loader

លិខិត​របស់​ EU​ ផ្ញើ​ជូន​វិទ្យុ​ស្ត្រី​ថា​ EU​ ជាទី​ផ្សារ​ធំ​ជាងគេ​សម្រាប់​កម្ពុជា​ដែល​កម្ពុជា​ចាំបាច់​ត្រូវ​គោរព​សិទ្ធិ​មនុស្ស​

​ភ្នំពេញ៖ កាលពី​ថ្ងៃ​ពុធ​ទី​ ២៧​កក្កដា​ វិទ្យុ​ស្ត្រី​នៃ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ បាន​ផ្ញើ​លិខិត​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ ដោយ​បាន​ដាក់​សំនួរ​ជា​ច្រើន​សួរ​លោក​ George​ Edgar​ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ ជុំវិញ​លិខិត​មួយ​ចំនួន​របស់​មេដឹកនាំ​នៃ​សហ​ជិ​ព​កម្ពុជា​ ដែល​ទទូច​ឱ្យ​សហភាព​អឺរ៉ុប​ កុំ​បិទ​ទីផ្សារ​អឺរ៉ុប​ នាំ​ចូល​សម្លៀក​បំពាក់​និង​ស្បែកជើង​ពី​កម្ពុជា​។​
Eu-flag-textវិទ្យុ​ស្ដ្រី​FM102​ សូម​ធ្វើការ​បកប្រែ​ក្រៅផ្លូវការ​នូវ​ខ្លឹមសារ​លិខិត​របស់​លោក​ George​ Edgar​ ដែល​មាន​ដូច​ខាងក្រោម​នេះ​៖

​គណៈប្រតិភូ​សហភាព​អឺរ៉ុប​ បាន​ទទួល​លិខិត​ពី​តំណាង​សហជីព​ចំនួន​បី​ ដែល​ស្នើ​ឲ្យ​សហភាព​អឺរ៉ុប​កុំ​កាត់់​បន្ថយ​ការ​នាំ​សម្លៀក​បំពាក់​ និង​ស្បែកជើង​ចេញពី​កម្ពុជា​។​

​សហភាព​អឺរ៉ុប​គឺជា​ដៃគូ​ដ៏​សំខាន់​ចំពោះ​ប្រទេស​កម្ពុជា​។​ យើង​ជាទី​ផ្សារ​នាំ​ចេញ​ដ៏​ធំ​បំផុត​និង​ជា​អ្នក​ផ្គត់​ផ្គង​កិច្ច​សហ​ប្រិ​តិ​ប​ត្ដិ​ការណ៍​ដ៏​សំខាន់​ ជាមួយ​កម្ពុជា​។​

​សហភាព​អឺរ៉ុប​នៅ​តែ​រក្សា​កិច្ច​សហប្រតិបត្ដិការ​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​សង្គម​ជាមួយ​កម្ពុជា​ជា​និច្ច​ ហើយ​ជឿជាក់​ថា​ ទីផ្សារ​របស់​សហភាព​អឺរ៉ុប​អាច​ជា​ច​លករ​ ដ៏​មាន​សារសំខាន់​នៃ​កំណើនសេដ្ឋកិច្ច​ចំពោះ​អត្ថប្រយោជន៍​នៃ​ប្រជាជន​កម្ពុជា​ទាំងអស់​ ក្នុង​នោះ​រួម​មាន​ ទាំង​ជន​ក្រីក្រ​ផង​ដែរ​។​

​យើង​ក៏​មាន​ជំនឿ​ចិត្ដ​យ៉ាង​មុតមាំ​ថា​ ការ​អភិវឌ្ឍ​ប្រកបដោយ​សមធម៌​ និង​ចិ​រ​ភាព​គឺជា​លទ្ធភាព​តែ​មួយ​គត់​ដែល​ផ្អែក​ទៅ​លើ​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​នីតិរដ្ឋ​នៅ​កម្ពុជា​។​

​ក្នុង​បរិបទ​នេះ​យើង​កំពុង​តាមដាន​ និង​ឃ្លាំមើល​អាជ្ញាធរ​កម្ពុជា​ដើម្បី​ធានា​ឲ្យ​មាន​បរិយាកាស​មួយ​ ដែល​គណបក្ស​នយោបាយ​និង​អង្គការ​សង្គម​ស៊ី​វិល​ទាំងអស់​ អាច​អនុវត្ដន៍​បាន​ដោយ​ស្របច្បាប់​ សេរី​ នូវ​តួនាទី​របស់​ពួក​គេ​ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​នៃ​ការ​យាយី​ ឬ​ក៏​បំភិតបំភ័យ​អ្វី​ឡើយ​។​

​យើង​សូម​លើកទឹកចិត្ដ​ ឲ្យ​មានការ​ចរចា​ឡើង​វិញ​ រវាង​រដ្ឋាភិបាល​និង​ក្រុមប្រឆាំង​ ដែល​ការ​ចរចា​នេះ​ប្រកបដោយ​ សន្ដិភាព​និង​ដោយ​ន័យ​ស្ថាបនា​។​

​កំណត់សម្គាលៈ​ បើ​តាម​របាយការណ៍​មួយ​ដែល​ស្រង់​មក​ចុះ​ផ្សាយ​ដោយ​ កាសែត​ Cambodia​ Daily​  កាលពី​ថ្ងៃ​ទី​២៧​កក្កដា​ សហភាព​អឺរ៉ុប​ដែល​ជា​ប្រភព​អនុគ្រោះ​ពន្ធ​ សម្រាប់​កម្ពុជា​ មាន​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​ នូវ​ទឹកប្រាក់​សរុប​ ៣​ពាន់​៨៣​លាន​ដុល្លារ​អា​មេ​រិ​ក​៕​

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x