក​សកម្មប្រយុទ្ធ​ ពីរ​នាក់​ដែល​បាន​សម្រុកចូល​ក្នុង​វិហារ​មួយ​នៅ​ភាគ​ខាងជើង​ នៃ​ប្រទេស​បារាំង​។​

​សកម្មប្រយុទ្ធ​ទាំង​ពីរ​នាក់​នោះ​ បាន​សម្រុកចូល​វិហារ​ឈ្នោះ​ថា​ Saint-Etienne-du-Rouvray​ កំ​ ឡុ​ង​ពេល​អ្នក​គោរព​សាសនា​ជួបជុំ​គ្នា​។​ ជន​ដៃដល់​បាន​ចាប់​បុព្វ​ជិត​ ឈ្មោះ​ថា​ Fr​ Jacques​ Hamel​ មាន​អាយុ​ ៨៤​ឆ្នាំ​ និង​ចំណាត់​ខ្មាំង​៤​នាក់​ផ្សេង​ទៀត​។

​ប្រ​ធានា​ធ​បតី​បារាំង​ Francois​ Hollande​ បាន​និយាយ​ថា​បុរស​ពីរ​នាក់​នោះ​អះអាង​ថា​ មក​ពី​ក្រុម​រដ្ឋ​អ៊ី​ស្លា​ម​ ៕​ ប្រភព​:BBC

Share

Image
Image
Image