បារាំង៖ មេដឹកនាំសាសនាអំពាវនាវឱ្យ ពង្រឹងសន្ដិសុខបន្ថែមទៀតនៅកន្លែងគោរពបូជា បន្ទាប់ពីមានឃាតកម្មសម្លាប់ បុព្វជិតសាសនាកាតូលិកវ័យចំណាស់ក្នុងវិហារមួយនៅប្រទេសបារាំង កាលពីថ្ងៃអង្គារ។
មេដឹកនាំ សាសនាទាំងនោះមាន សាសនាគ្រឹស្ត, មូស្លីម ជ្វីហ្វ និងសាសនាព្រះពុទ្ធ ដែលអំពាវនាវដូចនេះ បន្ទាប់ពី បានចូលជួបប្រជុំជាមួយលោកប្រធានាធិបតីបារាំង លោក ហ្វ្រង់ស្វ័រហូឡង់។
លោកឪពុក Jacques Hamel ត្រូវគេសម្លាប់នៅព្រឹកព្រលឹមក្នុងពិធីជួបជុំបែបសាសនាមួយនៅក្នុងព្រះវិហារនៅប្រទេស បារាំង។
ការសម្លាប់ បានកើតឡើង ១២ថ្ងៃ បន្ទាប់ពីមានការវាយប្រហារ នៅទីក្រុង Nice ដែលសម្លាប់មនុស្ស ៨៤ នាក់។
មេដឹកនាំមូស្លីម លោក Dalil Boubakeur និយាយថា មេដឹកនាំសាសនាទាំងអស់ ចង់ឱ្យការពារ កន្លែងគោរពបូជា ដែលជាទីសក្ការៈនៃការផ្តោតអារម្មណ៍ ប្រកបដោយចីរភាព។
បណ្ដាញផ្សាយព័ត៌មាន BBC រាយការណ៍ថា បុព្វជិតនៃសាសនាកាត់តូលិកម្នាក់ត្រូវបានសម្លាប់កាលពីថ្ងៃអង្គារទី ២៦កក្កដា ដោយពួកសកម្មប្រយុទ្ធ ពីរនាក់ដែលបានសម្រុកចូលក្នុងវិហារមួយនៅភាគខាងជើង នៃប្រទេសបារាំង។
សកម្មប្រយុទ្ធទាំងពីរនាក់នោះ បានសម្រុកចូលវិហារឈ្នោះថា Saint-Etienne-du-Rouvray កំ ឡុងពេលអ្នកគោរពសាសនាជួបជុំគ្នា។ ជនដៃដល់បានចាប់បុព្វជិត ឈ្មោះថា Fr Jacques Hamel មានអាយុ ៨៤ឆ្នាំ និងចំណាត់ខ្មាំង៤នាក់ផ្សេងទៀត។
ប្រធានាធបតីបារាំង Francois Hollande បាននិយាយថាបុរសពីរនាក់នោះអះអាងថា មកពីក្រុមរដ្ឋអ៊ីស្លាម ៕ ប្រភព:BBC