en     km
en     km

CNRP​ ជំរុញ​ឱ្យ​ស្រី្ត​ និង​យុវតី​ ដាក់​ពាក្យ​ឈរឈ្មោះ​ជា​បេក្ខជន​ ក្រុមប្រឹក្សា​ឃុំ​សង្កាត់​

Share

ភ្នំពេញ៖ គណបក្ស​សង្គ្រោះ​ជាតិ​ ជំរុញ​ឱ្យ​ស្រី្ត​ និង​យុវតី​ដាក់​ពាក្យ​ឈរឈ្មោះ​ ជា​បេក្ខជន​ ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ខណៈ​ដែល​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ​ត្រៀម​ ប្រកាស​ជ្រើសរើស​បេក្ខជន​ សម្រាប់​ឈរឈ្មោះ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ នៅ​ឆ្នាំ​២០១៧​ខាង​មុខ​។​

មន្រ្តីជាន់ខ្ពស់មួយរូបរបស់គណបក្សប្រឆាំង គឺលោក ប៉ុល ហំម
មន្រ្តីជាន់ខ្ពស់មួយរូបរបស់គណបក្សប្រឆាំង គឺលោក ប៉ុល ហំម

សង្គម​ស៊ី​វិល​ យល់​ថា​គណបក្ស​នយោបាយ​គួរតែ​គិតគូ​ពង្រឹងសមត្ថភាព​ បើកឱកាស​ឱ្យ​ស្មើគ្នា​រវាង​ស្ត្រី​ និង​បុរស​ជា​ពិសេស​នោះ​គឺ​ដាក់​លេខ​រៀង​ស្ត្រី​ឱ្យ​ឆ្លាស់គ្នា​នឹង​បុរស​។​ កញ្ញា​ ឆេ​ង​  ណា​តា​ រាយ​ការ​ព័ត៌មាន​នេះ​៖

 

​ថ្លែង​ទៅ​កាន់​អ្នកគាំទ្រ​នៅ​មុខ​ស្នាក់​ការ​គណបក្ស​នា​ថ្ងៃ​ទី​ ២៧​ខែកក្កដា​ នេះ​មន្ត្រីជាន់ខ្ពស់​មួយ​រូប​របស់​គណបក្សប្រឆាំង​ គឺ​លោក​ ប៉ុ​ល​ ហំ​ម​ បានឱ្យ​ដឹង​ថា​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​ធ្វើ​សេចក្តី​ប្រកាស​ជា​សាធារណៈ​ បើក​ឱ្យ​មានការ​ដាក់​ពាក្យ​ ចង់​ឈរ​ជា​បេក្ខជន​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​។​

​លោក​បន្ត​ថា​ ការ​ជ្រើសរើស​នោះ​ គឺ​គណបក្ស​មិន​កំណត់​យក​តែ​សមាជិក​របស់​ខ្លួន​នៅ​ក្នុង​ឃុំ​ សង្កាត់​នោះ​ទេ​ហើយ​ អ្នក​ដែល​មិន​ទាន់​ចូល​គណបក្ស​ក៏​ដោយ​ក៏​អាច​ដាក់​ពាក្យ​ជា​បេក្ខភាព​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​បាន​ផង​ដែរ​។​ លោក​បន្ត​ថា​ គណៈកម្មការ​អចិ​ន្ត្រៃ​នៃ​គណបក្ស​ បាន​ជំរុញ​លើកទឹកចិត្ត​ ដល់​ស្ត្រី​ និង​យុវតី​ ចូលរួម​ចុះ​ឈ្មោះ​ឱ្យ​បាន​ច្រើន​។​

​ជុំវិញ​ការ​ជំរុញ​ស្ត្រី​ឱ្យ​ឈរឈ្មោះ​ជា​បេក្ខជន​ ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នេះ​ អ្នកស្រី ​ចាន់​ សោ​ភ័​ណ្ឌ​ ប្រធាន​កម្មវិធី​នៃ​អង្គកា​បន្ទាយស្រី​ បាន​សាទរ​ចំពោះ​ការ​ជំរុញ​នេះ​។​

​តែ​បែប​នេះ​ក្តី​ អ្នកស្រី​បាន​ប្រាប់​ថា​ គណបក្ស​នយោបាយ​គួរតែ​គិត​ទៅ​លើ​ យន្តការ​ពិសេស​ណាមួយ​ដែល​អាច​ជំរុញ​ឱ្យ​ស្ត្រី​អាច​ពង្រឹង​អំណាច​ ឬ​សិទ្ធិ​របស់​ខ្លួន​ ព្រមទាំង​ប្រើប្រាស់​សក្តានុពល​របស់​ខ្លួន​ ក្នុង​ការ​បម្រើ​ការ​នៅ​ក្នុង​វិស័យ​នយោបាយ​ ព្រោះ​កន្លង​មក​ភាគច្រើន​ស្ត្រី​ខ្លួនឯង​តែង​គិត​ថា​ ខ្លួន​មិន​ស័​ក្ដ​សម​ប្រឡូក​ចូល​វិស័យ​នយោបាយ​។​

​អ្នកស្រី​បន្ត​ថា​ គណបក្ស​នយោបាយ​ គួរតែ​ចុះ​ទៅ​តាម​មូលដ្ឋាន​ ដើម្បី​ពិនិត្យ​ផ្ទាល់​ ឆន្ទៈ​នយោបាយ​ពិតប្រាកដ​របស់​របស់​ស្ត្រី​ ហើយ​លើកតម្កើង​ពួក​គាត់​ក្នុង​ការ​ចូលរួម​ និង​ពង្រឹងសមត្ថភាព​របស់​ពួក​គាត់​។​

​អ្នកស្រី​ចាន់​ សោ​ភ័​ណ្ឌ​៖«​អ​ញ្ចឹ​ង​ទៅ​ខ្ញុំ​មើលឃើញ​ថា​ឆ​ន្ទះ​ទាំងអស់​ហ្នឹង​សឹងតែ​គ្រប់​គណបក្ស​នយោបាយ​ មិន​ទាន់​ពេល​ពេញលេញ​ទេ​។​ គាត់​គ្រាន់តែ​បាន​និយាយ​ថា​គាត់​លើកតម្កើង​ លើក​ស្ទួយ​ ប៉ុន្តែ​វា​មិន​ទាន់​ឃើញ​មាន​យន្តការ​ពិសេស​ សម្រាប់​ជួយ​ស្ត្រី​»​។​

​ប្រធាន​កម្មវិធី​នៃ​អង្គការ​បន្ទាយស្រី​ដដែល​នេះ​ បាន​ទទូច​ឱ្យ​គ្រប់​គណបក្ស​ទាំងអស់​ដាក់​លេខ​រៀង​ ឱ្យ​បាន​ឆ្លាស់គ្នា​ រវាង​ស្ត្រី​ និង​បុរស​។​ អ្នកស្រី​ថា​ នៅ​ពេល​ដែល​ដាក់​លេខ​រៀង​ឆ្លាស់​រៀង​គ្នា​ យ៉ាង​ហោច​ណាស់​ក៏​មាន​ស្ត្រី​ពី​៤០​ ទៅ​៥០%​ដែរ​ ជាប់​ជា​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​។​

​អ្នកស្រី​បានឱ្យ​ដឹងផង​ដែរ​ថា​ សម្រាប់​តំបន់​គោលដៅ​របស់​អ្នកស្រី​ ស្ត្រី​ធ្វើការ​នៅ​ក្នុង​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ មាន​ប្រមាណ​២០%​ប៉ុណ្ណោះ​។​ អ្នកស្រី​បន្ថែម​ថា​ បើ​មើល​លើ​ការ​ធ្វើ​ការងារ​របស់​ស្ត្រី​២០%​នោះ​ គឺ​មាន​ប្រសិទ្ធិ​ភាព​ខ្លាំង​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ស្ត្រី​ និង​កុមារ​តាម​មូលដ្ឋាន​។​

អ្នកស្រី​ ចាន់​ សោ​ភ័​ណ្ឌ​៖«​ឃើញ​ថាបើ​បញ្ហា​ស្ត្រី​ និង​កុមារ​នៅ​តាម​មូលដ្ឋាន​ ត្រូវ​បាន​ដោះស្រាយ​ វា​ជា​ឥទ្ធិពល​ រីក​ចម្រើន​មួយ​នៅ​ក្នុង​សហគមន៍​ទៅ​ដល់​ វិស័យ​ផ្សេងៗ​ទៀត​ ព្រោះ​អី​តែ​ស្ត្រី​គាត់​មាន​ភាព​ប្រសើរ​ឡើង​  អំពើ​ហឹ​ង្សា​នៅ​ក្នុង​គ្រួសារ​ ការ​ចាប់រំលោភ​បំពាន​ វា​អត់​សូវ​មាន​ អាប់​រំ​កូនចៅ​ ភាព​បរិបូរណ៍​ សុភមង្គល​អី​វា​មាន​ទាំង​ព្រម​» ។​

​ចំណែក​លោក​ សម​ គ​ន្ធា​មី​ នាយក​ប្រតិបត្តិ​ អង្គការ​អព្យាក្រឹត​ និង​យុត្តិធម៌​ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ NICFEC​ មាន​ប្រសាសន៍​ថា​ លោក​សង្កេត​ឃើញ​ថា​ ស្ត្រី​ដែល​ជាប់​ជា​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​នៅ​អា​ណិ​ត្តិ​នេះ​ មាន​តែ​២០%​ប៉ុណ្ណោះ​ ដែល​ចំនួន​នេះ​ បាន​ថយ​ចុះ​ បើ​ប្រៀបធៀប​នឹង​អាណត្តិ​មុនៗ​។​

​លោក​បន្ត​ថា​ មូលហេតុ​នៃ​ការ​ធ្លាក់​ចុះ​នេះ​ ដោយសារ​តែ​គណបក្ស​នយោបាយ​ដាក់​លេខ​រៀង​ស្ត្រី​នៅ​ ទាប​ពេក​។​

​លោក​យល់​ថា​ ដើម្បី​ឱ្យ​ មាន​សមភាព​គ្នា​រវាង​ស្ត្រី​ និង​បុរស​ គួរតែ​ដាក់​លេខ​រៀង​ឆ្លាស់គ្នា​ នោះ​ទើប​មាន​សមាសភាព​ស្ត្រី​ច្រើន​ ធ្វើការ​ជា​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​។​

​លោក​បន្ត​ថា​ សមត្ថភាព​របស់​ស្ត្រី​នា​ពេល​បច្ចុប្បន្ន​ មិន​ចាញ់​បុរស​នោះ​ទេ​ ពេល​ខ្លះ​ពួក​គាត់​ខ្លាំង​ជាង​បុរស​ និង​សកម្ម​ជាង​បុរស​ទៅ​ទៀត​។

​លោក​ សម​ គ​ន្ទា​មី​៖«​នៅ​អាណិត្ត​នេះ​ យើង​ចាំ​មើល​ តើ​គណបក្ស​នយោបាយ​ គាត់​លើក​ស្ទួយ​ស្ត្រី​អត់​ បើសិនជា​ ដូច​ជា​ថ្មីៗ​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​ លើកទឹកចិត្ត​ឱ្យ​មាន​ស្ត្រី​ច្រើន​ល្អ​មែនទែន​ ឱ្យ​តែ​បាន​ស្ត្រី​ចូលរួម​ច្រើន​។​ ..​បេក្ខជន​នារី​ហ្នឹង​ឈរឈ្មោះ​ច្រើន​គួរសម​ដែរ​ ប៉ុន្តែ​ជាប់​បាន​បន្តិច​ ដោយសារ​នៅ​លេខ​រៀង​អត់​សូវ​ល្អ​ នៅ​ចុង​កន្ទុយ​»​ ។​

​សូម​ជម្រាប​ថា​ របាយការណ៍​ប្រចាំឆ្នាំ​២០១៥​ របស់​អង្គការ​ខម​ហ្វ្រែ​ល​  បាន​បង្ហាញ​ថា​ ស្ត្រី​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​មានការ​កើនឡើង​បន្តិច​ចំនួន​២០៥១​នាក់​ ស្មើនឹង​១៧,៨៩%​ ក្នុង​ចំណោម​១១,៤៥៩​នាក់​។​ ក្នុង​ឆ្នាំ​២០១៥​ គឺ​កើន​មេឃុំ​ ចៅសង្កាត់​ជា​ស្ត្រី​ចំនួន​៦,៦១%​ ស្មើនឹង​១០៨​នាក់​ ដែល​ឆ្នាំ​២០១៤​ មាន​តែ​៩៥​នាក់​តែ​ប៉ុណ្ណោះ​។​ ការ​កើនឡើង​នេះ​ ដោយសារ​តែ​ប្រធាន​ក្រុមប្រឹក្សា​ជា​បុរស​ខ្លះ​ស្លាប់​ ខ្លះ​ទៀត​លាលែង​ពី​ដំណែង​ដោយសារ​មាន​ជំងឺ​ មិន​អាច​ធ្វើការ​បាន​ និង​ខ្លះ​ទៀត​ចាស់​ខ្លាំ​ពេក​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​ ស្ត្រី​នៅ​តែ​មាន​ចំនួន​តិច​ក្នុង​មុខ​តំណែង​ធ្វើ​សេចក្តីសម្រេច​សំខាន់​មួយ​នេះ​ ថ្មី​បើ​មានការ​កើនឡើង​បន្តិច​ក្នុង​ឆ្នាំ​២០១៥​នេះ​ក៏​ដោយ​៕

Share

Image
Image
Image