loader

ព្រឹត្តិការណ៍អន្តរជាតិ៖ ចិន​ស្នើ​ឱ្យ​អា​មេ​រិ​ក​គាំទ្រ​ការ​ចរចារ​ទ្វេភាគី​រវាង​ចិន​ជាមួយ​ប្រទេស​ហ្វី​លី​ពី​ន​🔊

​ក្រុង​ប៉េ​កាំ​ង​៖​ រដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក​ វ៉ាង​ យី​ ស្នើ​ឱ្យ​ សម​ភាគី​អា​មេ​រិ​ក​លោក​ John​ Kerry​ ឱ្យ​ជួយ​បន្ត​គាំទ្រ​ដល់​កិច្ច​ពិភាក្សា​ទ្វេភាគី​រវាង​ចិន​ និង​ប្រទេស​ហ្វី​លី​ពី​ន​ លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។​

 

លោក ចន ឃែរី រដ្ឋមន្រ្តីការបរទេសអាមេរិកនៅខាងឆ្វេង, លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិននៅខាងស្ដាំ។រូបភាពពី Reuters
លោក ចន ឃែរី រដ្ឋមន្រ្តីការបរទេសអាមេរិកនៅខាងឆ្វេង, លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិននៅខាងស្ដាំ។រូបភាពពី Reuters

​តាម​បណ្ដាញ​Channel​ News​ Asia​ ការ​ស្នើ​របស់​ចិន​នៅ​ពេល​នេះ​ គឺ​បន្ទាប់​ពី​ម​ជ្ឈឹ​ត្ត​ការ​អន្តរជាតិ​ក្រុង​ឡា​អេ​ ចេញ​សេចក្តីសម្រេច​កាលពី​ខែ​មុន​ ដោយ​បដិសេធ​សកម្មភាព​របស់​រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​ដែល​ចង់​ច្បាម​យក​ដែន​កោះ​ជម្លោះ​នោះ​។​

​ចិន​មិន​បាន​ចូលរួម​ស្តាប់​ការ​ប្រកាស​សាលក្រម​នោះ​ទេ​ ថែម​ទាំង​បាន​បដិសេធ​មិន​ទទួលយក​សាលក្រម​ តុលាការអន្តរជាតិ​ ដែល​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​ ១២​ ខែកក្កដា​ ទៀត​ផង​។​ ចំណែក​ក្រុង​ម៉ានីល​ ដែល​ជា​សម្ព័ន្ធមិត្ត​ យ៉ាង​ជិត​ស្និទ្ធ​ របស់​សហរដ្ឋអាមេរិក​វិញ​ បាន​ទទួល​ជ័យជម្នះ​ផ្នែក​ច្បាប់​ក្នុង​ការ​ទាមទារ​ដែន​កោះ​ជំ​លោះ​សមុទ្រ​ចិន​ខាងត្បូង​នោះ​។​

កិច្ចប្រជុំ​នៅ​ក្នុង​រដ្ឋធានី​វៀង​ច័ន្ទ​ ប្រទេស​ឡាវ​កាលពី​ថ្ងៃ​ចន្ទ​ទី​ ២៥​ ក​ក្ដ​ដា​ម្សិលមិញ​ គឺ​នៅ​ក្នុងអំឡុងពេល​កិច្ចប្រជុំ​កំពូល​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ អាស៊ាន​  លោក​ វ៉ាង​ យី​ (Wang​ Yi)​ បាន​ប្រាប់​លោក​ឃឺ​រី​ (Kerry)​ ថា​ ប្រទេស​ចិន​ និង​អាស៊ាន​បាន​យល់ព្រម​ត្រឡប់​មក​ជជែក​គ្នា​វិញ​ លើ​បញ្ហា​ជម្លោះ​នេះ​ ដោយ​ព្រម​ពិភាក្សា​ដោះស្រាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ជា​លក្ខណ​ទ្វេភាគី​។​

​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​មួយ​ ដែល​ចេញផ្សាយ​ក្រសួងការបរទេស​ចិន​នៅ​ពី​ថ្ងៃ​អង្គារ​នេះ​ លោក​ វ៉ាង​យី​ រដ្ឋមន្ត្រី​ការ​បរទេស​ចិន​ បាន​ថ្លែង​ថា​ ៖​ «​ចិន​សង្ឃឹមថា​ ភាគី​សហរដ្ឋអាមេរិក​ នឹង​និយាយ​ពី​ជំហរ​ពិតប្រាកដ​ ដើម្បី​គាំទ្រ​ដល់​ការ​បន្ត​កិច្ចចរចា​រវាង​ប្រទេស​ចិន​ និង​ប្រទេស​ហ្វី​លី​ពី​ន​ និង​គួរ​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​ចិន​ និង​អាស៊ាន​ដើម្បី​រក្សា​សន្តិភាព​ និង​ស្ថេ​រ​ភាព​ក្នុង​តំបន់​»​ ។​

សមុទ្រ​ចិន​ខាងត្បូង​។ រូបភាព៖ Reuters
សមុទ្រ​ចិន​ខាងត្បូង​។ រូបភាព៖ Reuters

​យ៉ាងណា​ប្រទេស​ចិន​បាន​ស្តីបន្ទោស​ម្តង​ហើយ​ម្តងទៀត​ ចំពោះ​សហរដ្ឋអាមេរិក​ ដែល​បាន​ជំរុញ​ឱ្យ​មាន​ភាព​តានតឹង​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ព្រោះ​ការ​លូកដៃ​ចូល​ជ្រៀតជ្រែក​ក្នុង​បញ្ហា​ជម្លោះ​នេះ​។​ តែ​យ៉ាងណា​ទីក្រុង​វ៉ា​ស៊ី​ន​តោន​បដិសេធ​ច្រាន​ចោលការ​ចោទប្រកាន់​នេះ​។​

​ការ​ប្រកាស​ប្រជែង​ជាមួយ​ចិន​ លើ​ តំបន់​ជម្លោះ​ដែល​ សម្បូរ​ដោយ​ធនធាន​ សមុទ្រ​ និង​ ជា​ផ្លូវ​នាវាចរណ៍​ដ៏​សំខាន់​ គឺជា​បញ្ហា​ប្រឈម​មុខ​គ្នា​ នៃ​សមាជិក​អាស៊ាន​ ទាំង​១០​ប្រទេស​ ដែល​ប្រទេស​ទាំងនេះ​ ចង់​ទាញ​យក​ផលប្រយោជន៍​ពី​ទីក្រុង​ប៉េ​កាំ​ង​រៀងខ្លួនៗ​។​

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន​ លោក​វ៉ាង​ បាន​ទទូច​ឱ្យ​ក្រុង​តូ​ក្យូ​មិន​ត្រូវធ្វើ​អន្តរាគមន៍​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ទេ​ ដោយ​ក្រុង​ប៉េ​កាំ​ង​ថា​ ក្រុង​តូ​ក្យូ​មិន​មាន​សិទ្ធិ​ក្នុង​ជម្លោះ​នេះ​ ហើយ​គួរ​ជៀសវាង​ការ​ជ្រៀតជ្រែក​ក្នុង​ជម្លោះ​នេះ​។​

ទ័ពចិនកំពុងដើរល្បាតនៅកោះសមុទ្រចិនខាងត្បូង។រូបភាពBBC
ទ័ពចិនកំពុងដើរល្បាតនៅកោះសមុទ្រចិនខាងត្បូង។រូបភាពReuters

​លោក​វ៉ាង​ បាន​បោះសម្តី​ទៅ​កាន់​លោក​ Fumio​ Kishida​ រដ្ឋមន្ត្រី​បរទេស​ជប៉ុន​ថា​៖«​ទំនាក់ទំនង​រវាង​ចិន​ និង​ជប៉ុន​នៅ​តែ​មាន​ភាព​ផុយ​ស្រួយ​ និង​នៅ​តែ​ល្អក់កករ​ប្រសិនបើ​ជប៉ុន​នៅ​តែ​លូកដៃ​ចូល​បញ្ហា​នេះ​»​។​

​ជប៉ុន​ និង​សម្ព័ន្ធមិត្ត​អូស្ត្រាលី​ សហរដ្ឋអាមេរិក​ បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ​ ដោយ​បញ្ចេញ​ "​ការ​ ជំទាស់​យ៉ាង​ខ្លាំង​ ទៅ​នឹង​សកម្មភាព​ជា​ឯកតោភាគី​ណាមួយ​ដែល​មាន​លក្ខណៈ​គំរាមកំហែង​"​ នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ និង​បាន​អំពាវនាវ​ទាំង​ហ្វី​លី​ពី​ន​ និង​ចិន​ត្រូវ​គោរព​តាម​សាលក្រម​តុលាការអន្តរជាតិ​ក្រុង​ឡា​អេ​។​

​ដោយសារ​រដ្ឋមន្ត្រី​ការ​បរទេស​សមាជិក​អាស៊ាន​ មិន​អាច​ចេញ​សេចក្ដីថ្លែងការណ៍​រួម​ ទប់ទល់​ជាមួយ​ចិន​  ករណី​នេះ​ ត្រូវ​គេ​មើលឃើញ​ថា​ ចិន​ហាក់​មាន​ប្រៀប​លើ​ផ្នែក​ការទូត​លើ​ដៃគូ​ជម្លោះ​ ហើយ​ការ​មិន​អា​ចរក​មតិរួម​គ្នា​បាន​នេះ​ ត្រូវ​បាន​គេ​ចោទ​ថា​ ដោយសារ​កម្ពុជា​ រាំង​ខ្ទប់​ ។​ តែ​រដ្ឋាភិបាល​កម្ពុជា​ បដិសេធ​៕

​ប្រភព​៖Reuters

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ប្រជាជនអាហ្វហ្គានីស្ថាន១៦២នាក់ បានស្លាប់ដោយសារអាកាសធាតុត្រជាក់ខ្លាំង

  អាជ្ញាធរអាហ្វហ្គានីស្ថានបានរាយការណ៍កាល[...]

ក្រោមការគ្រប់គ្រងរបស់យោធាភូមាការដាំដុះអាភៀនមានការកើនឡើង

  របាយការណ៍របស់អង្គការសហប្រជាជាតិបានឱ្យដ[...]

សម្តេចសង្ឃកាតូលិកអំពាវនាវ​ឱ្យ​លុបចោលនូវច្បាប់​ប្រឆាំង​នឹងក្រុម​អ្នកស្រឡាញ់​ភេទ​ដូចគ្នា

  សម្តេចសង្ឃកាតូលិកបានចេញមុខបដិសេធច្បាប់[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x