en     km
en     km

លត​ឆា​ស្លឹក​ឈូក​

Share

​ភ្នំពេញ​៖​ លត​ឆា​ស្លឹក​ឈូក​ លត​ឆា​អនាម័យ​ ឬ​ លត​ឆា​បរិស្ថាន​ គឺជា​ឈ្មោះ​ដែល​អតិថិជន​តែង​និយម​ហៅ​ផ្សេងៗ​គ្នា​ទៅ​តាម​ការ​យល់​ឃើញ​របស់​ខ្លួន​ ចំពោះ​លត​ឆា​មួយ​កន្លែង​ដែល​មាន​ទីតាំង​លក់​នៅ​ក្នុង​ផ្សារ​ទួល​ទំ​ពួ​ង​ រាជធានី​ភ្នំពេញ​ ។​

30
​អ្នកស្រី​ ចាន់​ ពៅ​ អ្នកលក់​លត​ឆា​ស្លឹក​ឈូក ឬ លតឆាអនាម័យនៅផ្សារទួលទំពូង រាជធានីភ្នំពេញ

​អ្នកស្រី​ ចាន់​ ពៅ​ អ្នកលក់​លត​ឆា​ស្លឹក​ឈូក​ បាន​និយាយ​ថា​ លត​ឆា​របស់​អ្នកស្រី​ល្បីឈ្មោះ​ លក់ដាច់​រាល់​​ថ្ងៃ​ ព្រោះ​អ្នកស្រី​បាន​ជ្រើសរើស​ស្លឹក​ឈូក​មក​វេច​ខ្ចប់​លត​ឆា​លក់​ ដែល​ខុស​ប្លែក​ពី​អ្នកលក់​លត់​ឆា​ដទៃ​ ។​ អ្វី​ដែល​ពិសេស​ជាង​នេះ​ទៀត​នោះ​ ទឹកត្រី​លត​ឆា​របស់​អ្នកស្រី​ ផ្សំ​ឡើង​​ដោយ​ប្រើ​ទឹកដូង​ខ្ចី​និង​ទឹកក្រូច​ឆ្មារ​ មិន​មាន​ប្រើ​ប៊ី​ចេ​ង​ (​ម្ស៉ៅ​ស៊ុប​)​ និង​ ទឹកខ្មេះ​ឡើយ​ ។​

40


​អ្នកលក់​លត​ឆា​រូប​នេះ​ បានឱ្យ​ដឹង​ថា​ មូលហេតុ​ដែល​ជ្រើសរើស​ស្លឹក​ឈូក​មក​វេច​ខ្ចប់​លត​ឆា​ ព្រោះ​ស្លឹក​ឈូក​ជា​ស្លឹក​រុក្ខជាតិ​ធម្មជាតិ​ មិន​ផ្តល់​ផល​ប៉ះពាល់​ដល់​សុខភាព​និង​បរិស្ថាន​ ។​ អ្នកស្រី​យល់​ថា​ ស្លឹក​ឈូក​មិន​បំ​ភាយ​ជាតិ​គីមី​ដូច​ការ​វេច​ខ្ចប់​ដោយ​ប្រើ​ប្រអប់​ស្នោរ​ ឬ​ ថង់​ប្លា​ស្ទិ​ច​នោះ​ទេ​ ។​

10


​ទោះ​ការ​ជ្រើសរើស​ស្លឹក​ឈូក​មក​វេច​ខ្ចប់​លត​ឆា​ជួយ​ដល់​សុខភាព​និង​បរិស្ថាន​ក៏​ពិតមែន​ ប៉ុន្តែ​អ្នកស្រីបាន​លើក​ឡើង​​ថា​ ៖​ «​ ការ​ប្រើប្រាស់​ស្លឹក​ឈូក​ក្នុង​ការ​វេច​ខ្ចប់​នា​ពេល​បច្ចុប្បន្ន​នៅ​លើ​ទីផ្សារ​ ហាក់​នៅ​មាន​កម្រិត​តិច​នៅឡើយ​ ហើយ​ការ​ប្រើប្រាស់​ស្លឹក​ឈូក​នេះ​ នឹង​ជួយ​កាត់​បន្ថយ​នៃ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ច​ដោយ​ផ្ទាល់​ »​៕

220

Lout Chhar pic10

Lout Chhar pic0

 

Share

Image
Image
Image