en     km
en     km

ពលរដ្ឋ​សហគមន៍​ SOS​ ស្នើ​ឱ្យ​ ACU​ ចុះ​ស៊ើបអង្កេត​មន្ត្រី​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ​

Share

​ភ្នំពេញ៖ សហគមន៍​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ ហៅ​កាត់​ថា​ SOS​ ស្នើ​ឱ្យ​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ (ACU)​ ចុះ​ទៅ​ស៊ើបអង្កេត​ ករណី​ដែល​មន្ត្រី​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ មិន​ អនុញ្ញាត្តិ​ឱ្យ​ប្រជាពលរដ្ឋ​សាងសង់​លំនៅ​ដ្ឋា​ន​ឬ​ជួសជុលផ្ទះ​នោះ​ទេ​។​ ពលរដ្ឋ​ដាក់​ការ​សង្ស័យ​ថា​អាច​មាន​ករណី​អា​ថ​កំបាំង​ក្នុង​សំណុំរឿង​នេះ​។​ ការ​ស្នើ​នេះ​ធ្វើ​ទ្បើ​ង​នៅ​ព្រឹក​ថ្ងៃ​ពុធ​ ទី​ ២៧​ ខែកក្កដា​ ឆ្នាំ​២០១៦​នេះ​ នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​។​ លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​ពី​ព័ត៌មាន​នេះ​៖


អនុប្រធាន​សហគមន៍​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ (SOS)​ លោក​ កៅ​ សុវណ្ណ។
អនុប្រធាន​សហគមន៍​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ (SOS)​ លោក​ កៅ​ សុវណ្ណ។

​ប្រជាពលរដ្ឋ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ជាង​ ៣០​នាក់​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ទី​២៧​កក្កដា​  បាន​ទ្បើ​ង​មក​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​។​

 

​ក្នុង​ចំណោម​ពលរដ្ឋ​ទាំងនោះ​ គឺ​អនុប្រធាន​សហគមន៍​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ (SOS)​ លោក​ កៅ​ សុវណ្ណ​ ។​ លោក​បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌​មាននៅ​ខាង​មុខ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ថ្ងៃនេះ​ថា​ មួល​ហេតុ​ដែល​ពលរដ្ឋ​សម្រេចចិត្ត​ទ្បើ​ង​មក​ ACU​ គឺ​ដើម្បី​ស្នើ​ឱ្យ​មន្ត្រី​ ACU​ ស្វែងរក​ការ​ពិត​មួយ​នៃ​មូលហេតុ​ដែល​មន្ត្រី​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ​មិន​អនុញ្ញាត្តិ​ឱ្យ​ពួក​គេ​សាងសង់​លំនៅ​ដ្ឋា​ន​។​

​លោក​ កៅ​ សុវណ្ណ​ ៖«​យើង​មក​ប្រឆាំង​អំពើ​ពុក​រលួយ​ដើម្បី​ដាក់​មើល​ថា​តើ​វា​មានរឿង​អី​នៅ​ក្នុង​ហ្នឹង​ ចំនុច​ជា​គន្លឹះ​ហេតុ​អី​បានជា​អាជ្ញាធរ​ថ្នាក់​ខណ្ឌ​ហ្នឹង​មិន​គោរព​ទៅ​តាម​ ស​.​ជ​.​ណ​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ នៅ​ក្នុង​ ស​.​ជ​.​ណ​ នេះ​មាន​ចំណារ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​យ៉ាង​ច្បាស់លាស់​ឱ្យ​ប្រជាពលរដ្ឋ​សាងសង់​តែ​ឱ្យ​សុំ​ច្បាប់​កំណត់​កម្ពស់​ ប៉ុន្តែ​អាជ្ញាធរ​ខណ្ឌ​គេ​មិន​ឱ្យ​អ​ញ្ចឹ​ង​យើង​ចង់​ដឹង​ថា​នៅ​ក្នុង​និរន្តរភាព​ការងារ​នេះ​លិខិត​ចំណារ​របស់​ទីស្តីការ​ហេតុ​អី​ក៏​អត់​មាន​ប្រសិទ្ធភាព​អ​ញ្ចឹ​ង​យើង​ចង់​ថា​តើ​មាន​អ្វី​នៅ​ខាងក្រោយ​ខ្នង​ជំទាស់​តំរូវការ​របស់​ប្រជាពលរដ្ឋ​»​។​

​ការ​ជួបជុំ​គ្នា​របស់​ក្រុម​សហគមន៍​ SOS​ នៅ​ខាង​មុខ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នេះ​ដែរ​ក៏​ឃើញ​មាន​កងកម្លាំង​សន្តិសុខ​ខណ្ឌដូនពេញ​ប្រមាណ​១០​នាក់​មក​ឃ្លាំមើល​ផង​ដែរ​ ប៉ុន្តែ​ពុំ​មានការ​រារាំង​ណាមួយ​មិន​ឱ្យ​ពួក​គេ​ដាក់​ញត្តិ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នោះ​ទេ​។

​ផ្ទុយ​ទៅ​វិញ​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​អនុ​ញត្តិ​ឱ្យ​តំណាង​របស់​ពួក​គេ​ចំនួន​៤​នាក់​ចូល​ទៅ​ជួប​ដើម្បី​សួរនាំ​ពី​មូលហេតុ​ដែល​គេ​មក​ដាក់​ញត្តិ​មក​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​។​

​បើ​តាម​ លោក​ កៅ​ សុវណ្ណ​ ដែល​បាន​ចូល​ទៅ​ជួប​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ថា​ មន្ត្រី​ដែល​ទទួល​ពាក្យបណ្តឹង​របស់​អង្គភាព​នេះ​សន្យា​ថា​នឹង​ចុះ​ទៅ​ស៊ើបអង្កេត​ពី​បញ្ហា​នេះ​ ដោយ​គ្រាន់តែ​តំរូវ​ឱ្យ​ពួក​គាត់​ ភ្ជាប់​មក​នូវ​ឯកសារ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ដើម្បី​ងាយស្រួល​ក្នុង​ការ​ស៊ើបអង្កេត​។​

​លោក​ កៅ​ សុវណ្ណ​ លើក​ទ្បើ​ង​ផង​ដែរ​ថា​ជំងឺ​ដ៏​រាំ​រ៉ៃ​នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​គឺ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ដែល​មាន​ទំនាស់​តាំងពី​ឆ្នាំ​២០១២​ ប៉ុន្តែ​ទើបតែ​ជា​សះស្បើយទ្បើ​ង​វិញ​នៅ​ពេល​ចេញ​ ស​.​ជ​.​ណ​ របស់​រាជរដ្ឋាភិបាល​ដែល​បាន​អនុ​ញត្តិ​ឱ្យ​ពលរដ្ឋ​អាច​សាងសង់​ផ្ទះ​ថ្មី​បាន​។​ លោក​ សុវណ្ណ​ ក៏​អះអាង​ដែរ​ថា​ប្រសិនបើ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មិន​អាច​ដោះស្រាយ​បាន​ទេ​នោះ​ពួក​គាត់​នឹង​បន្តដំណើរ​ទៅ​មុខ​ទៀត​ដោយ​ប្តឹង​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​ជួយ​ដោះស្រាយ​។​

សហគមន៍​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ ហៅ​កាត់​ថា​ SOS​ ស្នើ​ឱ្យ​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ (ACU)​ ចុះ​ទៅ​ស៊ើបអង្កេត​ ករណី​ដែល​មន្ត្រី​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ
សហគមន៍​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ ហៅ​កាត់​ថា​ SOS​ ស្នើ​ឱ្យ​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ (ACU)​ ចុះ​ទៅ​ស៊ើបអង្កេត​ ករណី​ដែល​មន្ត្រី​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ

​ចំណែក​ពលរដ្ឋ​មួយ​រូប​ទៀត​គឺ​អ្នកស្រី​ ជួប​ សុខ​ មាន​ប្រសាសន៍​ថា​កន្លង​មក​អ្នកស្រី​មិន​បាន​សប្បាយចិត្ត​នោះ​ទេ​ដែល​អ្នកស្រី​ដឹង​ថា​រដ្ឋ​ភិ​បាល​មាន​គម្រោង​ពង្រីក​ផ្លូវ​រត់​ទាំង​សង្ខាង​ ទិស​០៥​ និង​ទិស​ ២៣​ និង​តំបន់​សន្តិសុខ​នៅ​ជាប់​របង​ជុំវិញ​បរិវេណ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ប៉ុន្តែ​អ្នកស្រី​សប្បាយចិត្ត​ទ្បើ​ង​វិញ​បន្ទាប់​ពី​គម្រោង​មួយ​នេះ​ត្រូវ​បាន​រាជរដ្ឋាភិបាល​ផ្អាក​ទៅ​វិញ​។​

​អ្នកស្រី​ បន្ត​ថា​ ក្រោយ​ពេល​ដែល​រាជរដ្ឋាភិបាល​ប្រកាស​ផ្អាក​គម្រោង​នោះ​ហើយ​ថែម​ទាំង​បញ្ជាក់​អនុ​ញ្ញត្តិ​ឱ្យ​ពួក​គាត់​អាច​សាងសង់​ផ្ទះសម្បែង​ថ្មី​តាម​សេចក្តី​កំណត់​ស្តី​ការ​គ្រប់គ្រង​កម្ពស់​ឧបសគ្គ​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ទៀត​ផង​ប៉ុន្តែ​នៅ​ពេល​ពួក​គាត់​ស្នើ​ទៅ​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ពី​ការ​សាងសង់​បែ​ជា​មិន​អនុ​ញ្ញត្តិ​ទៅ​វិញ​។​

​អ្នកស្រី​ ជួប​ សុខ​៖​ «​ឱ្យ​យើង​សាងសង់​២​ជាន់​អី​ក៏​ដោយ​ធ្វើ​ម៉េច​កុំឱ្យ​ទើស​កប៉ាល់​ហោះ​ចុះ​តែ​ឥលូវ​នេះ​សាងសង់​អត់​បាន​ សាងសង់​អត់​បាន​អត់ឱ្យ​ដំណើរការ​មិនដឹង​យ៉ាងម៉េច​ ផ្ទេរ​ឈ្មោះ​អី​ក៏​អត់​បាន​ទៀត​សាលា​ខណ្ឌ​គ្មាន​ប្រជាជន​ណា​ទៅ​តវ៉ា​ឃាត់​»​។​

​ជុំវិញ​ការ​លើក​ទ្បើ​ង​ខាងលើ​នេះ​ដែរ​វិទ្យុ​ស្ត្រី​ព្យាយាម​ទំនាក់ទំនង​ទៅ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ លោក​ ហែម​ ដា​រិ​ទ្ធ​ ដើម្បី​ស្រាយ​បំភ្លឺ​ជុំវិញ​ការ​លើក​ទ្បើ​ង​នេះ​ ដោយ​ទូរស័ព្ទ​ចូល​ប៉ុន្តែ​ពុំ​មាន​អ្នក​ទទួល​។​

​បើ​យោង​តាម​ការ​ផ្តល់​បទ​សម្ភាសន៍​ឱ្យ​វិទ្យុ​ក្នុងស្រុក​មួយ​នៅ​ក្នុងថ្ងៃនេះ​ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ លោក​ ហែម​ ដា​រិ​ទ្ធ​ បដិសេធ​ថា​សាលា​ខណ្ឌ​មិន​បាន​ហាមឃាត់​ពលរដ្ឋ​ដែល​រស់​សហគមន៍​SOS​ មិន​ឱ្យ​សាងសង់​លំនៅ​ដ្ឋា​ន​នោះ​ទេ​ ដោយ​លោក​បញ្ជាក់​សំខាន់​គឺ​ត្រូវ​គោរព​ទៅ​តាម​ការ​កំណត់​របស់​មន្ត្រី​ជំនាញ​ដែល​បាន​កំណត់​ពី​ការ​សាងសង់​។​

​លោក​ ហែម​ ដា​រិ​ទ្ធ​ ស្នើ​ឱ្យ​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​សហគមន៍​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​នៅ​ពេល​ជួប​បញ្ហា​អ្វីមួយ​ត្រូវ​ទៅ​ជួប​មន្ត្រី​ជំនាញ​របស់​សាលា​ខណ្ឌ​ដើម្បី​ទទួល​បាន​សេវា​ផ្សេងៗ​។​ «​ដី​ជុំវិញ​ព្រ​លាន​យើង​អត់​មាន​ហាមឃាត់​ទេ​ បើ​ក្នុង​ករណី​គាត់​សុំ​សាងសង់​យើង​ឱ្យ​សាងសង់​ប៉ុន្តែ​វា​មាន​គំលាត​ចេញពី​ល្បង​ ៥​ម៉េ​ត្រ​ ហើយ​ការ​សិក្សា​ឱ្យ​សាងសង់​នេះ​វា​ស្តិ​ត​នៅ​លើ​ជំនាញ​ពី​សុរិយោដី​តែ​ត្រូវ​ឱ្យ​វា​មាន​កម្ពស់​ប៉ុន្មាន​ ដោយ​មានការ​ត្រួតពិនិត្យ​ចូលរួម​សហការ​ពី​អាកាស​ចរ​ស៊ី​វិល​…»​។​

​យោង​លិខិត​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ចុះ​ថ្ងៃ​ទី​ ១៥​ ខែមិថុនា​ ឆ្នាំ​២០១៦​ ផ្ញើរ​ជូន​រដ្ឋលេខាធិការ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល​ ស្តី​ពី​បញ្ហា​ដី​សម្រាប់​ពង្រីក​តំបន់​សុវត្ថិភាព​នៅ​ចុង​ផ្លូវ​រត់​ទាំង​សង្ខាង​ ទិស​០៥​ និង​ទិស​២៣​ និង​តំបន់​សន្តិសុខ​នៅ​ជាប់​របង​ជុំវិញ​បរិវេណ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​

​យោង​ចំណារ​ សម្តេច ​ហ៊ុន​ សែន​ ចុះ​ថ្ងៃ​ទី​២៥​ ខែឧសភា​ ឆ្នាំ​២០១៦​ រាជរដ្ឋាភិបាល​បាន​សម្រេច​ រក្សា​តំបន់​សុវត្ថិភាព​នៅ​ចុង​ផ្លូវ​រត់​ទាំង​សង្ខាង​ ទិស​០៥​ និង​តំបន់​សន្តិសុខ​នៅ​ជាប់​របង​ជុំវិញ​បរិវេណ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ឱ្យ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដដែល​សិន​។​

​ដោយ​ពិនិត្យ​កែសម្រួល​កម្ពស់​សំណង់​អគារ​ ឬ​ផ្ទះសម្បែង​ដែល​មាន​ស្រាប់​ និង​កំណត់​កម្ពស់​ សំណង់​អគារ​ ឬ​ផ្ទះសម្បែង​ដែល​សុំ​អនុញ្ញាត​សាងសង់​ថ្មី​ ដោយ​គោរព​ និង​អនុលោម​តាម​សេចក្តី​កំណត់​ស្តី​ពី​ការ​គ្រប់គ្រង​កម្ពស់​ឧបសគ្គ​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​ ពេល​នេះ​មិន​អាច​ពង្រីក​អ្វី​ចេញ​ក្រៅ​បាន​ទេ​មាន​ន័យ​ថា​ត្រូវ​រក្សា​ស្ថានភាព​ដដែល​ដូច​សព្វ​ថ្ងៃនេះ​សិន​៕

Share

Image
Image
Image