en     km
en     km

តំណាងរាស្ដ្រ​បក្ស​ប្រឆាំង​ នឹង​ចូលរួម​ប្រជុំ​គណៈកម្មការ​ទី​២​ នៅ​រដ្ឋសភា​ស្អែក​នេះ​

Share

​អ្នកនាំពាក្យ​ សមាជិក​សភា​នៃ​សំឡេង​ភាគតិច​ លោក​ យ៉ែ​ម​  បុញ្ញឫទ្ធិ​ បានឱ្យ​ដឹង​ថា​ តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​ចូលរួម​ប្រជុំ​គណៈកម្មការ​ទី​២​ នៅ​រដ្ឋសភា​ស្អែក​នេះ​។​

​អ្នកនាំពាក្យ​ សមាជិក​សភា​នៃ​សំឡេង​ភាគតិច​ លោក​ យ៉ែ​ម​  បុញ្ញឫទ្ធិ​
​អ្នកនាំពាក្យ​ សមាជិក​សភា​នៃ​សំឡេង​ភាគតិច​ លោក​ យ៉ែ​ម​ បុញ្ញឫទ្ធិ​

ថ្លែង​ចំពោះ​មុខ​អ្នកគាំទ្រ​ នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ នៅ​ព្រឹក​ថ្ងៃ​ទី​ ២៧​ខែកក្កដា​ នេះ​ លោក​ យ៉ែ​ម​ បុញ្ញឫទ្ធិ​ បានឱ្យ​ដឹង​ថា​នៅ​ថ្ងៃ​ទៅ​ ២៨​កក្កដា​ ស្អែក​នេះ​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​សមាជិក​នៅ​ក្នុង​គណ​ក​ម្មា​ការ​ទី​២​  ទទួល​បន្ទុក​ផ្នែក​ធនាគារ​ សេដ្ឋកិច្ច​ និង​សវន​កម្ម​ នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​មួយ​ នៅ​វិមាន​រដ្ឋសភា​ វេលា​ម៉ោង​ ៨​ និង​៣០​ព្រឹក​។​

​បើ​តាម​មន្ត្រីជាន់ខ្ពស់​គណបក្សប្រឆាំង​រូប​នេះ​ កិច្ចប្រជុំ​ធ្វើ​ឡើង​ដើម្បី​ធ្វើ​សវនាការ​ជាមួយ​ក្រុមការងារ​បច្ចេកទេស​របស់​សហភាព​អឺរ៉ុប​ ដើម្បី​ធ្វើការ​វាយតម្លៃ​លក្ខណៈ​វិនិច្ឆ័យ​ ដែល​អាច​ទទួលយក​បាន​សម្រាប់​ថវិកា​គាំទ្រ​ក្នុង​ឆ្នាំ​២០១៦​។​

​លោក​ យ៉ែ​ម​ បុញ្ញឫទ្ធិ​ បញ្ជាក់​ថា​មូលហេតុ​ដែល​តំណាងរាស្ត្រ​ចូល​ប្រជុំ​នៅ​រដ្ឋសភា​គឺ​ ដើម្បី​ធ្វើការ​តស៊ូ​មតិ​ ក្នុង​ការ​ធ្វើ​ឱ្យ​ការ​គ្រប់គ្រង​ ការ​ទទួល​ប្រាក់​ជំនួយ​ឥត​សំណង​ទាំងអស់​ និង​ប្រាក់​ជំនួយ​ផ្សេងៗ​ មាន​តម្លាភាព​ និង​គណនេយ្យ​ភាព​ ក្នុង​ការយ​កមក​គ្រប់គ្រង​សម្រាប់​ដឹកនាំ​ប្រទេស​ជាតិ​៕

Share

Image
Image
Image